"ហាស...ហាស..."ស៊ុងហ៊ុនស្រាប់តែផ្ទុះសំណើចធ្វើឲ្យរាងតូចងាកមកមើលមុខគេយ៉ាងលឿន
"លោកសើចស្អី?"
"ក៏សើចអូនហ្នឹងហើយ មើលចុះភ័យឡើងស្លេកមុខ ហាសហាស"
"ហឹស មនុស្សឆ្កួតមកបំភ័យខ្ញុំហើយនៅសើចចំអកខ្ញុំទៀតហេស? នេះនែ៎!!!!"ក្រោយពីរាងក្រាស់ប្រលែងដៃវិញរាងតូចក៏ស្ទុះទៅវាយគេតែម្ដងខឹងណាស់ គេភ័យឡើងទន់ជង្គង់ហើយនៅមកសើចគេទៀត
"អួយយយ អួយយយ ឈឺបងគ្រាន់តែលលេងទេ សុំទោស សុំទោស"រាងក្រាស់លើកដៃរងសឹងមិនទាន់ដៃតូចៗទេតែធ្ងន់ណាស់
............
មកមើលបួននាក់នៅខាងក្រៅឯណេះវិញពួកគេកំពុងឈរនៅមុខបន្ទប់ទឹករង់ចាំពីរនាក់នោះចេញមកវិញ ដោយឡែកមើលទៅហ្វីលីកអន្ទះសារជាងគេមើលទៅដូចជាបារម្ភពីស៊ុននូណាស់
"សិស្សច្បងតើមិត្តរបស់សិស្សច្បងធ្វើអីមិត្តខ្ញុំ?" ហ្វីលីកសួរទៅហ្យុងជីននិងយ៉ុនជុនដោយទឹកមុខបារម្ភ(បាច់បារម្ភទេកូនគេមានធ្វើអីឯណា)
"គេមិនធ្វើអីទេ"ហ្យុនជីនឆ្លើយមកវិញដោយសំឡេងធម្មតាឯមុខវិញមិនបាច់មើលទេងាប់តែម្ដង ព្រោះមុខគាត់តែចឹង
"ពិតទេ?"
"ពិត បើមិនជឿមើលទៅនោះ"យ៉ុនជុនលើកដៃចង្អុលទៅស៊ុននូដែរកំពុងតែដើរចេញមកវិញ
"ស៊ុននូ តើគាត់មានធ្វើអីឯងទេ?"ហ្វីលីកនិងបមគ្យូ(ដូរមកសរសេរបែបនេះវិញស្រួលអាន)រត់ទៅសួរស៊ុននូដោយខ្លាចថាស៊ុងហ៊ុនធ្វើអីចំពោះស៊ុននូ
"អត់ទេ ម៉ោះឆាប់ទៅ"រាងតូចអូសមិត្តចេញទៅពេលឃើញហ្យុនជីននិងយ៉ុនជុនសម្លឹងមកគេ ស៊ុននូនិងមិត្តរត់ចេញទៅផុតក៏ឃើញស៊ុងហ៊ុនដើរជ្រែងហោប៉ាវយ៉ាងសង្ហារ
"នែ!!! ឯងមានធ្វើអីកូនប្រុសគេទេនឹង?"មិត្តដើរមកដល់ភ្លាមយ៉ុនជុនសួរភ្លេត
"យើងមិនបានធ្វើអីទេ គ្រាន់តែបំភ័យលេង"ស៊ិងហ៊ុននិយាយទាំងញញឹមកកាន់មិត្ត
"ចូលចិត្តបំភ័យគេចឹងឯងទើបគេមិនព្រមស្រលាញ់វិញ"ហ្យុនជីន ថាឲ្យស៊ុងហ៊ុនចំៗហើយក៏ជ្រែងហោប៉ៅដើរចេញទៅ ឯស៊ុងហ៊ុននេះកំពិងតែចុកនឹងសម្ដីមិត្ត បន្តិចក្រោយមកយ៉ុនជុនក៏ទាញដៃស៊ុងហ៊ុនទៅដែរ

YOU ARE READING
?????????????????????
Action???????????????????????????????????????????????????????????????????????? ??????????????????????????????????????????????????????????????????????????????
??????
Start from the beginning