抖阴社区

???3:????????????????????

Start from the beginning
                                    

"ហាសៗៗ "ក្រោយគេចេញទៅអស់ ជុងគុកក៏អង្គុយសេីចតិចៗ ចាំមេីលជួបដំបូងប៉ុននឹងភ្ជាប់ពាក្យហេីយគេនឹងធ្វើបានលេីសនឹងទៀត ទោះវៃមិនបានក៏ដោយ។

_________________________________

ពេលវេលាក៏ចេះតែកន្លងទៅ នេះក៏វិលមកព្រឹកវិញហេីយ វិធីភ្ជាប់ពាក្យបែបបង្ខំៗ អ្នករៀបចំវិញ សឹងតែដាច់ខ្យល់ព្រោះ មួយយប់រៀបផ្ទះធំប៉ុណ្ណានៃ មិនហត់មានតែចម្លែក ប៉ាម៉ាក់ថេយ៍វិញគាត់ក៏មិនថាអីដែរណាមួយថេយ៍ក៏អាយុល្មមការដែរ តែថាជិតដល់ម៉ោងភ្ជាប់ពាក្យ ស្រាប់តែបាត់កូនកំលោះរកមិនឃេីញសោះ...

"ហួយ!!ជួយផង ចង់ខ្យល់!!"អ្នកស្រីចន ទន់ខ្លួន អង្គុយទាំងអស់ខ្យល់ រវល់មួយថ្ងៃ ភ្លេចរឿងកូន ឥលូវបាត់ឆឹង មិនមែនរត់ចោលពិធីទេណា

"ពួកឯងទៅរកជុងគុកមក ឃេីញនៅទីណាចាប់អូសទីនឹងមក"ថេយ៍គេហត់មែនទែនហេីយចង្កេះម្សិលមិញឈឺមិនទាន់បាត់ ឥលូវមកជិតដល់ពេល មកបាត់ជុងគុកឯណា ទាំងដែលព្រឹកមិញឃេីញសោះ

"បាទ!!"កូនចៅថេយ៍ទទួលបញ្ជាមុននឹងដេីរចេញតែក៏ស្រាប់តែឈប់ភ្លាមៗ

"វាស្អី មិនទៅរក"ថេយ៍ឃេីញឈប់ក៏ស្រែកខ្លាំងទាំងខឹង ឲ្យទៅរកមកឈប់ឆ្កឹងដ៏ដែល

"មានអីមែនទេ??"ជុងគុកដេីរចូលមកក្នុងផ្ទះទាំងមានការតាស្ពាយពីក្រោយ នៅពាក់ឯកសណ្ឋានសិស្សទៀត ថេយ៍ឃេីញហេីយចង់តែបោកក្បាលឲ្យងាប់ទេ

"មកពីណាដឹងគេរកកូនទេ"លោកហាន បូម ដេីរមកសួរកូន ទាំងហួសចិត្តដូចគ្នា មានមួយនឹងកំពូលហេីយ រាល់ដងមិនអីផងនឹងហា ហេីយភ្ជាប់ពាក្យទាំងមូលទេីបមកពីណា

"ហា??រកធ្វេីអី??ខ្ញុំទេីបមកពីសាលានឹង"ជុងគុកធ្វេីមុខលេឡេីហាក់មិនយល់អ្វី គេមកពីសាលានឹងរកធ្វើអី មានការអីមែនទេ

"ដឹងថាថ្ងៃនឹងថ្ងៃអីទេ??"ថេយ៍ដេីរមកសួរទាំងហួសចិត្ត ចឹងហេីយនៅធ្វេីមុខមិនដឹងរឿងសមទៀតហា ថ្ងៃនឹងភ្ជាប់ពាក្យទាំងមូល ទៅសាលា

"គឺ...ថ្ងៃអាទិត្យ"ជុងគុកមេីលទូរស័ព្ទរួចក៏ឆ្លេីយតប មកវិញទាំងញញឹម

"ហាស??ចុះហេតុអីពាក់អាវទៅរៀនហា៎ កូន"អ្នកស្រីចនចូលមកសួរ មែនហេីយគាត់រវល់តាំងពីម្សិល ចឹងក៏ភ្លេចទៅថាថ្ងៃនឹងថ្ងៃអាទិត្យ ហេីយបេីជាថ្ងៃអាទិត្យជុងគុកទៅសាលារកស្អី

?????????? Kim Teahyung (????)Where stories live. Discover now