"នែ៌ ឯងដឹងទេម្សិលមិញណាក្រុមអ៊ុនចូ បានទៅរករឿងហ្វីលីក?"
"ដឹងតើ ពួកនាងតែបែបនឹងហើយអ្នកណាក៏ដឹង"
"តែយើងអាណិតហ្វីលីកណា ត្រូវគេធ្វើបានហើយនៅត្រួវសិស្សច្បងហ្យុនជីនថាឲ្យទៀត"
"យើងពិតជាខឹងជំនួសណាស់ឯងចង់តេហក់ទៅទះនាងនោះទេតែខ្លាចនាយកដេញចេញពីសាលា"
រាងតូចឮពួកនាងនិយាយគ្នាហើយក៏នឹកអស់សំណើចបន្តិច សូម្បីតែមនុស្សមិនដែលស្និទ្ធស្នាលនឹងគេផលនៅខឹងជំនួស តែបែរអ្នកដែលគេតាមយកចិត្តគ្រប់ពេលវេលាមិនសូម្បីតែទុកចិត្តគេ។ គេក្រវីក្បាលបណ្ដេញគំនិតទាំងនៅចេញហើយបន្តទៅថ្នាក់រៀនរបស់គេ
"អេ!!ហ្វីលីកមកហើយហេស? នឹកណាស់"ហ្យុងប៊ីនដែលខានមករឿនជិតមួយអាទិត្យ គ្រាន់តែឃើញរាងតូចក៏ស្ទុះមករក
"នែ បាត់ទៅណាមួយអាទិត្យនេះ?"ហ្វីលីកសួរទៅគេតាមធម្មតាបែបអ្នកស្និតស្នាលនឹងគ្នា
"មិនបានបាត់ទៅណាទេ ស្រ្តេសពេកខ្ចិលមករៀន"
"ឯងតែបែបនឹង"
"តែអេមុខឯងត្រូវនឹងអី?"ដោយឃើញស្នាមលើមុខរាងតូចទើបគេយកដៃមកបង្វែរឲ្យចំ ឃើញស្នាមទះយ៉ាងច្បាល់
"គ្មានអីទេ យើងមិនប្រយ័ត្ន"
"នាងអ៊ុនចូនោះរករឿងឯងពិតទេ?" ដោយមិនជឿសំដីគេទើបដេញដោលចង់ដឹង
"អឹម!!!"រាងតូចងក់ក្បាលតិចៗជាការបញ្ជាក់
"នាងនេះមិនចោលចរឹកមែន"
"កុំខ្វល់អី ចូលរៀនហើយ"
បន្ទាប់ពីគ្រូដើរចូលថ្នាក់រៀនហើយ សិស្សទាំងអស់ក៏គ្នាយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ពាក្យពេជ្រដែលគ្រូបានបង្រៀន រហូតដល់ម៉ោងរឿនត្រូវបានបញ្ចប់សិស្សគ្រប់គ្នាក៏នាំគ្នាទៅរកអីញាំតាមទម្លាប់រួមទាំងហ្វីលីកនិងហ្យុងប៊ីនផងដែរ
"ហ្វីលីកឯងញាំអី?"កំពុងតែដើរទៅកង់ទីនហ្យុនប៊ីនក៏ឆ្លៀតសួរ
"អីក៏បាន ឯងញាំអីយើងញាំនឹង"
"អញ្ចឹងខ្ញុំមានបង្អែមមួយណែនាំឯង"

YOU ARE READING
?????????????????????
Action???????????????????????????????????????????????????????????????????????? ??????????????????????????????????????????????????????????????????????????????
???????
Start from the beginning