“លោកប៉ាឯងនេះកំពូលមនុស្សមហារឪអាផ្ដាច់ការហើយជីមីនអាន់ហ្វាដេនី! នៅទីនេះយើងធុញសឹងស្លាប់ទៅហើយឯងដឹងទេ? គ្រាន់តែយើងមកញ៉ាំបាយសោះគ្រប់គ្នាតាមសម្លក់យើងស្មើនឹងអ្នកទោសទៅហើយ” ជីមីន អង្គុយទំពារបាយដែលមាននៅក្នុងមាត់ទាំងរអ៊ូង៉ូវៗម្នាក់ឯង ស្លាបព្រាអង្គុយជ្រុំបាយនៅនឹង ព្រោះគេកំពុងមិនសុខចិត្តនឹងលោកប៉ារបស់គេនោះអី។ គាត់នេះមិនដឹងជាគិតស្អីទេសនៅមិននៅCallមកនិយាយលឹងដាច់ណាត់អោយគេមកញ៉ាំបាយ សំខាន់នៅដាក់បញ្ជាអោយកូនចៅគាត់មកតាមឃ្លាំមើលរាល់សកម្មភាពរបស់គេទៀត។
“ស្អីណាស់ណាទៅ! គ្រាន់យើងមកហូបបាយធម្មតាសោះនាំគ្នាព្រួតផ្ដុំគ្នាខ្សឹបខ្សៀវនិយាយអាក្រក់ពីយើងដែរ? ធ្វើប៉ិនយើងនឹងជាឃាតករសម្លាប់មនុស្សពីណាមកមិនដែលឃើញមុខចឹង?” ដៃចេះតែដួសបាយដាក់ចូលមាត់ភ្នែកគិតតែពីសម្លក់បាយនឹងម្ហូបក្នុងចានមាត់ទំពារបាយផងរអ៊ូង៉ូវៗលឹងដូចឃ្មុំ។
កំឡុងពេលដែលជីមីនកំពុងអង្គុយឈ្ងោកមុខញ៉ាំបាយរអ៊ូង៉ូវៗម្នាក់ឯងមិនឈប់ ស្របពេលនោះសម្លេងនៃការខ្សឹបខ្សៀវមនុស្សគ្រប់គ្នាក៏ត្រូវបានកាត់ផ្ដាច់ប្ដូរទៅជានិយាយពីនរណាផ្សេងទាំងញញឹមអរសប្បាយចិត្តភ្លេមៗខុសប្លែកអីពេលដែលនាំគ្នាអង្គុយនិយាយដើមពីជីមីនអោយស្រឡះ ពេលដែលមានកម្លោះក្រមុំពីរនាក់ដើរចូលមកក្នុងកុងទីន។
“សិស្សច្បងយ៉ូនហ្គី! អ្អាយ..ហិហិ! នោះពិតជាសិស្សច្បងយ៉ូនហ្គីមែនណាពួកឯង’’ នាងនិយាយទាំងញញឹមសប្បាយចិត្តឥតឱបមាពេលដែលបានឃើញកម្លោះសង្ហារនាយក្រាស់យ៉ូនហ្គីនឹងនារីម្នាក់ដើរចូលមកក្នុងកុងទីនភ្លេម។
“គាត់មកជាមួយអ្នកណា? ពួកឯងមានដឹងទេ?” នារីម្នាក់ទៀតសួរទៅមិត្តរបស់នាងទាំងលើកដៃទៅចង្អុលនារីដែលដើរទទឹមជាមួយយ៉ូនហ្គីនោះ។
“មិនធ្លាប់ឃើញពីមុនមកទេ ប្រហែលនោះជាសិស្សថ្មីទេដឹងឯង?” នារីម្នាក់ទៀតក៏តបនឹងសំណួរមិត្តនាង។
“ប្រហែលជាហ្នឹងហើយ នាងពិតជាសំណាងខ្លាំងណាស់បាននៅជិតសិស្សច្បងយ៉ូនហ្គីថែមទាំងនៅកៀកក្រិតជិតគ្នាស្និតស្នាលបែបនឹងទៀត” នាងនិយាយទាំងលើកដៃទាំងសងខាងមកដាក់ទ្រចង្ការភ្នែកតាមសម្លឹងមើលដំណើរកម្លោះក្រមុំមួយគូរដើរទទឹមគ្នានោះដោយទឹកមុខស្អុយប៉ែរ។

YOU ARE READING
??? ?!!??????????????????????????!!?
Random??? ?!!??????????????????????????!!? ????????????????????????????????????????????????????????????????? ?????????????????????????????????????????? ============================= [??????????????? ??????????????????????????????????? ??????????????????...
??????? ; ??????????! ??????????!
Start from the beginning