抖阴社区

??????? ; ??????????! ??????????!

Start from the beginning
                                    

++++

“អ្អេ! អាល្អិតតើខ្ញុំអាចសុំអង្គុយផងបានទេ? ព្រោះតុកន្លែងផ្សេងពេញអស់ហើយ!” នាងនិយាយទាំងញញឹមមាននៅលើផ្ទៃមុខទៅកាន់អ្នកម្ខាង។

“បាទ! សូមអញ្ជើញតាមសម្រួល!” ជីមីន ងើបមុខសម្លឹងមើលមនុស្សឈរនៅតុម្ខាងចំពោះមុខគេទាំងមានចម្ងល់។ ព្រោះតាមគេចាំបានក្នុងសាច់រឿងដើមនឹងពេលឥឡូវគឺដូចគ្មានអ្នកណាម្នាក់ចង់មកអង្គុយឬរាប់អានម្ចាស់សមីខ្លួនស្អីទេ តែហេតុអីក៏នៅសុខៗមានអ្នកមកសុំអង្គុយរួមតុជាមួយគេអញ្ចឹង? ចម្ងល់ទាំងនេះជីមីនបានត្រឹមតែអង្គុយសួរខ្លួនឯងប៉ុណ្ណោះ សំខាន់នារីម្នាក់នេះនៅហៅគេថាអាល្អិតទៀតពិតជាផែនដីក្រឡាប់ចាក់មែន។

“ចាស៎! អរគុណ! ខ្ញុំយ៉ុងជេស៊ុន ម៉ាតូគី! ហៅក្រៅថាសូស៉ី! ចុះអាល្អិតវិញឯងឈ្មោះអីដែរ?” សូស៉ី ដាក់ខ្លួនអង្គុយព្រមទាំងថាសអាហារលើតុទល់មុខជីមីនរួចទើបនាងណែនាំឈ្មោះនិងសួរពីឈ្មោះអាល្អិតដែលនាងហៅជាប់មាត់នោះវិញទាំងញញឹម។

“ជីមីន អាន់ហ្វាដេនី!” ជីមីន ឆ្លើយទាំងមិនបានគិតអ្វីច្រើនតែគេក៏ត្រូវឈប់ត្រឹងងើបមុខសម្លឹងមើលនារីអង្គុយទល់មុខគេមកសារជាថ្មីទាំងមានភាពភ្ញាក់ផ្អើលមិនចេះតិចទេ។ នាងថាយ៉ាងមិចមិញនេះឬក៏គេស្ដាប់ច្រឡំខ្លួនឯង ដោយមិនប្រាកដចិត្តជីមីនក៏បានសួរពីឈ្មោះអ្នកអង្គុយញ៉ាំបាយទល់មុខគេនេះម្ដងទៀតដើម្បីបញ្ជាក់អោយបានដឹង។

“អ្នកនាងថាអ្នកនាងឈ្មោះយ៉ុងជេស៊ុនម៉ាតូគីមែនទេ? អឹក..មិញនេះខ្ញុំដូចជាស្ដាប់មិនសូវច្បាស់” ជីមីន បង្ខិតខ្លួនទល់មុខទល់តែជាល់និងតុអាហារដើម្បីចាំស្ដាប់ចម្លើយពីអ្នកម្ខាងទៀត សូស៉ីពេលឮជីមីនសួរនាងក៏បញ្ឈប់ការញ៉ាំអាហារបន្ដិចរួចក៏អង្គុយសម្លឹងមើលមុខជីមីនភ្លឹសៗមុនស្រដីប្រាប់÷

“ចាស៎! ខ្ញុំឈ្មោះយ៉ុងជេស៊ុន! ហើយមិញនេះអាល្អិតថាឯងឈ្មោះជីមីនមែនទេ? ឈ្មោះអាល្អិតឯងពិតជាពិរោះណាស់! អូ! មែនហើយឯងអាចហៅខ្ញុំថាហ្យុងឬក៏ហៅថាសូស៉ីក៏បានខ្ញុំមិនប្រកាន់ច្រើនទេ ម្យ៉ាងអាយុឯងប្រហែលប្អូនខ្ញុំតែពីរឆ្នាំប៉ុណ្ណោះ មិនចាំបាច់ហៅថាអ្នកនាងនោះទេស្ដាប់ទៅវាគួរអោយធុញខ្លាំងណាស់!” សូស៉ី និយាយទាំងញញឹមតែនៅប្រយោគចុងក្រោយនាងធ្វើទឹកមុខស្អុយៗមុននឹងនាងដួសបាយមួយស្លាបព្រាដាក់ចូលក្នុងមាត់។

??? ?!!??????????????????????????!!?Where stories live. Discover now