"អ៊ីចឹងនេះជាតួឯកស្រី! តែនេះមិនទាន់ដាច់ខែឯណា? ក្រែងក្នុងសាច់រឿងបញ្ជាក់យ៉ាងច្បាស់ថាតួឯកស្រីនឹងបង្ហាញខ្លួននៅខែក្រោយឬ? តើសាច់រឿងត្រូវបានប្ដូរ? ទេម៉េចនឹងអាចទៅរួច! ហើយចុះជីនហ្យុងតើគាត់នឹងកើតអ្វីដែរទេ? តើសាច់រឿងនៅដដែលឬក៏យ៉ាងណា? មែនហើយនៅថ្ងៃដែលតួឯកស្រីបង្ហាញខ្លួននិងថ្ងៃចូលរៀនដំបូងគឺមានវគ្គមួយដែលអ្នកនិពន្ធបានបង្ហាញថាជីនហ្យុងក៏កំពុងត្រូវបានក្រុមរបស់យ៉ុងវ៉ុនធ្វើបាបផងដែរ! មានន័យថា...? មិនបានទេខ្ញុំគួរតែប្រញាប់ទៅជួយជីនហ្យុងហើយទើបសិន! ប៉ុន្តែឈប់សិនតួឯកស្រីមកមុនកាលបរិច្ឆេទនៅក្នុងសាច់រឿង ចុះសាច់រឿងត្រង់វគ្គជីនហ្យុងត្រូវគេធ្វើបាប តើនឹងត្រូវបានផ្លាស់ប្ដូរឬក៏អត់ឬក៏នៅដដែល? ហូយ..! ឈឺក្បាលណាស់!" ជីមីន គិតក្នុងចិត្តខួរក្បាលចាប់សួរនិងឆ្ងល់មកព្រមគ្នា ធ្វើអោយគេតក់ប្រម៉ល់យ៉ាងខ្លាំងព្រោះខួរក្បាលផ្ដើមសួរតែគ្មានចម្លើយផ្ដើមឆ្ងល់ក៏គ្មានអ្នកមកជួយពន្យល់ស្ទើតែធ្វើអោយគេអង្គុយគិតលឹងចង់ប្រេះខួរជាពីរទៅហើយ។
“អាល្អិតកើតអីឬ?” សូស៉ី អង្គុយញ៉ាំបាយតាមធម្មតាតែភ្នែកកំពុងអង្គុយសម្លឹងមើលទៅជីមីនដែលអង្គុយថ្មឹងៗទឹកមុខប្លែកៗយ៉ាងយូរនោះ នាងក៏សម្រេចចិត្តថាសួរដើម្បីអោយអស់ចម្ងល់ក្នុងខួរក្បាលពីអាល្អិតម្នាក់នេះ។
"ទេ! ទោះជាចឹងក៏ដោយ! យ៉ាងណាយើងគួរតែទៅរកជីនហ្យុងជាមុនសិនដើម្បីអោយបានប្រាកដចិត្តថាគាត់មិនបានកើតអីដូចទៅក្នុងសាច់រឿង! មែនហើយខ្ញុំគួរទៅរកគាត់ឥឡូវនេះ!" គិតរួចជីមីនក៏ងើបឈរស្ទុះរត់ត្រុយទៅរកមនុស្សដែលគេកំពុងតែមានការព្រួយបារម្ភដោយគេមិនបានឮពីអ្វីដែលសូស៉ីបានសួរមកគេនោះទេព្រោះរវល់តែអង្គុយគិតហើយពេលជីមីនរត់ចេញទៅណាក៏មិនដឹងយ៉ាងលឿនបែបនេះទៀតរិតតែធ្វើអោយសូស៉ីកើតចិត្តឆ្ងល់លើសដើមចំពោះឫកពារបស់ជីមីន។ មើលចុះនាងខំសួរនៅមិនឮហើយនៅរត់ចេញទៅមិនបាននិយាយអ្វីដូចជាពាក្យលាគ្នាអីបែបនឹងមកកាន់នាងអីបន្ដិចទៀត ក្មេងនេះចំមែន។
“អេ៎..? អាល្អិតឯងទៅណា?” សូស៉ី ឃើញជីមីនរត់ទៅគ្មានងាកក្រោយអ្វីបន្ដិចនាងក៏ស្រែកសួរពីតុមកសួរទៅកាន់ជីមីនដែលកំពុងតែរត់ចេញពីកុងទីននោះទាំងមិនយល់ពីឫកពាររបស់ក្មេងប្រុសល្អិតម្នាក់នឹង។

YOU ARE READING
??? ?!!??????????????????????????!!?
Random??? ?!!??????????????????????????!!? ????????????????????????????????????????????????????????????????? ?????????????????????????????????????????? ============================= [??????????????? ??????????????????????????????????? ??????????????????...
??????? ; ??????????! ??????????!
Start from the beginning