ចំណែកគ្រប់គ្នាដែលអង្គុយមើលពីរនាក់នឹងតាំងពីសូស៉ីអង្គុយជាមួយជីមីននឹងនិយាយគ្នាលេងដូចជាមនុស្សធ្លាប់ស្គាល់គ្នាតាំងពីណាពីណីមក។ ពួកគេក៏ចាប់ផ្ដើមនាំគ្នានិយាយខ្សឹបខ្សៀវគ្នាលឹងពេញនឹង ហើយពួកគេរិតតែនាំគ្នាអង្គុយនិយាយដើមស៉ីត្រាវខ្សឹបខ្សៀវគ្នាយ៉ាងឆ្ងាញ់មាត់លើសនឹងទៅទៀតនោះគឺនៅពេលពួកគេមើលឃើញថាសូស៉ីញញឹមនិយាយរាក់ទាក់ជីមីនមុនតែមើលទៅជីមីនអង្គុយធ្វើមិនដឹងដូចកំពុងចាត់ទុកសម្ដីសូស៉ីជាខ្យល់យ៉ាងដូច្នោះ។ ធ្វើអោយពួកគេឃើញហើយគិតថាជីមីនជាមនុស្សរឹកក្រអឺតក្រទមគ្មានសុខជីវធម៌ក្នុងខ្លួនអីបន្ដិចអ្វីដែលកាន់តែលើសនេះនោះពួកគេថែមទាំងនាំគ្នាកាន់តែស្អប់ជីមីនលើសជាងមុនមួយកម្រិតថែមទៀត។(ពួកគាត់ប៉ិនកាត់សេចក្ដី)
ជីមីនកាលបើឮសម្លេងអ្នកស្រែកសួរមកគេហើយគេក៏ឈប់ឆ្ងក់រួចក៏បែរក្រោយមើលទៅមនុស្សស្រីដែលអង្គុយមើលមកគេនោះ មុននឹងគេរត់បោះជំហានបកក្រោយយ៉ាងលឿនទៅរកនាងវិញ។
“ខ្ញុំសុំហៅបងស្រីយ៉ុងជេស៊ុនថាហ្យុងបានអត់?” ក្រោយពីរត់មកដល់តុអង្គុយមុននេះវិញហើយជីមីនក៏ដាក់ខ្លួនអង្គុយពក់មុននឹងនិយាយទៅកាន់សូស៉ី។
“ហ្ហឹម..!” ដោយឡេកសូស៉ីងក់ក្បាលជាការឆ្លើយយល់ព្រមតែគំនិតនាងក្នុងពេលនេះកំពុងគិតថាអាល្អិតចំពោះមុខនាងនេះពិតជាមិនធម្មតាទេ មើលចរិតគេពេលនេះចុះលឹងខុសប្លែកដាច់ពីគេឯងតែម្ដង បើមានចរិតក្មេងប្រុសតែចឹងៗពីរបីនាក់ទៀតនាងធានារថាស្រឡាញ់ងាប់ចោលម៉ង។
“អោយខ្ញុំសុំទោសហ្យុងមុននេះផង! មិញនេះដោយសារខ្ញុំប្រញាប់ខ្លាំងពេកទើបទៅទាំងខ្វះសុខជីវធម៌ដាក់ហ្យុង! ហើយខ្ញុំមិនបាននៅញ៉ាំបានជុំហ្យុងនោះទេ! សង្ឃឹមថាហ្យុងមិនប្រកាន់នឹងឫកពារមិនចេះគួរសមដាក់ហ្យុងនេះផងទៅចុះ! ខ្ញុំសុំទោសហ្យុង! ខ្ញុំមានការប្រញាប់បន្ដិចខ្ញុំសុំទៅមុនហើយ! បាយៗហ្យុង!” បញ្ចប់ប្រយោគជីមីនក៏រត់ព្រុយទៅវិញបាត់ ព្រោះដែលគេរត់បកមកក្រោយនេះគ្រាន់តែចង់និយាយពាក្យសុំទោសមកកាន់តួឯកស្រីដែលបានមកអង្គុយរួមតុញ៉ាំអាហារជុំគេប៉ុណ្ណោះ។

YOU ARE READING
??? ?!!??????????????????????????!!?
Random??? ?!!??????????????????????????!!? ????????????????????????????????????????????????????????????????? ?????????????????????????????????????????? ============================= [??????????????? ??????????????????????????????????? ??????????????????...
??????? ; ??????????! ??????????!
Start from the beginning