+ទីត!~ទីត!
សម្លេងកញ្ចែរចាប់បន្លឺបញ្ជាក់ពីតង់ទីមួយនៃការប្រកួតត្រូវបានបញ្ចប់។ សមាជិកក្រុមទាំងពីរមិនបង្អង់យូរក៏ចាប់នាំគ្នាដើរទៅរកកន្លែងសម្រាករៀងខ្លួន។ មិនប៉ុន្មានមនុស្សមិនតិចនាក់ទេបានរត់ដណ្ដើមគ្នារញ៉ៃដើម្បីយកទឹកត្រជាក់ៗជូនដល់idolរបស់ពួកគេ។
“សិស្សច្បងជុង! នេះទឹក!” នារីដ៏ស្រស់ស្អាតម្នាក់បានហុចទឹកសុទ្ធមួយដបអោយទៅជុងគុកទាំងឫកពារអឹមអៀនជាមួយស្នាមញញឹមដោយមានមិត្តរបស់នាងពីរនាក់ឈរមើលទាំងសប្បាយអរជំនួសនៅភាពក្លាហានរបស់អ្នកជាមិត្ត។
“....?” នាយក្រាស់ជុងគុកឈរស្ងៀមទ្រឹងសម្លឹងមើលទឹកសុទ្ធនិងនាងក្រមុំចំពោះមុខឆ្លាស់គ្នាដោយទឹកមុខនាយបញ្ជាក់យ៉ាងច្បាស់ថាកំពុងមិនពេញចិត្ត។
“គេមិនផឹកទឹករបស់មនុស្សប្លែកមុខទេ! នេះខ្ញុំអោយ យកទៅ មើលមុខខ្ញុំធ្វើស្អី!” សម្លេងតូចស្រួយស្រេះចាប់បន្លឺបោះពាក្យមួយប្រយោគអោយនាងក្រមុំមុនបង្វែរហុចទឹកសុទ្ធមួយដបអោយអ្នកកម្លោះជុងគុកជាមួយពាក្យសម្ដីយ៉ាងគម្រោះគម្រើយទាំងទឹកមុខដូចអ្នកទើបតែខឹងពីអ្នកណាមកយ៉ាងចឹង។ រឺក៏នាយតូចម្នាក់នេះកំពុងខឹងនិងនាយក្រាស់?
“អរគុណ!” ជុងគុក ឈោងយកទឹកពីថេយ៉ុងទាំងពោលសម្ដីពីរម៉ាត់ចេញមកទោះកំបុតស្ដាប់ទៅមិនសូវជាពិរោះតែក៏គ្រាន់បើជាងនាយម្នាក់នេះមិនហើបមាត់ស្រដីអ្វីចេញមកដែរ។ ដល់ថ្នាក់ធ្វើអោយនាងក្រមុំក្បែរនោះចាប់ផ្ដើមសម្លឹងមើលមុខថេយ៉ុងជាមួយកែវភ្នែកកំណាចបែបឃ្នើសចិត្តហើយក៏ខឹងក្នុងចិត្តមិនស្ទើរដែរ នាងមកមុនប៉ុន្ដែអ្នកទទួលបានការអរគុណបែរជាក្មេងប្រុសម្នាក់នេះទៅវិញ មុននឹងដើរបោះជំហាមចាកចេញពីទីនេះជាមួយមិត្តភក្ដិរបស់នាងបាត់ដោយមិនបាននិយាយអ្វីមួយម៉ាត់។
“មិនត្រូវការ!” ថេយ៉ុង តាមសម្លឹងមើលដំណើរមនុស្សដើរចេញទៅទាំងទឹកមុខក្រញ៉ូងក្រញ៉ូវនោះបន្ដិច ទើបបង្វែរមកនិយាយជាមួយជុងគុកទាំងអត់ជាតិមុនបោះជំហានដើរទៅម្ខាងដែលកំពុងមាននាយកម្លោះពីរនាក់អង្គុយនិងកៅអី។ ចំណែកឯជុងគុកបានត្រឹមឈរធ្វើទឹកមុខស្លើរទាំងចិញ្ជើមចងចូលគ្នាជាប់ គ្រាន់តែនិយាយពាក្យថាអរគុណប៉ុណ្ណឹងក្មេងនេះក៏ខឹងនិងនាយដែរឬ? គេកើតអីអញ្ចេះ?

YOU ARE READING
??? ?!!??????????????????????????!!?
Random??? ?!!??????????????????????????!!? ????????????????????????????????????????????????????????????????? ?????????????????????????????????????????? ============================= [??????????????? ??????????????????????????????????? ??????????????????...
??????? ; ??????
Start from the beginning