🎀🎀🎀🎀🎀🎀skip🎀🎀🎀🎀🎀🎀
កាយតូចដើរចូលក្នុងបន្ទប់ខុនដូរទាំងល្វើយ នេះទើបតែថ្ងៃដំបូងគេមានអារម្មណ៍ថាធុញបាត់ទៅហើយ ដោយសារតែថ្ងៃនេះជាថ្ងៃចូលរៀនដំបូងពេលថ្ងៃមិនរៀននោះទេ ហ្វីលីកដាក់ខ្លួនអង្គុយលើសាឡុងស្រម៉ៃដល់មុខដ៏ស្រស់សង្ហាររបស់សិស្សច្បងហ្យុនជីនធ្វើឲ្យគេញញឹមឡើង
"គាត់ពិតជាសង្ហារណាស់ ប៉ុន្តែមិនចេះញញឹមសោះ"សសើរគេទាំងញញឹមបិទមាត់មិនជិតតែក៏ប្ដូរមកជាមុខជូរវិញ
"ប៉ុន្តែយ៉ាងណាក៏គាត់នៅតែសង្ហារដែរ"ហ្វីលីកប្រកាច់ប្រកិនម្នាក់ឯងលើសាឡុង
"អេ!!! នេះយើងឆ្កួតទេហេស? ហ្អើយទៅធ្វើអីញាំវិញ"នាយតូចថាឲ្យខ្លួនឯងហើយក្រោកដើរទៅចង្ក្រានបាយដើម្បីធ្វើអីញាំ
..............
ងាកមកខាងស៊ុននូវិញពេលនេះគេកំពុងតែឈរធ្វើម្ហូបដើម្បីយកទៅឲ្យអាប់ប៉ារបស់គេនៅឯហាងកាហ្វេ គេដឹងថាថ្មើរនេះអាប់ប៉ាគេមិនទាន់ញាំអីនៅឡើយទេព្រោះថាបើរវល់ខ្លាំងគាត់នឹងមិនញាំនោះទេជាទម្លាប់ទៅហើយដែលគាត់ធ្វើការរហូតដល់ភ្លេចញាំបាយ
"ហ៊ឹម រួចហើយអាប់ប៉ាច្បាស់ជាចូលចិត្ត"រាងតូចញញឹមសប្បាយចិត្តពេលរៀបចំប្រអប់អាហាររួចរាល់។ បន្ទាប់ពីរៀបចំរួចរាល់រាងតូចក៏ចេញពីខុនដូដើម្បីទៅរកអ្នកជាប៉ាតូចរបស់គេ
_ហាងកាហ្វេ
កាយតូចដើរចូលហាងកាហ្វេដោយស្នាមញញឹមស្រស់ស្រាយ មិនរលប់លើផ្ទៃមុខធ្វើឲ្យគេកាន់តែមើលទៅស្រស់ស្អាត ភ្ញៀវក្នុងហាងងាកមកចាប់អារម្មណ៍លើគេគ្រប់អ្នកខ្លះមើលរហូតដល់ភ្លឹកចំហរមាត់ទៀតផង តែគេមិនខ្វល់ដើរចូលទៅខាងក្នុងបន្ត ដោយសាតែហាងនេះជាហាងអាប់ប៉ាគេផ្ទាល់ទើបគេមិនខ្វល់ច្រើន
"អាប់ប៉ា ថ្ងៃត្រង់ហើយនៅមិនទាន់សម្រាកទេហេស?"ដើរមកដល់កន្លែងអាប់ប៉ាស៊ុននូក៏សួរឡើងព្រោះឃើញកំពុងតែរវល់ឆុងកាហ្វេឲ្យភ្ញៀវឥតឈប់
"អររ....ស៊ុនកូនមកពីពេលណា"អ្នកជាប៉ាសួរមកវិញទាំងមិនងាកមកមើលមុខរបស់កូននោះទេ
"គឺមិញនេះ កូនបានធ្វើអាហារសម្រាប់អាប់ប៉ាដែរណា"ស៊ុននូលើកប្រអប់អាហារបង្ហាញ
"ហីយ៉ា កូនប៉ាគួរឲ្យស្រលាញ់ណាស់"ថេហ្យុង ដើរមកថើបថ្ងាស់កូនមួយខ្សឺត
"ហិហិ" ស៊ុននូញញឹមឡើងលឹបភ្នែកអស់ធ្វើឲ្យអាប់ប៉ាគេខ្នាញ់យ៉ាងខ្លាំង
"ហើយចុះកូនមិនរៀនទេហេស?"
"អត់ទេប៉ា ថ្ងៃនេះកូនជួយធ្វើចុះ អាប់ប៉ាទៅញាំបាយទៅ"
"អឹម" ថេហ្យុងងក់ក្បាលដាក់កូនប្រុសហើយក៏កាន់ប្រអប់បាយចូលទៅក្នុងបាត់ទុកឲ្យ ស៊ុននូនៅមើលភ្ញៀវម្នាក់ឯង
🎀🎀🎀🎀🎀រង់ចាំភាគបន្ត🎀🎀🎀🎀🎀
Sujii
enjoy your reading
មានអារម្មណ៍ថាភ្លាវ🥲

YOU ARE READING
?????????????????????
Action???????????????????????????????????????????????????????????????????????? ??????????????????????????????????????????????????????????????????????????????
??????
Start from the beginning