បកក្រោយទៅពីរថ្ងៃមុន៖បន្ទាប់ពីការបង្កររឿងនៅក្នុងក្លឹបរួចក្រុម Jo មានអារម្មណ៍ថាទេីសទាល់និងថេយ៉ុងខ្លាំងមែនទែន ពួកគេតែងតែលេចមុខនៅចំពោះគ្នារាល់ពេលតាមសម្លាប់មនុស្ស GPO លេីសពីនោះ ថេយ៉ុង តែងតែសម្លាប់ GPOបានមុនឬបានច្រេីនជាងទាំងដែលចំណីពួកគេខំស្វែងរកឃេីញមុន ដូចមានអ្នកចាំសុីនុយរបស់ខ្លួននៅពីក្រោយ ។
* ច្បាប់របស់ស៊ូមីន សុង * អ្នកណាដែលអាចសម្លាប់ GPO បានម្នាក់និងត្រូវទទួលបានថ្នាំបន្តរស់បានទៅ 3ខែដោយត្រឹមតែមួយម្ចុល នេះជាជីវិតរបស់ពួកគេដោយរស់ពឹងដោយថ្នាំ មិនខុសទេដែលពួកគេប្រឹងតាមសម្លាប់ GPO ដេីម្បីរស់ តែចំពោះថេយ៉ុង ពួកយេីងក៏ធ្លាប់ឮនិងដឹងមកហេីយថាថេយ៉ុងគេមិនដែលចង់រស់នៅបន្តនោះទេ វិធីស្លាប់របស់គេក៏ងាយដែរដែលគ្រាន់តែមិនចាក់ថ្នាំបន្តរស់ដេីម្បីសម្លាប់ខ្លួន ប៉ុន្តែ មនុស្សមានប្រយោជន៍ដូចជាថេយ៉ុងតេីនរណាបណ្តោយអោយគេរបូតពីដៃនោះ ច្បាស់ណាស់ទោះថេយ៉ុងមានលទ្ធភាពក្នុងការចាកចេញ តែស៊ូមីន ស៊ុងគេមិនបណ្តោយអោយងាយចាកចេញនោះទេ ប្រុសម្នាក់នោះតែងតែបង្ខំថេយ៉ុងអោយចាក់ថ្នាំបន្តរស់ដោយយកមនុស្សធម្មតាមកគម្រាមនិងពិសោធន៍មមុស្សទាំងអស់នោះអោយដូចជាសត្វធាតុ ថេយ៉ុងទោះគេមិនមែនមនុស្សធម្មតា គ្មានការចងចាំ និងគ្មានក្តីស្រលាញ់ តែគេមានក្តីអាណិតដល់មនុស្សមិនដឹងអី ទង្វេីរស៊ូមីនស៊ុង ថោកទាបក្រោមសូន្យ គេសុខចិត្តខាំមាត់សង្កត់ចិត្តទាំងកំហឹងដោយទ្រាំរស់ធ្វេីឆ្កែបម្រេីគេបន្ត នេះហេីយជាភាពច្រណែនមិនដឹងខ្យល់របស់ក្រុម Jo ទោះគេដឹងថាថេយ៉ុងមានអ្នកបង្ខំអោយរស់ក៏ដោយ គេនៅតែច្រណែនត្រង់ភាពមិនស្មេីរគ្នារបស់ស៊ូមីនសុង ទោះថេយ៉ុងមិនទៅសម្លាប់ GPO ក៏អាចរស់ ប៉ុន្តែចំណែកពួកគេ ពេលមិនអាចសម្លាប់ GPO បាន ស៊ូមីនសុងមិនដែលអេីតពេី អាណិតឬខ្វល់ទេ ទោះពួកគេស្លាប់ដោយសាមិនបានចាក់ថ្នាំ ឬ ស្លាប់ដោយការកាប់សម្លាប់គ្នាក៏ដោយ ពាក្យមួយម៉ាត់ស៊ូមីនសុងមកកាន់ពួកគេ គឺ ពួកអាគ្មានប្រយោជន៍ ទាំងដែលពួកគេបម្រេី ស៊ូមីនសុង ឌិតដល់ជាងថេយ៉ុងទៅទៀត

YOU ARE READING
The Witch....( ?????????? )
Action??????????????????????????????????????? ? ??????????????????????????????????