抖阴社区

??????? ; ???????????????????

Start from the beginning
                                    

“បាទ! សិស្សច្បង! អ៊ីចឹងពួកយើងសុំលាទៅមុនសិនហើយ សិស្សប្អូនថេយ៉ុងពួកបងលាហើយជួបគ្នាថ្ងៃស្អែក!” ពួកគេញញឹមអោនគោរពលារនាយក្រាស់យ៉ូនហ្គីតាមបែបសិស្សប្អូននិងសិស្សច្បងដោយមិនភ្លេចងាកទៅនិយាយលារជាមួយសិស្សប្អូនដែលឈរនៅលើវេទិកានោះផងដែរ សំខាន់សិស្សប្អូនស្អាត។

“បាទ! សិស្សច្បង!” ថេយ៉ុង តបមកវិញទាំងស្នាមញញឹម។ ឯពួកគេញញឹមទៅកាន់ថេយ៉ុងវិញបន្ដិចទើបដើរចាកចេញទៅជាមួយកាតាបស្ពាយម្នាក់មួយដែលជារបស់យកមកតាមខ្លួនរបស់ពួកគេ។

“អាយ៉ូន! តស់ទៅរកអីញ៉ាំយើងឃ្លានហើយ ក្រពះធ្វើទុក្ខណាស់!” ហូស៊ុក ដើរមករកអ្នកជាមិត្តទាំងការពោលពាក្យបែបត្អួញត្អែរ។

“អាស៊ុក! អាយ៉ូន! មួយព្រឹកនេះយើងដូចអត់ឃើញអាគុកមកសោះ វារវល់ធ្វើអី?” ស៊ូបីន លោតចេញពីផ្លោះម្ខាងនៃវេទិការួចដើរឆ្ពោះមករកមិត្តទាំងពីរទាំងការបោះប្រយោគចោទសួរ។

“អើ..! និយាយចឹងយើងក៏ឆ្ងល់ដែរ ក្រែងថាមកជួយគ្នារៀបចំហៃ ឥឡូវម្ដេចមិនឃើញអាគុកមកចឹង!” លឺថាបាត់ជុងគុកអញ្ចឹងនាយហូស៊ុកក៏បន្ថែមសំណួរជាការឆ្ងល់។ ណាត់គ្នាតាំងពីថ្ងៃសៅរ៍ថាមកជួយយ៉ូនហ្គីរៀបចំកម្មវិធីដូចជាសាលខ្លឹបតៃខ្វាន់ដូទាំងមូលអោយឆាប់បានរួចមុនថ្ងៃប្រកួតមកដល់ តែមើលចុះបាត់ស្រមោលនាយជុងគុកអោយឈឹង។

“សង្ស័យអាគុកខឹងនិងអាយ៉ូនរឿងកាលដែលថើបប្អូនវាពីម្សិលមិញទេដឹងហ្ហា៎” នាយកម្លោះសង្ហារស៊ូបីនមាត់អេចអូចច្រើនឈរច្រត់ចង្កេះបន្លឺសម្លេងឡើងទាំងសម្លឹងមើលមុខហូស៊ុកដោយមិនភ្លេចដៀងក្រសែរភ្នែកមើលទៅកាន់យ៉ូនហ្គីដែលឈរកាន់ក្រដាសឯកសារពេញដៃនាយនោះ ប្រហែលខ្លាចស៉ីបាតជើងរន្ទះ។

“ឈប់និយាយអត់ប្រយោជន៍ទៅ បើចង់ឆាប់បានទៅស៉ីបាយបិទមាត់របស់ពួកឯងទៅ!” យ៉ូនហ្គី ងាកមកថាអោយកំពូលមហាមិត្តទាំងកែវភ្នែកបាញ់សម្លក់ស៊ូបីនលឹងថ្លែរ។ មុនបោះជំហានដើរចេញទៅកន្លែងផ្សេងដើម្បីត្រួតពិនិត្យមើលក្រែងលោរមានអ្វីមិនទាន់មានការបញ្ជាក់លម្អិតអោយបានល្អ។

??? ?!!??????????????????????????!!?Where stories live. Discover now