抖阴社区

part3 : sorea???

2.7K 81 0
                                    

ក្រោយញាំបាយហើយ រាងតូចរូបស្រស់របស់យើងក៏អង្គុយចាំម្ចាស់ចិត្តចេញពីបន្ទប់ទឹកដើម្បីបានគេងជាមួយគ្នា។ ត្បិតថារាងតូចហៅជុងគុកថាលោកម្ចាស់សំណប្វពិតមេនតែគេនឹងរាងក្រាស់មិនដែរបានធ្វើអ្វើលើសលួលក្រៅពីថើបបែបនេះទេ គេក៏មិនដឹងដូចគ្នាតាំងពីគេគ្រោះថ្នាក់ចរាចរណ៍បាត់ការចង់ចាំមក មនុស្សម្នាក់ដែរឃើញមុនគេគឺជុងគុកនេះឯង ជាមនុស្សម្នាក់ដែរអាចអោយថេយ៍កក់ក្តៅគ្រប់ពេលវេលា ត្រឹមមួយរយះពេលខ្លីគេក៏អាចធ្វើអោយថេយ៍លង់ស្នេហ៍គេងើបក្បាលមិនរួចបែបនេះ គេមិននឹកស្មានដល់ទេបើសិនជាគេមានការចងចាំវិញនោះ តើជុងគុកអាចនឹងដេញគេអោយទៅនៅជាមួយប៉ាម៉ាក់គេវិញដែរឬអត់នោះ គ្រាម់តែគិតក៏មិនស្រណុកខ្លួនបាត់ទៅហើយ!!

« អៅ មិនទាន់គេងទៀតហេស៎ » រាងក្រាស់ស្រដីទៅកាន់រាងតូចឃើញថានេះជិតម៉ោង1ទៅហើយបើថាគេអោយចាំគឺចាំហើយតែមិនមេនអោយមកអង្គុយចឹងទេគឺដេកណា។

« ហាក៎ លោកម្ចាស់!!ក្រែងលោកម្ចាស់អោយថេយ៍ចាំគេងអោបនោះអី ភ្លេចហើយហេស៎ » ចំមេនហើយលោកម្ចាស់ចនស្ទីន អោយគេចាំសល់ពេលគេចាំមកសួរថាហេតុអ្វីមិនគេង??

« បានៗ យើងអ្នកខុសមោះឆាប់មកគេងមក » មិនតវ៉ាច្រើនទើបរាងក្រាស់ក៏បោះពួយទៅលើពូកបើដៃចាំទទួលក្មេងសាច់ក្រអូបមកដេកក្នុងរង្វង់ដៃ មិនងាយបានដេកក្មេងសាច់ក្រអូបនេះបើមានឱកាសគួរតែចាប់អោយជាប់។

« លោកម្ចាស់ហា៎ ខ្ញុំសួរមួយសំណួរបានតែមួយសំណួរនឹងទេខ្ញុំនឹងគេងហើយ ណា៎ »

« បានឆាប់សួរមកអាលនឹងបានគេម៉ោងជិត2ហើយ » មិនដែរមានពាក្យថាទេចំពោះរាងតូចទេ ចម្លើយគឺរាងតូចដឹងមុនទៅហើយថារាងក្រាស់គឺមិនដែរជំទាស់នូវអ្វីដែរគេសុំទេតែគេគឺនៅតែចង់សុំ។

« បើថ្ងៃក្រោយការចងចាំរបស់ខ្ញុំត្រឡប់មកវិញនោះតើ លោក ..លោកម្ចាស់អាចនឹងដេ.. ដេញខ្ញុំចេញពីលោកម្ចាស់ទេ » សម្តីខ្សាវៗ ទឹកភ្នែករលីងរលោងងើយសួរទៅរាងក្រាស់យ៉ាងគួរអោយអាណិតសំណួរដែរគេខ្លាចរាល់ថ្ងៃ គេមិនចង់ទៅណាទេគេបានដាក់ចិត្តស្រឡាញ់បុរសម្នាក់នេះតាំងពីថ្ងៃដំបូងដែរគេបានជួយខ្លួនម្លេះហើយក៏ស្រឡាញ់ខ្លាំងទៀតបើមានថ្ងៃនោះគេប្រាកដជាដាច់ខ្យល់ស្លាប់មិនខានទេ

??????????? ??(???)Where stories live. Discover now