抖阴社区

??????? ; ??????????! ??????????!

Start from the beginning
                                    

“បើសិននារីម្នាក់នោះ ជាយើងមិនដឹងថាយើងពេលនឹងសប្បាយចិត្តយ៉ាងណាទៅណ៎?” នាងនិយាយបន្ថែមពីមិត្តរបស់នាងដោយធ្វើទឹកមុខលឹងកំសត់។

មកមើលខាងកម្លោះក្រមុំដែលធ្វើអោយមនុស្សស្រីគ្រប់គ្នាមានការច្រណែន ខូនចិត្ត ខកបំណងយ៉ាងខ្លាំងអីណេះវិញ អ្នកទាំងពីរដើរមកជាមួយគ្នាដោយមានម្នាក់ធ្វើទឹកមុខស្លើៗមិនដឹងអី ម្នាក់ទៀតធ្វើទឹកមុខលឹងមាំគ្មានស្នាមញញឹម។ ពេលដើរចូលមកដល់ក្នុងកុងទីនបានពាក់កណ្ដាលផ្លូវស្របជាមួយគ្នានោះរាងក្រាស់យ៉ូនហ្គីក៏បានបង្អាក់ដំណើរឈប់ឈរមួយកន្លែងមុនបន្លឺសម្លេងនិយាយអ្វីទៅកាន់អ្នកម្ខាងទៀត÷

“អ្នកនាងអាចទៅញ៉ាំបាយសិនបាន ចាំថ្ងៃបន្ដិចខ្ញុំនឹងនាំអ្នកនាងទៅមើលកន្លែងហាត់កីឡាម្ដង” និយាយចប់មិនចាំអោយអ្នកម្ខាងទៀតនិយាយអ្វីតបមកវិញទាន់យ៉ូនហ្គីក៏ដើរចេញរុយតម្រង់ទៅរកមិត្តភកិ្តដែលកំពុងអង្គុយញ៉ាំបាយនៅតុជ្រុងម្ខាងឆ្ងាយពីគេឯងបន្ដិចនោះបាត់។

“អ្អេ..? លោកយ៉ូន! ហ្ហើយ..! អាគាត់នេះពិតជាមនុស្សគ្មានចិត្តមែន!” សូស៉ី បម្រុងនិងចង់សួរអ្វីបន្ដិចទៅកាន់យ៉ូនហ្គីវិញតែមើលចុះនាងមិនទាន់នឹងបានសួរអីផង បុរសគល់ឈើម្នាក់នឹងក៏ដើរចេញទៅរុយធ្វើមិនដឹង ប្រាប់ចប់ក៏ចេញទៅបាត់ធ្វើមើលតែនាងនឹងមករៀននៅទីនេះយូររាប់ឆ្នាំមកទៅហើយចេះមកទុកនាងចោលទៅកើត សំខាន់នាងជាសិស្សថ្មីមិនទាន់ស្គាល់អ្នកណាមកអោយនាងមកនៅម្នាក់ឯងបែបនឹងបានយ៉ាងមិច។(ប៉ិនឹងមិចទុកគេចោលចឹង?)

“មិនខ្វល់ទេស៎! សំខាន់ពេលនេះខ្ញុំឃ្លានទៅរកអីមកញ៉ាំវិញល្អជាង!” ថាចប់នាងក៏ដើរទៅកន្លែងទិញម្ហូបអាហារទាំងមានស្នាមញញឹមដោយក្ដីសប្បាយចិត្ត។ ហើយសកម្មភាពទាំងនេះក៏បានស្ថិតនៅក្រោមក្រសែរភ្នែកសិស្សគ្រប់គ្នានៅទីនេះតែមិនទាំងអស់នោះទេតាមសម្លឹងមើលនាងឥតព្រិច។

[S K I P]

យ៉ូនហ្គីពេលដែលដើរមកដល់មិត្តៗរបស់គេហើយមិននិយាយអ្វីមួយម៉ាត់ទៅកាន់មិត្តច្រើនសូម្បីមួយម៉ាត់ក៏គ្មានបន្លឺសួរ នាយក៏ចូលខ្លួនដាក់ខ្លួនអង្គុយទាំងទឹកមុខនៅតែមិនខ្ចីញញឹមដដែលមុននឹងនាយបោះឯកសារក្នុងដៃដាក់លើតុទៅម្ខាង។

??? ?!!??????????????????????????!!?Where stories live. Discover now