抖阴社区

?????????(2)

302 31 0
                                    

៚សមុទ្រ

បន្ទាប់ពីឡើងភ្នំអស់រយៈពេល2ថ្ងៃពេលនេះពួកគេបានបន្តដំណើរមកលេងសមុទ្រម្ដង តាមសន្យាដែលយ៉ុនជុនបានសន្យាជាមួយបុមឃ្យូ ហើយមកទីនេះក៏មិនមែនមានតែពួកគេដែរប៉ានិងអាប់ប៉ារបស់ពួកគេក៏មកដូចគ្នារួមមាន យ៉ុនហ្គី ជីមីន ជុងហ្គុកនិងថេហ្យុងនេះឯង

>>>រីសត

ពួកគេបានកក់បន្ទប់រីសតចំនួនប្រាំបន្ទប់សម្រាប់មួយបន្ទប់មានគ្នាពីរនាក់ រាងក្រាស់ទាំងបីជាអ្នកអូសវ៉ាលីចំណែកឯចាស់ៗនិងពួករាងតូចក៏ដើរទៅមុខមុនដើម្បីចាក់សោរបន្ទប់ដើម្បីយករបស់របរទៅទុក។ គ្រប់គ្នាក៏ចូលតាមបន្ទប់រៀងៗខ្លួនដើម្បីសម្រាកព្រោះធ្វើដំណើរឆ្ងាយមកប្រាកដជាហត់អស់កម្លាំងហើយ។

>>>>YEONGYU ROOM

នៅឯបន្ទប់របស់យ៉ុនជុននិងបុមឃ្យូឯណេះវិញម្នាក់ៗកំពុងតែរុញច្រានគ្នាងូតទឹកមុនរៀងខ្លួនដោយរាងតូចចង់ឲ្យយ៉ុនជុនងូតទឹកមុនចំណែកខ្លួនវិញគេងសម្រាកឲ្យបាត់ហត់បន្តិចសិនតែរាងក្រាស់មិនព្រម

"ឃ្យូ!! អូនចូលងូតមុនបងសិនទៅចាំមកគេង"រាងក្រាស់ទាញកាយតូចដែលកំពុងគេងលើគ្រែឲ្យក្រោកទៅងូតទឹកមុន

"អត់ទេ! បងងូតមុនទៅអូនគេងបន្តិចសិនអស់កម្លាំងណាស់"រាងតូចប្រកែកទាំងមិនព្រមបើកភ្នែកទាល់តែសោះ

"មិនបានទេ គេងទាំងបែបនេះយ៉ាងម៉េចទៅមើលចុះខ្លួនសុទ្ធតែញើស"

"ហូយ!! មានឯណាមិនមានញើសផង"

"ឆាប់ក្រោកមកទៅងូតទឹក"

"អត់ទេ!!"

"ហៅតាមសម្រួលមិនព្រមហេស? បាន!!"ពោលចប់នាយក្រាស់ចាប់លើកបីរាងតូចចេញពីគ្រែសំដៅទៅបន្ទប់ទឹកតែម្ដង

"ជុន!បងធ្វើអី?"

"នាំអូនទៅងូតទឹក"

"អត់ទេដាក់អូនចុះវិញបងងូតតែឯងទៅ"

"អត់ចង់! ងូតពីរនាក់ចំណេញពេល" ចប់សំដីរាងក្រាស់ទ្វារបន្ទប់ទឹកក៏បានបិទជិតឈឹង ដោយគេងូតទឹករបៀបណាអ្នកសរសេរអត់ដឹងទេ

»»»»»»SKIPPPPPPP

លុះដល់ពេលអាហារពេលល្ងាចពួកគេក៏បានចុះមកជួបជុំគ្នាញុាំអាហារពេលល្ងាចនៅភោជនីយដ្ឋានមួយក្បែររីសតដែលពួកគេស្នាក់នៅ ប៉ុន្តែក្នុងចំណោមនោះមិនមានវត្តមានយ៉ុនជុនឡើយមិនដឹងថាគេបាត់ទៅណានោះទេ

?????????????????????Where stories live. Discover now