"ផាំងងង៎!!"គ្រាន់តែនិយាយចប់ភ្លាមជូអ៊ុននាយក៏បានបាញ់ទៅកាន់ជុងហ្គុកតែម្ដង
"ប៉ាប្រយ័ត្ន..អ្ហឹក៎!!"ថេយ៉ុងងាកភ្នែកយ៉ាងរហ័សឃើញថាគ្រាប់កាំភ្លើងកំពុងតម្រង់មករកប៉ារបស់ខ្លួនក៏បានយកខ្លួនទៅរងជំនួស បំណងរបស់ថេយ៌គឺចង់ច្រានប៉ាឲ្យដួលទៅនឹងដីជាមួយគ្នាដើម្បីគេចគ្រាប់តែគ្រាប់នោះវាលឿនពេកទើបធ្វើឲ្យថេយ៌ត្រូវរបួសតែម្ដង
"ថេយ៌..ថេយ៌អត់ទេ..ហេតុ...ហេតុអីអូនធ្វើបែបនេះ!!"ជុងហ្គុកនាយភ្ញាក់ផ្អើលជាខ្លាំងពេលដែលថេយ៌បានមករងគ្រាប់ជំនួសនាយ កែវភ្នែកពោរពេញទៅដោយសំណើមបានព្យាយាមសម្លឹងមើលមុខម្ចាស់បេះដូងដែលកំពុងតែមើលមកនាយដូចគ្នានោះពេលនេះក្នុងទ្រូងនាយវាមានអារម្មណ៍ថាឈឺឆៀបៗពិបាកនឹងបកស្រាយណាស់
"ថេយ៌តាំងស្មារតីណាកុំកើតអីឲ្យសោះប៉ានឹងយកអូនទៅពេទ្យភ្លាម!!"ជុងហ្គុកនាយបានលើកបីថេយ៌ឡើងទាំងញ័រដៃឈាមក្រហមឆ្អៅរបស់គេបានប្រលាក់ពេញអាវរបស់នាយវាកាន់តែធ្វើឲ្យបេះដូងនាយអង្រួនញាប់ញ័រមួយកម្រិតទៀត
"ឯង..បើថេយ៌កើតអីនោះឯងក៏មិនរស់ដែរឯងសម្លាប់គ្រួសាររបស់ថេយ៌ហើយឯងនៅចង់សម្លាប់គេទៀតចាំមើលចុះកម្មពារនឹងតាមសងឯងវិញហើយ!!"ជុងហ្គុកនាយនិយាយហើយក៏រត់បីថេយ៌ទៅរកឡានយ៉ាងលឿនបំផុតតាមដែលអាចធ្វើបាន
"វាជាកូនត្រកូលគីមពិតមែនហ្ហឹសស៎...ឯងគិតហេស៎ថាអាក្មេងនោះវានឹងរស់..ហាស៎ហាៗៗ!!"ជូអ៊ុននាយបាននិយាយឡើងទាំងសើចសប្បាយចិត្តជាខ្លាំងទីបំផុតក្មេងនោះកំពុងស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរស្លាប់រស់នៅមិនទាន់ដឹងទេ
"អ្នកដែលកំពុងកាន់អាវុធឆាប់ដាក់អាវុធ!!"ភ្លាមៗក្រុមប៉ូលិសក៏បានមកឡោមព័ទ្ធជុំវិញនាយទាំងអស់ឃើញបែបនេះជូអ៊ុននាយរៀងភាំងបន្តិចតែក្រោយបានធ្វើអារម្មណ៍មកវិញបានហើយនាយក៏និយាយឡើង
"ហ្ហឹសស៎..ឯង..ពួកឯងគិតថាចាប់យើងបានហេស៎!!"ជូអ៊ុននាយនិយាយហើយកីបានលើកកាំភ្លើងបាញ់ខ្លួនឯងតែម្ដងនាយសុខចិត្តស្លាប់ជាជាងឲ្យប៉ូលិសចាប់ខ្លួន
"សូមរាយការណ៍ពេលនេះជនដៃដល់បានបាញ់សម្លាប់ខ្លួនបាត់ហើយ..តែពួកយើងក៏បានចាប់ខ្លួនជនដែលផ្សំគំនិតផងដែរ!!"ប៉ូលិសក៏បានរាយការណ៍ទៅដល់ថ្នាក់លើឲ្យបានដឹង ជនផ្សំគំនិតនោះគឺជាកូនចៅជូអ៊ុននឹងហើយបើមិនហៅថាផ្សំគំនិតគួរហៅបែបណាបើពួកនោះគឺបានចូលរួចក្នុងការរៀបចំគម្រោងនេះដូចគ្នា

YOU ARE READING
??? : ??????????????-JEON?( ??? )
Fanfiction"????????????????????????????????????????????????????!!!" ???????? jk : top tae : btt
??? : 29 ???????????!!!!
Start from the beginning