抖阴社区

??????? ; ??????????! ??????????!

Start from the beginning
                                    

“ចំមែនអាល្អិតឯងនេះ!” សូស៉ី ឃើញចរិតជីមីនដូច្នេះនាងបានត្រឹមតែអង្គុយញញឹមគ្រវីក្បាលតិចៗ មើលទៅអាល្អិតម្នាក់នេះទៅស្លរស្លាក់ស្លរស្លើកទេតែលឹងគួរអោយស្រឡាញ់មែនទែន។

++++

“អាជុងនោះជាប្អូនឯងពិតមែនឬក៏អត់ហាស៎!” ហូស៊ុក ដែលខំជំហរមាត់អង្គុយមើលរូបភាពដែលមិនធ្លាប់បានឃើញពីមុនមកនោះទាំងស្ទើរតែមិនគួរអោយជឿនឹងភ្នែកខ្លួនឯងផ្ទាល់ ព្រោះអ្នកណាក៏បានដឹងដែលថាជីមីនអាន់ហ្វាដេនីម្នាក់នេះគេមិនដែលទៅនិយាយស្និតស្នាលជាមួយអ្នកម្នាក់ស្រួលបួលម្ដងណានោះទេ។ តែបើនិយាយវិញមានតែម៉្យាងប៉ុណ្ណោះគឺពេលឈ្លោះគ្នានឹងពេលវាយទះបោចសក់គ្នាដណ្ដើមយ៉ូនហ្គីមិត្តរបស់គេប៉ុណ្ណឹងឯង។ ប៉ុន្តែមើលមិញនេះចុះជីមីនអង្គុយនិយាយជាមួយសិស្សស្រីទើបចូលមកថ្មីនោះលឹងធម្មតា សំខាន់មិនឃើញជីមីនបញ្ចេញប្រតិកម្មអ្វីបន្ដិចសោះចំពោះព័ត៌មានសិស្សថ្មីដែលជាមនុស្សស្រីបានមកនៅក្បែរនិយាយស្និតស្នាលគ្នាជាមួយយ៉ូនហ្គីទាំងដែលល្បីលឹងពេញម៉ាសាលា។ បើពីមុនណាអោយតែពេលយ៉ូនហ្គីទៅនៅជិតស្និតជាមួយនរណាម្នាក់ជាពិសេសជាមួយមនុស្សស្រីនឹងតែម្ដង អោយតែជីមីនបានដឹងហើយគេរករឿងស្រែកឡូឡាមិនដឹងក្បាលមិនដឹងកន្ទុយឥឡូវហើយតែមើលនេះចុះគេមិនដូចមុនទេ។ ធ្វើអោយគេមិនឆ្ងល់ហើយជឿងាយៗម៉េចនឹងលឿនបានទៅម្យ៉ាងកុំថាឡើយតែហូស៊ុកដែលឆ្ងល់មិនចង់នឹងជឿសូម្បីតែអ្នកគ្រប់គ្នាដែលបានឃើញទិដ្ឋភាពច្បាស់ៗមិញទាំងអស់នេះក៏ស្ទើតែមិនចង់ជឿដូចគ្នា។

“.......!” ជុកគុក មិនបានឆ្លើយដោយឡេកគេកំពុងអង្គុយយ៉ាងស្ងៀមស្ងាត់ ពីព្រោះមួយរយៈធំនេះក៏គេមិនសូវយល់ពីអត្តចរិកប្អូនរបស់គេដែរ អោយគេឆ្លើយយ៉ាងមិចបើរាល់ថ្ងៃនឹងគេក៏កំពុងអង្គុយគិតដេកឆ្ងល់ដើរវិភាគពីចរិតប្អូនគេសឹងបែកខួរទៅហើយនឹង។

[S K I P]

មកមើលខាងជីមីនឯនេះវិញ ក្រោយពីរត់ចេញពីកុងទីនមកគឺគេរត់តាមរកជីនរហូតស្ទើគ្រប់ទីកន្លែងនៅក្នុងបរិវេណសាលាទៅហើយ ប៉ុន្តែយ៉ាងណាគេនៅតែរកមិនទាន់ឃើញជីនទៀតដែលធ្វើអោយគេកាន់តែបារម្ភពីជីនលើសដើម។

“ហ្ហើយ..! តើជីនហ្យុងគាត់នៅឯណាទៅ?” ជីមីន ក្រោយតាមរកជីនស្ទើតែអស់កន្លែងដែលត្រូវទៅរកហើយគេក៏ឈប់ច្រត់ដៃនឹងក្បាលជង្គង់សម្រួលផ្លូវដង្ហើមអោយបានស្រួលមកវិញដោយសារអាពេលគេគិតតែពីរត់រករហូតនោះគឺមើលទៅធម្មតាទេដល់តែពេលគេឈប់រត់នេះបានដឹងថាខ្លួនឯងហត់ប៉ុណ្ណា។

“ខ្ញុំមិនអាចឈប់សម្រាកបានទេ ដរាបណាខ្ញុំរកហ្យុងមិនទាន់ឃើញ តែថាខ្ញុំរកលឹងសប់កន្លែងហើយនៅតែរកមិនឃើញហ្យុងទៀត តើខ្ញុំគួរបន្ដទៅរកហ្យុងនៅទីកន្លែងណាបន្ដ?” ជីមីន ពេលបាត់ហត់ហើយគេក៏ងើបឈរច្រត់ដៃនឹងចង្កេះងាកឆ្វេងងាកស្ដាំទាំងទឹកពិបាកមើលបំផុតក្នុងពេលមួយនេះ។

“បើរកនៅកន្លែងដែលជីនហ្យុងត្រូវគេធ្វើបាបទៅតាមក្នុងសាច់រឿងបាននិយាយរៀបរាប់នោះក៏មិនឃើញ ទៅកន្លែងដែលគាត់តែងតែអង្គុយលេងម្នាក់ឯងនោះក៏មិនឃើញ! ហ៉ើយ..? តើពេលនេះគាត់នៅកន្លែងណាអោយពិតប្រាកដ? មិនដឹងថាគាត់កើតអីឬក៏អត់ទេនេះ? ហ៉ឹកៗហឹក...! ខ្ញុំចង់តែស្រែកយំអោយណាណីទេលោកអើយ!” គិតយូរៗជីមីនកាន់តែព្រួយបារម្ភពីអ្នកម្ខាងនោះមិនឈប់ដល់ថ្នាក់ខួរក្បាលគិតហើយគិតទៀតនៅតែគិតមិនឃើញមិនដឹងគួរទៅរកជីននៅទីណា វិធីម៉្យាងដែលគេអាចធ្វើបានក្នុងវិនាទីនេះមានតែស្រែកយំអោយអស់មិនចេញទឹកភ្នែកប៉ុណ្ណោះ គេទល់គំនិតគិតអ្វីមិនចេញនោះទេសុំស្រែកយំបន្ដិចសិនអោយវាធូរចិត្តបានខ្លះៗក្នុងមួយគ្រាអីបែបនេះ។

To be Continued ✍️💯

??? ?!!??????????????????????????!!?Where stories live. Discover now