“បង..ប្រុស” ជីមីន ឧទានហៅអ្នកជាបងទីពីរទាំងស្ទុះងើបចេញពីយ៉ូនហ្គីដោយកាយវិការធ្វើខ្លួនមិនត្រូវទឹកមុខវិញប្រែជាស្លេកដូចកំពុងភ័យ។
“មកនេះ!” ជុកគុក ដើរមកដល់ក៏ចាប់កញ្ឆក់ដៃអ្នកជាប្អូនទាំងកម្រោលមួយទំហឹងតាមចិត្តខឹងមុខវិញពេលនេះអាចសម្លាប់មនុស្សបានភ្លេមៗផងក៏មិនដឹង។
“អួយ៎....!” ជីមីន ស្រែកយ៉ៃបន្ទាប់ពីទទួលបានការឈឺចាប់ក្រោយពីត្រូវបងប្រុសសង្គត់កដៃខាងស្ដាំហើយនៅមានដៃក្រាស់ឃ្មឹកមនុស្សម្នាក់ទៀតមកចាប់រិតកដៃគេខាងឆ្វេងទៀត។ តែយ៉ាងណាសម្រែករបស់គេក៏គ្មានផលសម្រាប់មនុស្សពីរនាក់ដែលកំពុងធ្វើមុខម៉ូវដាក់គ្នាដូចជាសត្រូវនៅចំពោះមុខគេដែរ ទាំងដែលពួកគេគឺជាមិត្តនិងគ្នាសោះ។
“លែងដៃជីមីន!” ជុងគុក ស្រដីប្រាប់យ៉ាងអត់ជាតិទៅកាន់យ៉ូនហ្គីអោយប្រលែងដៃប្អូនរបស់នាយទាំងកែវភ្នែកអ្នកទាំងពីរកំពុងបាញ់សម្លក់គ្នាទៅវិញទៅមក។
“ឯងចង់នាំគេទៅណា?” យ៉ូនហ្គី មិនខ្វល់សម្ដីអ្នកដែលមាននាមជាមិត្តនោះឡើយ ផ្ទុយទៅវិញនាយរិតតែបន្ថែមចាប់កដៃអាល្អិតជីមីនយ៉ាងជាប់ព្រមទាំងពាក្យសួរត្បកទៅវិញ។
“ប្អូនប្រុសយើង! ក្នុងរឿងនេះចាំបាច់ត្រូវប្រាប់ដល់ឯងដែរឬ?” ជំនួសអោយចម្លើយតែជុងគុកក៏ត្បកសំណួរទៅវិញទាំងចងចិញ្ចើមចូលគ្នា។ ខណៈឯជីមីនឈរនៅចន្លោះកណ្ដាលរវាងមនុស្សធំទាំងពីរដោយការខំរមិចរមួលកដៃរើចេញពីការចាប់របស់ពួកគេទាំងទឹកមុខចាប់ក្រញ៉ូវមិនយល់ពីអ្នកទាំងពីរនៅចំពោះមុខនេះទាល់តែសោះ នៅសុខៗមកចាប់ក្រញិចកដៃរបស់គេមួយទំហឹងស្របនិងសម្ដីនិយាយឆ្លើយឆ្លងគ្នារវាងពួកគេ។
តែកុំមើលជីនពេលនេះឈរធ្វើទឹកមុខលឹងស្លើរបើកភ្នែកភ្លឹសៗនៅជ្រុងម្ខាង ហើយកុំសួរហេតុអីបានគេឈរចម្លើយនោះដូចដឹងស្រាប់ចឹងគេក្រោកឈរជៀសផ្លូវតាំងពីដឹងច្បាស់ពេលជុងគុកដើរឆ្ពោះមកកៅអីaudienceជិតដល់ម្ល៉េះ។
បើនិយាយពីអ្នកគ្រប់គ្នានៅទីនេះវិញ ពេលនេះកំពុងអង្គុយចំហរមាត់ចោលអាចអោយរុយហោះចូលក្នុងមាត់បានទៅហើយ សូម្បីតែការប្រកួតបាល់បោះអីពួកគេក៏លែងខ្វល់ក្នុងការងាកទៅមើលដែរ។ សំខាន់អ្វីដែលគួរអោយចង់មើលបំផុតក្នុងវិនាទីនេះគឺ÷

YOU ARE READING
??? ?!!??????????????????????????!!?
Random??? ?!!??????????????????????????!!? ????????????????????????????????????????????????????????????????? ?????????????????????????????????????????? ============================= [??????????????? ??????????????????????????????????? ??????????????????...
??????? ; ?????????
Start from the beginning