គ្រប់វិស័យការងារទាំងអស់មិនមែនសុទ្ធតែទទួលបានជោគជ័យដោយគ្មានការកករាំងស្ទះនោះទេ។ ប៉ុន្តែទាល់តែអ្នកជំនួញមួយរូបនោះពូកែ រហ័សរហួន ឆ្លាតវៃ ចេះបត់បែនតាមកាលៈទេសៈ ហើយនិងប៉ិនប្រសប់ខាងមុខជំនួញ។
ជីមីនឈរញញឹមទាំងសប្បាយក្នុងចិត្ត ឯខួរក្បាលគេចាប់ផ្ដើមគិតពីគម្រោងការបន្ទាប់ទៀតហើយ គិតទៅខួរក្បាលគេនេះពូកែមែន។ អស់ពីរឿងមួយចូលរឿងមួយណ៎! ប្រហែលម្ចាស់ពូកែកំពូលខាងប្រើល្បិចហើយមើលទៅបានជាផុសគំនិតចេញមកឥតហែរយ៉ាងនឹង។
“បងប្រុសខ្ញុំទៅមុនហើយចាំជួបគ្នានៅផ្ទះ! បាយៗសិស្សច្បងទាំងពីរ! បាយៗថេយ៍ថេយ៍” ជីមីន លើកដៃក្រវីទៅវិញទៅមកទាំងញញឹមយ៉ាងស្រស់លាអ្នកជាបងប្រុសនឹងមិត្តគាត់ អត់តែបុរសម្នាក់ទេជីមីនបែរជាសម្លក់គេទៅវិញមុននឹងចូលទៅក្នុងឡានបាត់។ ក្រោយទទួលបានការងក់ក្បាលយល់ព្រមពីរពួកគេទាំងបួននាក់ដោយញញឹមមកកាន់គេដូចគ្នា។
ចំណែកឯអ្នកដែលត្រូវគេសម្លក់វិញឃើញចឹងលឹងហួសចិត្តចង់តែចាប់កូននឹងមកក្រញ៉ិចទេមែនតើ។ មនុស្សស្អីចរិតលឹងដូចកូនក្មេងគេមិនបានទៅធ្វើស្អីខ្លួនយើងផង មកសម្លក់គេដូចចង់ស៉ីសាច់ហុតឈាមគេយ៉ាងចឹង។ រឿងថ្ងៃមុនមិនទាន់ជម្រះបញ្ជីផង លូវមកធ្វើដូចគុំគេពីកាលណាមកទៀត ប៉ុន្តែនាយក៏ត្រូវកាត់ផ្ដាច់ការគិតមកវិញក្រោយឮកំពូលមិត្តឈរនិយាយពីក្មេងល្អិតដែលមុនចូលទៅក្នុងឡានបែរមកសម្លក់គេអម្បាញ់មិញនេះ។
“អាគុកហ៎ា! យើងថាប្អូនប្រុសរបស់ឯងដូចប្លែកដល់ហើយ” ហូស៊ូក ក្រោយឃើញឡានជីមីនចេញទៅបាត់គេដើរមកជិតជុងគុករួចយកដៃមកដាក់លើស្មាជុងគុកទើបសួរទៅគេទាំងភ្នែកតាមសម្លឹងមើលទៅកាន់ឡានជីមីនដែលបើកចេញទៅនោះ។
“ហ្យុងគិតដូចជាខ្ញុំអញ្ជឹង! មើលទៅដូចខុសគ្នាឆ្ងាយតែម្ដង! ដូចជាមនុស្សពីរផ្សេងពីគ្នាយ៉ាងចឹង?” សូ៊បីនបន្ទរពីក្រោយហូស៊ុកទាំងភ្នែកតាមសម្លឹងមើលទៅឡានជីមីនដូចគ្នាទាំងចិត្តកំពុងហោះហើរ។“ខ្ញុំក៏ធ្លាប់គិតអ៊ីចឹងដែរ! ព្រោះពីរបីថ្ងៃមកនេះគេខុសពីមុនឆ្ងាយខ្លាំងណាស់!” ជុកគុក ក៏យល់ស្របនឹងសម្ដីមិត្តៗទាំងពីរ ដោយហេតុប៉ុន្មានថ្ងៃមកនេះគេសង្កេតឃើញប្អូនប្រុសគេអញ្ជឹងពិតមែន។

YOU ARE READING
??? ?!!??????????????????????????!!?
Random??? ?!!??????????????????????????!!? ????????????????????????????????????????????????????????????????? ?????????????????????????????????????????? ============================= [??????????????? ??????????????????????????????????? ??????????????????...