抖阴社区

                                    

"មកដល់ហើយហេសកូនសម្លាញ់"សំឡេងត្រជាក់ស្រឹបរបស់អ្នកជាប៉ាធ្វើឲ្យបមគ្យូកាន់តែភ័យ

"បា...បាទលោកប៉ា"នាយតូចតបទាំងមិនហ៊ានសម្លឹងមុខរបស់គាត់ឡើយ

"មកអង្គុយជិតប៉ាមក"ជីមីនងៅកូនប្រុសឲ្យទៅអង្គុយជិតពេលឃើញទឹកមុខភ័យខ្លាចរបស់គេ

"បាទអាប់ប៉ា"បមគ្យូក៏ដើរទៅអង្គុយលើសាឡុងជិតអាប់ប៉ារបស់គេ

"ប៉ាឮមកថាព្រឹកមិញនេះកូនមានរឿងនៅសាលាហេស?"គ្រាន់តែកូនដាក់ខ្លួនអង្គុយចុះភ្លាមយ៉ុនហ្គីក៏សួរភ្លែត

"អឺ...គឺ..."រាងតូចរដាក់រដុបមិនដឹងឆ្លើយបែបណា

"ពីមុនប៉ាមិនដែលឮថាកូនមានរឿងជាមួយអ្នកណាទេ ចុះពេលនេះម៉េចក៏កូនទៅជាបែបនេះ? សំណាងហើយដែលនាយកសាលាមិនដឹងចុះបើគាត់ដឹងតើកូនគិតយ៉ាងម៉េច?"រាងចំណាស់សួរកូនដោយសំឡេងមាំធ្វើឲ្យនាយតូចខ្លាចមិនហ៊ានសូម្បីងើបមុខឆ្លើយតប

"សូ...សូមទោសលោកប៉ា"បមគ្យូនិយាយសូមទោសលោកប៉ាដោយសំឡេងស្រាលឯមុខអោនចុះរហូត

"បង និយាយជាមួយកូនធម្មតាទៅ"ជីមីនលូកដៃមកចាប់ដៃស្វាមីប្រាប់ឲ្យនិយាយជាមួយកូនធម្មតាបានហើយ

"អញ្ចឹងប្រាប់ប៉ាមកមានរឿងអីបានដល់ថ្នាក់វាយគ្នាបែបនេះ?"យ៉ុនហ្គីសម្រួសអារម្មណ៍បន្តិចទើបសួរកូនប្រុបន្តទៀត

"គឺ...កូនគ្រាន់តែការពារមិត្តប៉ុណ្ណោះព្រោះពួកនាងមកធ្វើបាបគេ លោកប៉ាកុំខឹងកូនអីណាកូនសូមទោស"បមគ្យូចាប់ដៃលោកប៉ាអង្រួនតិចៗទាំងទឹកមុខកំសត់

"ក៏បានតែមិនត្រូវមានលើកក្រោយទេណា"

"បាទកូនសន្យា"រាងតូចឆ្លើយទាំងសប្បាយចិត្ត

"បានហើយកូនឆាប់ឡើងទៅគេងទៅមិនបាច់ទៅខុនដូវិញទេ"ជីមីនប្រាប់ឲ្យកូនទៅគេង

"បាទ អាប់ប៉ានិងលោកប៉ាឆាប់ចូលគេងផងណា រាត្រីសួស្តីលោកប៉ា អាប់ប៉ា"រាងចំណាស់ទាំងពីរងួកក្បាលតិចៗ រាងតូចក៏ឡើងទៅខាងលើ

__ខុនដូ

ថេហ្យុងដើរចូលក្នុងខុនដូទាំងទឹកមុខមាំព្រោះមានរឿងជម្រះបញ្ជីជាមួយកូនកំហូច ហើយរឿងដែលត្រូវជម្រះបញ្ជីនោះគឺជារឿងព្រឹកមិញនឹងហើយ រឿងអីក៏ដោយឲ្យតែយ៉ុនហ្គីនិងជីមីនដឹង ថេហ្យុងក៏ត្រូវតែដឹងដែរ។ ថេហ៍បើកទ្វារបន្ទប់ចូលទៅ គ្រាន់តែឈានជើងចូលភ្លាមដៃម៉ាប់ៗរបស់កូនប្រុសក៏លូកមកអោបចង្កេះគេជាប់ ច្បាស់ណាស់ធ្វើបែបនេះដើម្បីកុំឲ្យគេស្ដីឲ្យ មិញនេះបមគ្យូបានខលមកប្រាប់ស៊ុននូទើបគេរកវិធីលួងលោមឲ្យបានមុន

