抖阴社区

????

3.1K 47 0
                                    

លង់ស្នេហ៍ភរិយាសម្អប់
ភាគ២
រីករាយក្នុងការអាន💗
__________

៚ម៉ោង6ល្ងាច
តាំងពីព្រឹកមកទល់ពេលនេះណាមហុីនាងមិនទាន់បានបាយចូលពោះមួយគ្រាប់នោះទេដោយសារតែត្រូវរាងក្រាស់ចាប់យកឃុំក្នុងបន្ទប់មិនឱ្យទៅណារួច
«ខ្ញុំក៏ជាមនុស្សដែលហេតុអ្វីចាំបាច់ធ្វើបែបនេះ» នាងតូចនិយាយដោយសម្លេងខ្សាវៗហើយត្របកភ្នែកក៏ចាប់ផ្តើមទន់ហើយក៏បិទភ្នែកគេងលង់លក់
៚ងឺត
សម្លេងហ្វ្រាំងឡានរបស់រាងក្រាស់មកឈប់នៅមុខវីឡាហើយម្ចាស់ឡានក៏បោះដំណើរចេញពីឡានមួយៗចូលមកខាងក្នុងផ្ទះ
ខាងក្នុងផ្ទះបរិវេណខាងក្រោមមានសភាពស្ងាត់ជ្រងំព្រោះតែគ្មានមនុស្សនៅ រាងកាយសង្ហារមិនបានខ្វល់ក៏បោះជំហានឡើងទៅជាន់ខាងលើតម្រង់ទៅបន្ទប់ដែលខ្លួនបានយកណាមហុីយកទៅឃុំទុកនោះ
៚ក្រាក
បើកទ្វារចូលទៅភ្លាមសភាពក្នុងបន្ទប់ងងឹតឈ្លប់ទើបនាងឆូងដៃបើកភ្លើងឱ្យភ្លឺ ក្នុងបន្ទប់របស់របររាយរប៉ាត់រប៉ាយតែនាយមិនខ្វល់អ្នកដែលគេត្រូវខ្វល់នោះគឺជាភរិយាសម្អប់របស់គេ ក្រសេកភ្នែកបន្តិចនាយក៏ឃើញរាងកាយនាងតូចដេកស្តូកនៅខាងក្រោមគ្រែសភាពមើលទៅមើលមិនយល់តាំងពីក្បាលដល់ចុងជើងទើបចូលខ្លួនទៅដាស់
«ក្រោកៗឆាប់ក្រោកភ្លាមមក» សម្លេងស្រែកហៅជារឿយៗតែនាងនៅតែមិនព្រមភ្ញាក់មួយសន្ទុះទើបគេសម្រេចចិត្តចូលទៅយកទឹកមកចាក់ឈូពីលើក្បាល
«ខិខិ~លោកឆ្កួតទេហេស» ណាមហុីបើកភ្នែកមកទាំងឈ្លក់ទឹករាងក្រាស់បានចិត្តក៏ឈរញញឹមចុងមាត់ហើយក៏និយាយឌឺដងឱ្យនាង
«ស្មានតែមានគេមករំលោភដល់ទន់ខ្លួនស្លាប់ហើយតើ» ថាហើយនាយក៏ព្យាយាមដើរចូលទៅជិត
«បើបែបនោះក៏គ្រាន់បើជាងនៅជាមួយមនុស្សដែលសុីមិនរើសសូម្បីអ្នកបម្រើដូចលោកដែរ» ទោះសភាពនាងពេលនេះមើលមិនយល់ប៉ុណ្ណាក៏នាងនៅតែក្លាហានក្រោកឈរស្រែកតវ៉ានឹងគេ
«ខ្ញុំត្រឹមតែសុីមិនរើសតែនាងគឺជាស្រីលក់ខ្លួន»
«ឪនាងនាំនាងមករៀបការជាមួយនឹងខ្ញុំក៏ព្រោះតែយកលុយទៅគ្រប់គ្រងថ្លៃខាតបង់របស់ក្រុមហ៊ុននាងរៀបការជាមួយយើងដើម្បីតែដូរយកលុយពីគ្រួសារយើងនាងមិនខុសពីស្រីលក់ខ្លួននោះទេ» ជុងហ្គុកមិនត្រឹមតែនិយាយឱ្យនាងឈឺចិត្តនោះទេនៅនិយាយមើលងាយដល់គ្រួសារនាងទៀតធ្វើណាមហុីនាងក្តាប់ដៃគ្រឺតធ្មេញនឹងគេជាខ្លាំង
«ខ្ញុំមិនមែនជាស្រីលក់ខ្លួន»
«ខ្ញុំមិនមែនយកខ្លួនខ្ញុំមកដូរនឹងលុយនោះទេ»
«ខ្ញុំជាប្រពន្ធមិនមែនស្រីលក់ខ្លួននោះទេ ខ្ញុំរៀបការជាមួយលោកដោយមានចាស់ទុំសងខាងដឹងឮមានការពេញចិត្តពីគ្រួសារលោក ខ្ញុំមានអុីតាសុីវិលត្រឹមត្រូវតាមច្បាប់»
«លោកគ្មានសិទ្ធិមកនិយាយបែបនេះនោះទេ» នាងតូចស្រែកនិយាយផងយំផងតែជុងហ្គុកគេបែជាញញឹមចុងមាត់ចម្អកឱ្យនាងទៅវិញ
«បើចឹងយប់នេះយើងនឹងធ្វើឱ្យនាងគិតថាខ្លួននាងថោកជាងស្រីលក់ខ្លួនទៅទៀត»
__________
_ឃ្យូលីស_

???????????????????? [???]Where stories live. Discover now