抖阴社区

??????? ; ?????????

Start from the beginning
                                    

“មិនគួរអោយជឿទេ ថាពួកគាត់នឹងមានថ្ងៃនេះមកដល់” នារីម្នាក់ទៀតដែលអង្គុយក្បែរនារីម្នាក់អម្បាញ់មិញចាប់និយាយបន្ថែមពីមិត្តរបស់នាង។

“មែនហើយ! មិត្តភក្តិជាមួយគ្នារាប់ឆ្នាំ តែបែរជាមកត្រូវប្រឈមមុខដាក់គ្នាបែបនេះឬធ្វើមើលជាសត្រូវ ទាំងដែលមិត្តភាពរបស់ពួកគាត់គឺល្អខ្លាំងណាស់” នារីទីបីក្នុងចំណោមនារីពីរនាក់ដែលបន្លឺឡើងមុននេះក៏បន្ដបន្ថែមទាំងងាកមកមើលមិត្តដោយទឹកមុខភ្ញាក់ផ្អើលបន្ដិចស្អុយបន្ដិចលក្ខណៈមិនអាចទទួលយកបាននៅជម្លោះក្រសែរភ្នែកដ៏ពិឃាតដាក់គ្នារវាងសិស្សច្បងណព្វចិត្តទាំងពីររបស់នាង។

++++

កាត់មកខាងពីរនាក់បងប្អូនឯណេះវិញ ពេលដែលដើរចេញពីកន្លែងលេងបាល់បោះមកជុងគុកក៏អូសដៃអ្នកជាប្អូនរហូតមកដល់ពាក់កណ្ដាលផ្លូវសម្រាប់ដើរឆ្លងកាត់ទៅវិញទៅមកក្នុងបរិវេណសាលាទាំងមុខដូចគេចាប់យកទៅបាញ់ចោល។

“បងប្រុស!” ជីមីន ចាប់ឈប់ឆ្ងក់លែងដើរបន្ដទាំងឧទានហៅអ្នកជាបងតិចៗដោយការអោនមុខចុះ។ ប៉ុន្តែងាប់ហើយដឹងអីគេត្រូវភ្ញាក់កន្ទ្រាក់ខ្លួនអោយព្រើតបន្ទាប់ពីសម្ដីមួយប្រយោគហោះមកចូលក្នុងត្រចៀករបស់គេស្ទើរតែអាចធ្វើអោយហឹងក្រដាសត្រចៀកបានព្រោះតែឥទ្ធិពលនៃសម្លេង។

“ឯងមិនចេះខ្មាស់គេទេឬក៏យ៉ាងមិច?” ជុងគុក នៅពេលបញ្ឈប់ជំហានភ្លេមនាយក៏ងាកមកចោទជាសំណួរទាំងសម្លេងធំដាក់ប្អូនប្រុសភ្លែត កែវភ្នែកវិញកុំបាច់និយាយដូចមនុស្សមានគំនុំតាំងពីជាតិណាមកចឹងក្រហមដូចបិសាចឃើញហើយគួរអោយខ្លាច។ តែចំពោះជីមីនវិញឃើញហើយលឹងធម្មតាថែមទាំងឈរធ្វើទឹកមុខឆ្ងល់ដាក់បងប្រុសគេទៀត។

“បងប្រុ--!” សម្ដីរៀបនឹងនិយាយក៏ត្រូវបានលេបចូលទៅក្នុងសួតវិញភ្លេមៗដោយការហាមមិនបានក្រោយពីត្រូវអ្នកជាបងនិយាយកាត់÷

“យើងសួរឯងតាមត្រង់! ឯងមានខួរចេះគិតអត់? មានបេះដូងចេះឈឺអត់? ឯងហត់អត់?” ជុងគុក ដាក់សំណួរផ្ទួនៗសួរទៅកាន់ប្អូនប្រុសចេញពីក្នុងចិត្តទាំងអារម្មណ៍ខឹងមិនស្ទើរនឹងអ្នកជាប្អូន។ ដឹងហើយលឺហើយថាគេមិនខ្វល់ពីខ្លួន តែហេតុអីប្អូនគេនេះក៏ក្បាលរឹងនៅធ្វើមុខក្រាស់ទៅតាមអាមិត្តនាយម្នាក់នោះត្រុកៗយ៉ាងនេះទៀត។ សួរថាអត់ចេះហត់ចិត្តខ្លះទេឬក៏អីដែលខំតាមអាមិត្តម្នាក់នោះរាល់ថ្ងៃនឹង?

??? ?!!??????????????????????????!!?Where stories live. Discover now