“តែឯងអាចរក្សាគម្លាតអោយឆ្ងាយពីប្អូនប្រុសរបស់យើងបានមិនអ៊ីចឹង?” ជុងគុក បោះជំហានទៅខិតជិតយ៉ូនហ្គីមួយជំហានទាំងបោះឃ្លាមួយប្រយោគដែលជាពាក្យធម្មតាទាំងដែលចាក់ចូលទៅខាងក្នុងគឺវាត្រជាក់សឹងកកអាចឆក់យកជីវិតមនុស្សបានបាត់ទៅហើយ។
“ពីមុនអាច ប៉ុន្តែពេលនេះគឺវាខុសគ្នា!” យ៉ូនហ្គី នៅតែបន្ដប្រឆាំងដោយរក្សាពាក្យសម្ដីបញ្ចេញសម្លេងបានយ៉ាងល្អបែបត្រជាក់ៗនោះអី មិនខ្លាចហើយក៏មិនរញើតនិងកែវភ្នែកដ៏កំណាចរបស់អ្នកជាមិត្ត។ សំខាន់ដឹងត្រឹមថាក្នុងចិត្តនាយខ្លួនឯងកំពុងប្រកាន់នៅគោលជំហរមួយយ៉ាងច្បាស់លាស់ទៅគឺបានហើយ មាសសុទ្ធមិនខ្លាចភ្លើង ការពិតមិនខ្លាចនៃការលាតត្រដាង។
“ហ៉ឹស! យើងបានទុកឱកាសអោយឯងច្រើនដងរួចមកហើយ! តែឯងបែរជាមិនចេះចាប់យកឱកាសទាំងនោះដោយខ្លួនឯង! ដូច្នេះចាប់ពីវិនាទីនេះឱកាសប្រហែលជាគ្មានទេសម្រាប់ឯង! ដល់ពេលនោះកុំថាយើងនេះជាឧបសគ្គមកពាំងផ្លូវរបស់ឯងអោយសោះ” សម្រាប់អ្នកគ្រប់គ្នាចំពោះពាក្យមួយឃ្លាមិញនេះរបស់យ៉ូនហ្គីពួកគេប្រហែលជាមិនយល់ន័យដែលនាយចង់សំដៅដល់ ប៉ុន្តែជុងគុកវិញនាយយល់យ៉ាងច្បាស់ហើយក៏ដឹងដែលថាមិត្តនាយម្នាក់នេះគេកំពុងគិតអីនៅក្នុងចិត្ត។
ទើបមុននឹងដើរចាកចេញពីទីនេះជាមួយប្អូនប្រុសនាយក៏បោះពាក្យមួយប្រយោគយ៉ាងវែងអន្លាយទៅកាន់មិត្តធ្វើអោយអ្នកស្ដាប់លឺហើយចាប់ជ្រួញចិញ្ចើមចូលគ្នាភ្លេមៗខណៈមិនសូវយល់សម្ដីរបស់មិត្តបានត្រឹមព្រមប្រលែងដៃអាល្អិតជីមីនដែលត្រូវជុងគុកចាប់កាន់ដៃនាំដើរចេញពីខ្លួនទៅប៉ុណ្ណោះសូម្បីតែថេយ៉ុងដើរមកឈរជិតនាយតាំងពីពេលណាក៏នាយមិនទាំងដឹងខ្លួនផង។
“នេះសិស្សច្បងយ៉ូនហ្គី! សិស្សច្បងជុងគុក! ពួកគាត់....!” បន្ទាប់ពីអង្គុយស្ងប់ស្ងាត់ចាំស្ដាប់អស់កាលជាយូរមកនារីម្នាក់ក៏បន្លឺសម្លេងឡើងទាំងយកដៃមកខ្ទប់មាត់ពេលនិយាយដល់ពាក្យថាពួកគាត់ទាំងកែវភ្នែកសម្លឹងមើលឆ្លាស់គ្នារវាងយ៉ូនហ្គីឈរធ្មឹងសម្លឹងមើលពីរនាក់បងប្អូនពីចម្ងាយដែលកំពុងដើរចាកចេញទៅនោះ។

YOU ARE READING
??? ?!!??????????????????????????!!?
Random??? ?!!??????????????????????????!!? ????????????????????????????????????????????????????????????????? ?????????????????????????????????????????? ============================= [??????????????? ??????????????????????????????????? ??????????????????...
??????? ; ?????????
Start from the beginning