"ហឹស កូនកំហូចមិនបាច់មកយកចិត្តអីទេ"ថេហ្យុងតាមទាន់ល្បិចរបស់កូនក៏និយាយដោយសំឡេងស្មើ

"ហិហិ អាប់ប៉ា"ស៊ុននូពេបមាត់ដាក់អាប់ប៉ាដើម្បីឲ្យគាត់អាណិត

"បានៗ កុំធ្វើមុខបែបនេះ"ថេហ្យុងប្រញាប់ហាមឲ្យតែឃើញទឹកមុខកូនបែបនេះគេមិនដាច់ចិត្តស្ដីបន្ទោសនោះទេ

"អាប់ប៉ាកូនសូមទោស ហឹក ហឹក"ស៊ុននូចូលមកអោបអាប់ប៉ាពោលពាក្យសូមទោសទាំងទឹកភ្នែកគេដឹងថាគេខុសតែគេគ្រាន់តែជួយមិត្តប៉ុណ្ណោះ

"អា៎...កុំយំប៉ាមានទាន់ថាអីឯណា"អ្នកជាប៉ាពេលឃើញកូនយំបែបនេះក្នុងចិត្តសែនឈឺដូចគេច្របាច់បេះដូងលេងយ៉ាងចឹង

"កូនសូមទោស កូនសន្យាមិនឲ្យមានលើកក្រោយទេ"

"ហ៊ឹម ប៉ាមិនខឹងទេកូនឈប់យំទៅ"ថេហ្យុងទាញកូនពីការអោបលើកដៃទៅជូតទឹកភ្នែកចេញពីថ្ពាល់ប៉ិងៗរបស់កូន

"កូនស្រលាញ់ប៉ា"ស៊ុននូញញឹមឡើងលឹបភ្នែកដាក់អាប់ប៉ា

"អឹម មានអីញាំទេប៉ាឃ្លាណាស់"

"មានច្រើនណាស់កូនបានធ្វើទុកឲ្យប៉ា ម៉ោះទៅញាំទៅ"ស៊ុននូទាញដៃអាប់ប៉ាសំដៅទៅតុបាយ នឹងលើកអាហារដែលគេបានធ្វើមកឲ្យគាត់ញាំ

.......................

ថ្ងៃថ្មីបានឈានមកដល់មនុស្សម្នាទាំងឡាយក្រោកពីដំណេកដើម្បីបំពេគការងាររៀងខ្លួន អ្នកខ្លះទៅធ្វើការ អ្នកខ្លះក៏ទៅរៀនតាមតួនាទីរៀងខ្លួន។ ក្រឡេកមកមើលហ្វីលីកវិញ នាយតូចកំពុងដើរតាមផ្លូវដើម្បីមកសាលារៀន រាងតូចដើរលើដងផ្លូវយ៉ាងស្ងាត់ស្ងៀមរហូតដល់សាលា មកដល់មុខសាលាក៏ឃើញមិត្តទាំងពីរកំពុងឈរចាំគេនាយតូចក៏ប្រញាប់ចូលទៅរក

"ពួកឯងមកដល់យូរឬនៅ? ហេតុអីមិនចូលទៅ?"

"ក៏នៅចាំឯងនឹងហើយ តោះចូលទៅ"ស៊ុននូតបហើយក៏អូសគេចូលទៅ ពួកគេដើរចូលមកដល់ខាងក្នុងក៏ឮសិស្សស្រីនៅក្បែរៗនោះនិយាយពីហ្វីលីក  ថែមទាំងសើចចំអករឿងដែលរាងតូចត្រូវគេធ្វើបាបកាលពីម្សិលមិញទៀតផង។ ហ្វីលីកដើរទាំងអោនមិនចេះមិនហ៊ានសម្លឹងមុខពួកនាងឡើយព្រោះតែខ្មាស់ ចំណែកស៊ុននូនិងបមគ្យូក៏ងាកទៅសម្លក់ពួកនាងធ្វើឲ្យពួកនាងខ្លាចលែងហ៊ាននិយាយទៀត ពួកគេក៏បន្តដំណើររហូតដល់ក្នុងថ្នាក់ អង្គុយចាំគ្រូចូលមកបង្រៀនព្រោះពេលនេះក៏ដល់ម៉ោងចូលរៀនហើយដែរ។

🌙🌙🌙🌙🌙🌙🌙🌙🌙🌙🌙🌙🌙🌙

សូមរង់ចាំភាគបន្ត...........................................

Lily-kim

enjoy your reading 😊

?????????????????????Where stories live. Discover now