“មែនហើយ! ព្រោះគេគឺជាជំនួយការរបស់យើង!” យ៉ូនហ្គី និយាយដោយគ្មានការទាក់ទើរតែសម្រាប់ជុងគុកនាយបែរជាឈរអស់សំណើចនឹងពាក្យសំអាងរបស់មិត្តទៅវិញ។ ជំនួយការអញ្ចឹងឬ? លេងសើចពេកហើយទេដឹងអាសម្លាញ់។
“ស្អីគេ? / ជំនួយការ?” ជីមីន ចាប់ផ្តើមចងចិញ្ចើមងាកទៅសម្លឹងមើលមុខយ៉ូនហ្គីឆ្វាច់បែបលក្ខណៈមិនយល់ពីពាក្យសម្ដីរបស់នាយ។
ចំណែកឯអ្នកគ្រប់គ្នាកាលបានលឺនៅពាក្យថាជំនួញការចេញពីមាត់អ្នកប្រុសតួឯកយ៉ូនហ្គីភ្លេម ម្នាក់ៗចាប់លាន់មាត់មកព្រមគ្នាទាំងភាពភ្ញាក់ផ្អើលមិនស្ទើរ។ នេះកុំប្រាប់ណាថាត្រចៀកពួកគេកំពុងមានបញ្ហាដល់កម្រិតធ្ងន់ធ្ងរយ៉ាងនេះ។ តើសិស្សច្បងយ៉ូនហ្គីនឹងហែសយកជីមីនអាន់ហ្វាដេនីមកធ្វើជាជំនួយការរបស់គាត់? គួរជឿឬមិនជឿ?
“ហ្ហឹស! បើឯងមិនបានស្រឡាញ់គេទេ! ឈប់ទៅ! ឈប់ធ្វើអោយមនុស្សគ្រប់គ្នាកាន់តែមានការយល់ច្រឡំគិតអាក្រក់មកលើប្អូនប្រុសរបស់យើងទៀត!” ជុងគុក សើចបញ្ចេញសម្លេងក្នុងបំពង់កមួយហឹសបែបអស់សំណើចមុនបោះពាក្យមួយប្រយោគទៅកាន់យ៉ូនហ្គីទាំងនិយាយខ្លាំងៗតាមដែលចិត្តកំពុងម៉ួរម៉ៅរបស់នាយក្នុងពេលនេះ។
“នោះជាសិទ្ធិរបស់បុគ្គល! អ្នកណាអាចទៅហាមពួកគេបាន!” មិនអោយចាញ់សម្ដីអ្នកជាមិត្តយ៉ូនហ្គីក៏និយាយតបទៅវិញបែបសម្លេងធម្មតាអាចថាលក្ខណៈឈាមត្រជាក់មិនស្រែកហើយក៏មិនច្រលោតចិត្តក្ដៅដូចទៅនឹងជុងគុកដែរ ព្រោះមនុស្សដូចនាយជាប្រភេទមនុស្សប្រភពឈាមត្រជាក់។
ដូចយ៉ូនហ្គីនិយាយអញ្ចឹងវាប្រៀបបានដូចជា សម្ដីមនុស្សមួយរយនាក់មួយពាន់នាក់ តើធ្វើម៉េចអាចដូចទៅនឹងសម្ដីរបស់បុគ្គលម្នាក់និយាយតទល់និងបុគ្គលម្នាក់បានកើតទៅ? ទោះជាយើងចង់ទៅហាមចង់ទៅឃាត់ឃាំងមិនអោយពួកគេនិយាយអ្វីក៏វាគ្មានប្រយោជន៍បានអីមកវិញដែរ។ ក្រៅពីបានមកវិញតែពាក្យនិយាយបន្លើសចេញពីមាត់មួយចូលមាត់មួយនោះ វាប្រៀបបីដូចយើងកំពុងយកទឹកទៅចាក់លើខ្លួនសត្វទាដូច្នោះអញ្ចឹងនោះគឺស្ដាប់គ្នាមិនយល់។

YOU ARE READING
??? ?!!??????????????????????????!!?
Random??? ?!!??????????????????????????!!? ????????????????????????????????????????????????????????????????? ?????????????????????????????????????????? ============================= [??????????????? ??????????????????????????????????? ??????????????????...
??????? ; ?????????
Start from the beginning