“សិស្សច្បងបីន! សិស្សច្បងស៊ុក! ត្រូវការផឹកភេសជ្ជៈឬក៏ទឹកសុទ្ធ?” ពេលដើរមកឈប់ទល់មុខអ្នកកម្លោះទាំងពីរដែលត្រូវជាសិស្សច្បង។ ថេយ៉ុងក៏ចោទសួរព្រមទាំងបញ្ចេញនៅស្នាមញញឹមខុសស្រឡះពីពេលដែលនិយាយជាមួយនាយជុងគុកអោយដាច់។
“សុំទឹកសុទ្ធ!” នាយស៊ូបីនញញឹមបន្ដិចមុនឈោងដៃទៅយកទឹកសុទ្ធពីរដបដែលថេយ៉ុងហុចមកអោយនាយនោះដោយមិនភ្លេចបែងចែកទឹកមួយដបទៅអោយអ្នកអង្គុយក្បែរនាយដែលឡើយ។
“សិស្សច្បងដឹងទេមិញនេះពួកបងបោះបាល់ចូលទីបានperfectតែម្ដងហើយ!” គីមលី មិនដឹងចេញពីគន្លាតខាងណាទេមកដល់ក៏ពញ្ញាក់ហើយលើកពាក្យសរសើរមួយប្រយោគទៅកាន់អ្នកដែលមាននាមជាសិស្សច្បងទាំងពីរភ្លែត។
“ពួកបងត្រូវតែបែបហ្នឹង! បើមិនចឹងមិនមែនជាប់ឈ្មោះជាTop1 Baekatballប្រចាំសាលាទាំងមូលឡើយ” បានជាសិស្សប្អូនពោលពាក្យសរសើរយ៉ាងនេះទៅហើយកុំអោយខាតនាយហូស៊ុកក៏ចាប់ផ្ដើមលើកតម្កើងពីក្រុមរបស់នាយបន្ថែមភ្លែតធ្វើរឹកលឹងអឿ អំនួតពេញខ្លួនតែម្ដង។ មិនអោយនាយអួតក៏មិនកើតបើនេះជាការពិតមែននឹង គិតទៅចាប់តាំងពីនាយបានបង្កើតក្រុមបាល់បោះជាមួយមិត្តរហូតមកដល់ពេលនេះ ក្រុមរបស់នាយស្ទើររកដៃគូរជើងខ្លាំងមកប្រកួតជាមួយក្រុមខាងនាយគ្មានផង បែបនេះបើមិនអោយអួតបន្ដិចទើបហៅថាចម្លែក។
“បានគេសរសើរជោរមួយរំពេចហ្ន៎!” ស៊ូបីន ស្រដីទាំងបាញ់ក្រសែរភ្នែកសម្លក់មិត្តដែលកំពុងញញឹមជឿជាក់លើសមត្ថភាពដែលមានភាពល្បីរន្ទឺដល់សព្វថ្ងៃនេះយ៉ាងអឿកាយ៉យមួយរំពេចពេលបានគេសរសើរប៉ុណ្ណឹងសោះ ធ្វើដូចមិនធ្លាប់បានលឺ។
“យ៉ាងមិច? បើជាការពិតមិនអោយយើងនេះនិយាយ” មិនអោយចាញ់ហូស៊ុកផ្ចាញ់ទៅវិញមិនអោយបាត់មួយម៉ាត់។ នាយនិយាយចេញមកនេះសុទ្ធតែជាការពិតតើគ្មានបានទៅចេះតែយកមកភូតអួតប្រាប់សិស្សប្អូនឯណា អាមិត្តម្នាក់នេះអីក៏ប៉ិនទាស់ម្ល៉េះ។
“មាត់នឹងប៉ិនឌឺណាស់តើ! តវ៉ាមិនអោយបាត់មួយម៉ាត់សោះតែម្ដងហើយហ្ន៎ កូនកម្រុក!” ឌឺទៅឌឺមកតិចពីរនាក់នឹងបានឈ្លោះគ្នាផ្អើលពេញនេះទៅ។

YOU ARE READING
??? ?!!??????????????????????????!!?
Random??? ?!!??????????????????????????!!? ????????????????????????????????????????????????????????????????? ?????????????????????????????????????????? ============================= [??????????????? ??????????????????????????????????? ??????????????????...
??????? ; ??????
Start from the beginning