抖阴社区

                                    

"មែនហើយស្អាតណាស់"នាយនិយាយទាំងភ្នែកកំពុងសម្លឹងមើលស្នាមញញឹមដ៏ស្រស់ស្អាតរបស់អ្នកនៅក្បែរខ្លួន

"លោក មើលទៅនោះពន្លឺពណ៌មាសពិតជាស្អាតណាស់"នាយតូចលើកដៃចង្អុលទៅកាន់ផ្ទៃមេឃដែលមានពន្លឺពណ៌មាសនោះទើបងាកមើលនាយក៏ចាប់អារម្មណ៍ថានាយសម្លឹងមុខខ្លួនធ្វើឲ្យគេអៀនជាខ្លាំង

"លោកថ្ងៃលិចបាត់ហើយយើងទៅវិញទៅកុំឲ្យមេឃងងឹតទាន់"ដោយសារតែអៀនពេក នាយតូចក៏រកលេសដើម្បីត្រឡប់ទៅវិញ

"ហុឹមតោះ"នាយក៏ក្រោកឈរហើយហុចដៃឲ្យរាងតូចចាប់ដើម្បីក្រោលឈរ ហើយក៏បណ្ដើរគ្នាមកឡានវិញយ៉ុនជុនក៏ជូនរាងតូចទៅភូមិគ្រឹះរបស់គេវិញ

_____ហាងកាហ្វេ

នៅក្នុងហាងបង្ហាញឲ្យឃើញរាងចំណាស់ពីរនាក់កំពុងមមាញឹកលើកកាហ្វេជូនភ្ញៀវ នោះក៏គ្មានអ្នកណាឆ្ងាយពីជុងហ្គុកនិងថេហ្យុងឡើយ

"ជុងហា៎ ភ្ញៀវមកហើយទៅទទួលបន្ដិចទៅ"ថេហ៍ ស្រែកប្រាប់អតីតស្វាមីឲ្យទៅទទួលភ្ញៀវទាំងមិនដឹងថាអ្នកចូលមកនោះជាអ្នកណាឡើយ

"បាទ~~ អឺ..ថេហ៍"ជុងហ្គុកឆ្លើយហើយរៀបដើរទៅទទួលតែក៏ត្រូវភ្ញាក់ហើយហៅថេហ្យុងឲ្យងើបមុខមើល

"ប៉ា...ម៉ាក់..."ថេហ្យុងហាក់គាំងពេលឃើញមនុស្សចំណាស់ពីរនាក់កំពុងឈរសម្លឹងមកគេ ហើយនោះគឺជាលោកម្ចាស់គីមនិងភរិយានោះឯង

"ថេហ៍...ម៉ាក់នឹកកូនណាស់"លោកស្រីគីមស្ទុះទៅអោបកូនដោយក្ដីនឹករលឹក បែកគ្នាជិត20ឆ្នាំហើយនឹកខ្លាំងណាស់!!!!!

"ហឹក...ហឹកម៉ាក់"ថេហ្យុងយំចេញមកតែម្ដងហើយលើកដៃអោបកាយដ៏កក់ក្ដៅរបស់ម្ដាយយ៉ាងណែនលោកម្ចាស់គីមក៏ចូលមកអោបជាមួយដែរ ស្របពេលនោះស៊ុននូនឹងស៊ុងហ៊ុនក៏ចូលមក

"លោកប៉ា...."ស៊ុននូហៅជុងហ្គុក ហើយសម្លឹងមើលមនុស្សចាស់ទាំងពីរកំពុងអោបអាប់ប៉ាខ្លួន

"គាត់ជាលោកតាលោកយាយរបស់កូន"ជុងហ្គុក

"ពិ-ពិតមែនហេស?"

"ហុឹម"ជុងហ្គុកងក់ក្បាល ចំណែកឪពុកម្ដាយកូនទាំងបីក៏លែងពីការអោប

?????????????????????Where stories live. Discover now