បន្ទាប់ពីដេីរឡេីងមកដល់ខាងលេី ថេយ៉ុងក៏បេីកទ្វាចូលតែម្ដង ព្រោះតែចិត្តខឹងផងខ្នាញ់ផង ទាំងគូរដណ្ដឹង ទាំងកូនប្រុស ត្រូវដងត្រូវផ្លែគ្នាណាស់មួយរយៈនេះធ្វេីបាបគេហេីយនាំគ្នារត់មកនៅភូមិគ្រឹះចនទៀត។
ចំណែកអ្នកនៅក្នុងបន្ទប់នេះវិញ និយាយពីថាសប្បាយហួស ថេយ៍វីក៏ចឹងទៀតគេធ្វេីបាបប៉ាៗមិនជួយឃាតទេមកជួយរៀបចំថែម
"នេះទឹកសាប៊ូបាទ"ថេយ៍វីដេីរទាំងពិបាក ព្រោះតែខ្លួនតូចមួយតែលេីកទឹកមួយកូនចានដែកយកមកឲ្យអ្នកមានឈ្មោះជាប៉ាធំ គេខំរត់ទៅសុំអ្នកបម្រេីនៅខាងក្រោមណា សំណាងហេីយថេយ៉ុងមិនឃេីញ
"អគុណណាកូនសម្លាញ់ ផែនការជោគជ័យ ប៉ានឹង នាំឯងទៅលេងហាងអុីនធឺណេតម្ដង"មែនហេីយការពិតគឺប៉ាធំនឹងកូនម្នាក់នេះដាក់ម៉ូគ្នាត្រូវដៃត្រូវជេីងណាស់ សំខាន់នាំកូនគិចសាលាទៅហាងអ៊ីនធឺណេតទៀតផង។ក្រោយនិយាយចរចារគ្នារួច ថេយ៍វីក៏រត់មកលេីពូកធ្វេីពុតជាដេកតែម្ដង ជុងគុកវិញគ្រាន់តែទ្វាបាន បេីកគេក៏ជះទឹកយកតែម្ដង
"អាយ!!!!!!ចន ជុងគុក"គ្រាន់តែបេីកទ្វាចូលភ្លាម ថេយ៍ក៏ត្រូវបានជុងគុកស្វាគមន៍យ៉ាងចាស់ដៃ ធ្វើឲ្យទទឹកជោគពេញមួយតួរខ្លួន
"អុះ!ថេយ៍..."ជុងគុកហាក់ភ្ញាក់ផ្ដេីលជាខ្លាំងពេលដឹងថានេះជាថេយ៉ុង តែចំពោះថេយ៍វីដែលនៅជ្រុងម្ខាងនៃគ្រែធ្វេីពុតជាដេកនោះ គឺដឹងច្បាស់ណាស់ថានេះមិនបានចៃដន្យ
"កេីតអី នេះថេយ៍កេីតអី"អ្នកស្រីចនដែលរត់មកដល់ក៏ភ្ញាក់មិនស្ទេីរទេ កេីតអីមិចក៏ទទឹកជោគចឹង តែចំពោះជុងគុកវិញ ធ្វើទឹកភ្នែកភ្លាមតែម្ដង លោកហាន ប៊ូមដែលដេីរមកឃេីញលេីងហួសចិត្តនឹងកូនខ្លួនជាខ្លាំង
"ហុឹក!មកពីកូន កូនសុំទោសកូនគ្មានចេតនាទេ គឺមិនដឹងថាពូថេយ៍មកនោះទេ"អ្នកជាម្ដាយគ្រាន់តែ ឃេីញកូនខូចចិត្តដឹងកំហុសក៏កេីតចិត្តអាណិតមកភ្លាម នេះកូនគាត់មិនសមកេីតហេតុមកចឹងសោះ
"មិនអីទេណាកូនណា...សុំទោសពូទៅ"ថេយ៍វិញគេលេីងហួសចិត្ត នេះជុងគុកទៅបានចរឹករឹកពារ ទោរទន់ចឹងមកពីណាលេីងដូចកូនស្រីក្រមុំ ទាំងដែលរាល់ដងគេទប់មិនដែលឈ្នះសោះ សំខាន់ហៅពូឡេីងពិរោះ

YOU ARE READING
?????????? Kim Teahyung (????)
Random??????????????????30????? ??????????????????????????????18 ?????????????????????????????????????????? ????????????????????????????????????? Taekook Tae Btt 30????? ??????????:??????????????????????????????????? ???????????????????????????12?????????...