មនុស្សកំពុងស្អប់ទឹកដោះគោស្រាប់ផង នៅផ្ទះក៏ត្រូវជំទាវម៉ាក់កាចឆ្នាស់បង្ខំអោយផឹកទឹកដោះគោមុនមកសាលារាល់ព្រឹក។ ឥឡូវនេះមិនបានដល់១ម៉ោងក៏ត្រូវមកបង្ខំអោយផឹកទឹកដោះគោជួសម្នាក់ទៀត អញ្ចឹងៗអ្នកណាទៅអរជាមួយ។
“មិនទាន់ទេ! យើងទុកពេលអោយកូនកញ្ជ្រោងតូច១នាទី ដើម្បីសម្រាកបន្ទាប់មកការងារបន្ទាប់នឹងចាប់ផ្ដើម!” នាយក្រឡែកមើលនាឡិកាតម្លៃខ្ទង់លានពាក់លើកដៃខាងស្ដាំបន្ដិច ទើបពោលពាក្យប្រាប់ទៅកាន់ជំនួយការតូច។
“១នាទី! នែ៎..ឆ្កួតទេហែស? សម្រាកធ្វើស្អី១នាទីប៉ុណ្ណឹង បើថាចង់ប្រើអី អោយធ្វើស្អី ក៏ឆាប់ប្រាប់ភ្លេមមក! នៅអូសបន្លាយដល់ណាទៀត” ជីមីន ឮថាអោយសម្រាកមួយនាទីគេលឹងហួសចិត្ត។
ធ្វើជាជំនួយការក្នុងក្រុមហ៊ុន ប្រៀបបីដូចជាបានធ្វើការជាមួយរដ្ឋមន្ដ្រីយ៉ាងចឹង។ ហោចណាស់ក៏បានអង្គុយសុខស្រួលក្រោមម៉ាស៉ីនត្រជាក់ដែរ។ តែនេះធ្វើជាជំនួយការរបស់លោកប្រុសតួឯកនឹងប្រៀបបីដូចជាកញ្ជះដាច់ថ្លៃទៅវិញ ។ កិច្ចសន្យាធ្វើជាជំនួយការនឹងគួរតែប្ដូរដាក់មកជាកិច្ចសន្យាអ្នកបម្រើត្រូវច្រើនជាង។
“តាមចិត្ត! អ៊ីចឹងជំនួយការតូចជួយពិនិត្យមើលបញ្ជីបេក្ខភាពគ្រប់រូបក្នុងការចូលរួមប្រកួតនេះទាំងអស់ទៅ! ក្នុងពេល៣០នាទីពិនិត្យរួចយកមកអោយយើងនៅបន្ទប់ការិយាល័យ!” ស្របនឹងសម្ដីយ៉ូនហ្គីក្រោកឈរអស់កម្ពស់ព្រមទាំងហុចបញ្ជីឈ្មោះជាច្រើនសន្លឹកក្នុងដៃទៅអោយអ្នកមាននាមជាជំនួយការក្នុងការជួយសម្រាលការងាររបស់នាយ។
“អេ៎....ហេតុអីត្រូវជាខ្ញុំ?” ពេលយ៉ូនហ្គីបែរខ្នងឈានជើងដើរចេញទៅបានបួនប្រាំជំហាន ជីមីនក៏រហ័សស្រែកសួរទាំងចង្អុលមកខ្លួនឯងធ្វើភ្នែកម៉ក់ៗមិនយល់។
តាមដែលគេធ្លាប់បានដឹងមក មិនថាការប្រកួតអ្វីក៏ដោយអ្នកក្រៅ ក្រៅពីអ្នកគ្រប់គ្រងបេក្ខជនមកចូលរួមប្រកួត គឺមិនអាចមើលបញ្ជីបេក្ខភាពនោះបានឡើយ ។ លើកលែងតែយើងនឹងបានស្គាល់ប្រវត្តិរូបរបស់គេតាមរយៈបណ្ដាយសង្គម ក៏ដូចជាមនុស្សធ្លាប់បានស្គាល់គ្នានៅខាងក្រៅរួចមុនមកប៉ុណ្ណោះ។

YOU ARE READING
??? ?!!??????????????????????????!!?
Random??? ?!!??????????????????????????!!? ????????????????????????????????????????????????????????????????? ?????????????????????????????????????????? ============================= [??????????????? ??????????????????????????????????? ??????????????????...
??????? ; ????????? ??????????? ???????????!
Start from the beginning