抖阴社区

??????? ; ??????????! ??????????!

Start from the beginning
                                    

“អីយ៉ា..! អាបងហ្គីម៉េចធ្វើទឹកមុខបែបហ្នឹង? បាននៅក្បែរស្រីស្អាតយ៉ាងនឹងហើយគួរតែញញឹមបន្ដិចទៅ!” សូ៊បីននិយាយបេះបួយអោយអ្នកកម្លោះយ៉ូនហ្គីភ្លេមៗគ្រាន់តែនាយមកដល់ដាក់ខ្លួនអង្គុយមិនដល់១នាទីស្រួលបួលផង តែក៏ត្រូវបានយ៉ូនហ្គីងាកទៅសម្លក់ភ្លែត។(មែនណព្វចិត្តគាត់ចឹងឯងប៉ិបីន)

“អាបីន! អាបងរបស់យើងអារម្មណ៍គេមើលទៅមិនសូវល្អទេ! ឯងកុំនិយាយច្រើនពេកប្រយ័ត្នបានស៉ីបាតជើងជំនួសបាយថ្ងៃទៅ! យើងគ្រាន់តែប្រាប់!” ហូស៊ុក ពេលទំពារបាយក្នុងមាត់ចូលទៅក្នុងពោះអស់ហើយគេក៏និយាយភាសាយ៉ាងសមរម្យដាស់តឿនមិត្តអោយបានដឹងពីបំណងល្អរបស់ខ្លួន។

“មិននិយាយក៏បាន! អាបងញ៉ាំបាយទេ? ចាំអាប្អូនបីនម្នាក់នេះទៅយកមកអោយបាទ!” សូ៊បីននិយាយទាំងញាក់ស្មាដាក់ហូស៊ុកបន្ដិចរួចបានបែរមកសួរនាយក្រាស់យ៉ូនហ្គីដែលអង្គុយក្បែរ។

“មិនចាំបាច់! យើងមិនបានប្រើ!” យ៉ូនហ្គីឆ្លើយយ៉ាងពិរោះគួរអោយចង់ស្ដាប់ដាក់ចំកណ្ដាលមុខនាយកម្លោះសូ៊បីនដោយទឹកមុខដូចទ្រង់ខឹងអ្នកណាមកពីណាពីណីយ៉ាងចឹង។

“មិនចង់ស៉ីក៏អត់ទៅ! ហ្អេ៎..? អាជុងនោះជីមីនតើ? គេមកញ៉ាំបាយនៅកុងទីនពីពេលណាមក” សូ៊បីន ក្រោយទទួលបានពាក្យសម្ដីពិរោះលឹងគួរអោយចង់ធាក់ពីកំពូលមិត្តទាំងអត់ជាតិត្បកមកវិញគេក៏បោះសម្ដីទៅវិញបែបហីៗ ទើបរេភ្នែកទៅមើលអ្វីផ្សេងតែចៃដន្យអីគេបានក្រឡេកភ្នែកទៅប៉ះនឹងជីមីនដែលកំពុងអង្គុយហូបបាយម្នាក់ឯងនៅតុឆ្ងាយពីតុគេឆ្ងាយគួរសមដែរនោះទាំងចម្លែកក្នុងចិត្ត។ 

ជុងគុកនិងហូស៊ុករួមទាំងយ៉ូនហ្គីក៏បានងាកមុខបែរទៅមើលតាមក្រសែរភ្នែកនិងដៃដែលសូ៊បីនកំពុងចង្អុលប្រាប់នោះព្រមគ្នា។ ពួកគេអង្គុយសម្លឹងមើលជីមីនបានបន្ដិចស្របពេលនោះក៏មានសិស្សស្រីម្នាក់បានដើរមករកតុជីមីនអង្គុយឈ្ងោកមុខញ៉ាំបាយនោះទាំងញញឹមយ៉ាងស្រស់ដែលធ្វើអោយគ្រប់គ្នារួមទាំងកម្លោះសង្ហារទាំងបួនត្រូវជ្រួញចិញ្ចើមឡើងមកភ្លេមៗទាំងកំពុងគិតឆ្ងល់នៅក្នុងចិត្តមិនស្ទើរ។

??? ?!!??????????????????????????!!?Where stories live. Discover now