"តែ យើងខំកុម្មង់បាយនេះឲ្យសិស្សច្បងណា"អ៊ុនចូក៏មិមសុខចិត្តដូចគ្នា
"តែគាត់ជាសង្សារយើង យើងចេះរៀបចំឲ្យហើយ"ហ្វីលីកញាក់ចិញ្ចើមឌឺ ទាំងដែលហ្យុនជីនមិនទាន់ទទួលថាគេជាសង្សារខ្លួននៅឡើយ
"នែ៎!!ឯង..."
"បានហើយកុំប្រកែកគ្នាអី អ៊ុនចូបងអរគុណហើយដែលយកមកឲ្យបងប៉ុន្តែបងមានហើយ លើកក្រោយមិនចាំបាច់យកឲ្យបងទេ" នាយនិយាយហើយក៏ទាញយកប្រអប់បាយរាងតូចទៅញាំធ្វើឲ្យក្មេងនេះកាន់តែបានចិត្ត ឯអ៊ុនចូក៏យកចានបាយទៅវិញទាំងអន់ចិត្ត(ប្រូនេះអត់យល់ចិត្តកូនស្រីគេសោះ😒)
"អឺ និយាយចឹងបងមិនគិតណែនាំមិត្តបងឲ្យអូនស្គាល់ទេហេស?"ស្រីស្រស់ដែលអង្គុយមិនមាត់មិនកជាយូរក៏បង្ហើរសំឡេងឡើង
"អរ នេះគឺបុមឃ្យូប្អូនប្រុសជីដូនមួយបង ហើយនេះហ្វីលីកជាមិត្តរបស់គេ"ស៊ុងហ៊ុនក៏ណែនាំឲ្យនាងស្គាល់ នាងខំញញឹមយ៉ាងរាក់ទាក់តែបុមឃ្យូអត់មានញញឹមតបអីតិច
"ហើយនេះគឺ ម៉ៃយ៉ាជា....."
"បុមឃ្យូ...... បុមឃ្យូ......."ស៊ុងហ៊ុននិយាយមិនទាន់ចប់ផងក៏មានសិស្សប្រុសម្នាក់រត់មកព្រមទាំងស្រែកហៅបុមឃ្យូទាំងហត់គឃូស
"មានការអី ម៉េចក៏មើលទៅដូចជាស្លន់ម្ល៉េះ?"យ៉ុនជុន
"គឺ...គឺ...ហឺុយយ សុំដកដង្ហើមសិន"
"គឺថា ស៊ុននូគេ....."បន្ទាប់ពីសម្រួលដង្ហើមហើយក៏និយាយប្រាប់តែមិនទាន់ចប់ផង ស៊ុងហ៊ុនក៏ស្ទុះចេញពីតុយ៉ាងលឿនរត់ចេញទៅទាំងមិនទាន់បានស្ដាប់ចប់ផង
"អេ អាហ៊ុន អាហ៊ុន"ហ្យុនជីនស្រែកហៅតែគេមិនសូម្បីតែងាកក្រោយ
"មានរឿងអីនិយាយឲ្យអស់មក"យ៉ុនជុននិងហ្វីលីកនិយាយព្រមគ្នាព្រោះស្លន់ស្លោរចង់ដឹងដូចគ្នា
"គឺ ស៊ុននូបានវាយសិស្សប្រុសម្នាក់ឡើងបែកមុខអស់ហើយនៅសួនច្បារក្បែរបណ្ណាល័យ"
"ហាស !!!"អ្នកទាំងបួនស្រែកឡើងដំណាលគ្នា ដែលបន្សល់ចម្ងល់ដល់ស្រីស្រស់អង្គុយធ្វើម្ខឡេឡឺ
"ហឺុយយយ ស្លាប់ហើយ ស្លាប់!!!"បុមឃ្យូស្ទុះរត់ទៅយ៉ាលឿន ស៊ុននូចប់មិនខានទេបើសិនគ្រូវិន័យហៅអាប់ប៉ាគេមកនោះ
...........
ងាកមកមើលស៊ុននូវិញពេលនេះគ្រូវិន័យនិងនាយកសាលាបានហៅគេមកបន្ទប់វិន័យដើម្បីដោះស្រាយ ដោយក្បែរគេមានសិស្សប្រុសម្នាក់ដែលសភាពបែកមុខសុទ្ធតែឈាម
ក្រាក~~
"ស៊ុននូ...."ទ្វារបានបើកឡើងដោយមិនបានគោះ ហើយអ្នកដែលចូលមកនោះគឺជាស៊ុងហ៊ុននេះឯងគេបានសួរសិស្សដទៃហើយគេប្រាប់ថានៅបន្ទប់វិន័យនាយក៏ប្រញាប់មក
"សូមទោស លោកគ្រូដែលខ្វះសុជីវធម៌"នាយអោនក្បាលសូមទោសដល់លោកគ្រូព្រោះមិញនេះប្រញាប់ពេកមិនបានគោះ
"មិនអីទេ ឥឡូវចូលរឿងពួកឯងវិញម៉េចក៏មានរឿងបែបនេះ? ស៊ុននូគ្រូប្រាប់ហើយមែនទេបើមានរឿងវាយគ្នាទៀតគ្រូនឹងបណ្ដេញចេញពីសាលាហើយ"លោកគ្រូវិន័យ
"សូមទោសលោកគ្រូ ប៉ុន្តែមកពីគេនិយាយអាក្រក់ដាក់ខ្ញុំ"
"ពិតទេ ជេសុីគ?"លោកគ្រូងាកទៅសួរសិស្សប្រុសដែលបែកមុខនោះ
"មិន..មិនពិតទេលោកគ្រូគេកុហកគេទម្លាក់កំហុសឲ្យខ្ញុំ"គេប្រកែកហើយថែមទាំងថាស៊ុននូចោទគេទៀត
"ហឹស ឯងចង់ត្រូវទៀតមែនទេ? ឯងនិយាយមិនល្អដាក់យើងមុនទេ"
"បានហើយៗ ខ្ញុំមិនបានហៅឲ្យមកប្រកែកគ្នាទេ ឆាប់ហៅអាណាព្យាបាលពួកឯងមក"លោកនាយក
"អឺ លោកគ្រូមិនចាំបាច់ហៅអាណាព្យាបាលមកទេ ខ្ញុំទទួលខុសត្រូវជំនួសគេចុះ" ស៊ុងហ៊មដែលឈរស្ដាប់ក៏ចូលខ្លួនការពារស៊ុននូ
By: Lily-Park
30vote for next ❤️
Enjoy your reading 😊❤️

YOU ARE READING
?????????????????????
Action???????????????????????????????????????????????????????????????????????? ??????????????????????????????????????????????????????????????????????????????
???????
Start from the beginning