“អូនចិត្តត្រជាក់ៗ ចាំបងជាអ្នកសួរពួកគេក៏បាន! អូនអង្គុយនឹងសាឡុងសិនមក ហ្ហឹម.!” ហានជីគូ និយាយសម្ដីផ្អែមបែបមិនធ្លាប់បានឮលួងលោមចិត្តភរិយាសម្លាញ់ចិត្តទាំងទាញអោយទៅអង្គុយនៅសាឡុង។ ឯជីមីនដែលនៅក្បែរនោះឈរធ្វើភ្នែកម៉ង់ៗលក្ខណៈថាប៉ានិងម៉ាក់កំពុងប្រដៅបង អញ្ចឹងយើងក្នុងនាមជាប្អូនគួរតែនៅមើលអោយស្ងៀមចាំសង្កេតសភាពការណ៍។
“ហ្ហឹសស...!” ទម្លាក់ខ្លួនអង្គុយលើសាឡុងទាំងអោបដៃងាកទៅសម្លក់មុខកូនប្រុសច្បងទាំងពីររបៀបសែនខ្នាញ់ ចាំមើលណានាងជាម្ដាយសួរមិនឆ្លើយ តែឪសួរហ៊ានឆ្លើយសាកមើរនាងនឹងយកទំពាត់វាយគូទអោយហើមតែម្ដង។
“ណាមជូន ជុងគុក ពួកកូនទៅវាយតប់ជាមួយអ្នកណាមកបានដល់ថ្នាក់នេះ?” ហានជីគូ សួរឡើងបន្ទាប់ពីដើរមកដល់ឈរទល់មុខកូនប្រុសច្បងទាំងពីរ មើរទៅដូចកូនធ្វើខុសហើយកំពុងលុតជង្គង់សុំខមាទោសឪពុកយ៉ាងចឹង។
“ប៉ាមិនសួរកូនប្រុសល្អរបស់ប៉ាទៅ!” ណាមជូន អោយអ្នកជាប៉ា ងាកទៅសួរល្បងប្អូនប្រុសជិតនាយវិញទាំងទឹកមុខមាំស្មើធេងកែវភ្នែកសម្លក់ជុងគុកមិនដាក់។
“ជុងគុក..!” ហៅបែបសង្កត់សម្លេងធ្ងន់ជាមួយការសំឡឹងមុខដាក់កំហិតអោយឆ្លើយ។
“មានត្រូវធ្ងន់ណាប៉ា! គ្រាន់តែប៉ះសម្ដីគ្នាតិចតួចជាមួយពួកកូនចៅម៉ាហ្វៀហើយវាយសាកទឹកដៃគ្នាដល់បែកមុខបែកមាត់ប៉ុណ្ណឹង!!” ហាស្ដីចេញមកយ៉ាងធូររហ៊ុយគ្មានទាក់ពាក្យអីបន្ដិច។ ទាំងដែលតាមការពិតកុំទៅមើលសភាពនៅពេលនេះដូចសត្វឆ្កែធ្លាក់ទឹកលូរមិនខុសមែននឹង។
ផ្ទៃមុខសង្ហារដ៏ភ្លឺរលោងដូចព្រិល បបូរមាត់ខាបព្រលឹងស្រីៗអោយលង់ស្នេហ៍ ម៉ូតសក់ធ្លាក់បាំងថ្ងាស់ខ្មៅរលាស់ សម្លៀកបំពាក់គ្រ័រហេធំស្អាត។ តែឥឡូវប្រែជាមើលលែងយល់សភាព មុខមាត់បែកជាំ សក់រញ៉េរញ៉ៃគ្មានរបៀប សម្លៀកបំពាក់រហែកខូចភ្លីទម្រង់ដើម និយាយសរុបអោយរួមចង់ដាមវេទនាជាងអ្នកសុំទានទៅទៀត។
ផូស!!
“ប៉ុណ្ណឹងហើយនៅតិចទៀតហ្ន៎? លោកកូន!” ថាកុំអោយសម្ដីចេញមកលយខ្លាំងពេក អោយសមបានស៉ីក្បាលមួយសៀវភៅអញ្ចឹងចុះ។

YOU ARE READING
??? ?!!??????????????????????????!!?
Random??? ?!!??????????????????????????!!? ????????????????????????????????????????????????????????????????? ?????????????????????????????????????????? ============================= [??????????????? ??????????????????????????????????? ??????????????????...
??????? ; ????????????????!
Start from the beginning