" នាងធ្វើស្អីនឹង! ឆាប់លេងគេភ្លាម!! " រាងក្រាស់ដោយទ្រាំលេងបានហេីយ ក៏ស្រែកសម្លុតហ័រមីុអស់មួយសម្លេង
" អែងជានរណា? ឆាប់ចេញភ្លាមទៅ រឿងរបស់អ្នកដទៃកុំមកជ្រៀតជ្រែក " ស្រីក្រមុំរូបស្រស់ សៀនហ័រមីុហាក់មិនខ្លាចនូវសម្ដីដែលអីុបូសម្លុតខ្លួនឡេីយ នាងថែមទាំងចោទសំណួរសួរទៅកាន់រាងក្រាស់ថាជានរណាថែមទៀត
" លេងដៃស៊ាវចាន់ភ្លាម!! " រាងក្រាស់ប្រេីកែវភ្នែកកំណាចសម្លឹងទៅកាន់ហ័រមីុ ព្រមទាំងនិយាយសម្ដីកាចដេីម្បីអោយនាងលេងរាងតូច
" ហឺុស! យេីងមិនលេង តេីវាយ៉ាងមិច " ហ័រមីុក៏ខ្លាចកែវភ្នែកអីុបូមិនតិចដែរ ប៉ុន្តែនាងនៅតែបន្តចចេសមិនព្រមលេង
" នាងលេងចង់រស់ហើយមែនទេ? " មិនចង់អូសបន្លាយច្រើន រាងក្រាស់ក៏ច្របាច់ដេីមដៃរបស់នាងមួយទំហឹង រួចក៏ក្រលេះដៃរបស់នាងចេញពីរដៃរាងតូច
" អ្ហាយ~ឈឺណាស់ អាចង្រៃ...លេងដៃយេីង " ហ័រមីុចាប់ផ្តើមស្រែកបន្ទាប់ពីទទួលរងនូវការឈឺចាប់ត្រង់បរិវេណដៃដែលរាងក្រាស់មួលច្របាច់
" អីុបូ...បានហើយ កុំធ្វេីចឹងអី ឈប់ភ្លាមទៅ!!! " ទឹកមុខរបស់រាងតូចពេលនេះឡេីងស្លេកទៅហេីយ នៅពេលដែលឃើញសកម្មភាពរបស់អីុបូធ្វេីទៅកាន់ហ័រមីុ
" វាស្ទើរខ្លាំងណាស់ ស៊ាវចាន់! អូនឆាប់ទះមុខរបស់នាងមួយកំម្លៀងវិញភ្លាមទៅ " អីុបូនៅតែបន្តច្របាច់កដៃរបស់ហ័រមីុកាន់តែខ្លាំងទៅៗមិនអោយនាងទៅណាកេីត និងបង្គាប់បញ្ជាអោយរាងតូចទៅទះកម្លៀងនាងវិញទៀត
" អត់...អត់ទេ អីុបូ សុំអង្វរលេងគាត់ទៅ " ស៊ាវចាន់ជាមនុស្សស្លូតបូតមិនចេះប្រេីអំពើហិង្សាទៅនរណានោះទេ អោយគេទះកំម្លៀងអ្នកដទៃគេធ្វើមិនបានឡេីយ នៅពេលដែលឃើញសកម្មភាពបែបនេះ រាងតូចហាក់មានចិត្តអាណិតជាខ្លាំង
" ហ្ហឹកៗ~ហ្ហឹក~~ខ្ញុំខុសហេីយ សុំទោស...! " ហ័រមីុដោយឈឺដៃខ្លាំងពេក បូករួមនឹងខ្លាចរាងក្រាស់ផង នាងក៏ស្រាប់តែសំរក់ភ្លាមៗ
ចំណែកឯរាងក្រាស់ក្រោយពីលឺសម្ដីរាងតូចអង្វរកអោយដោះលេងហ័រមីុ នាយក៏ស្រាប់តែប្រលែងដៃចេញមកវិញភ្លាមតែនាយនៅតែបន្តប្រេីកែវភ្នែកគួរអោយខ្លាចសម្លឹងទៅកាន់នាងដដែល
" បងស្រី! បងឈឺខ្លាំងទេ? " ចាន់ហាក់ព្រួយបារម្ភ ក៏ស្ទុះទៅមេីលហ័រមីុភ្លាមៗ
" គ្រប់យ៉ាងគឺមកពីរអែង! " ហ័រមីុមិនខ្វល់ថាចាន់បារម្ភពីរនាងយ៉ាងណាឡេីយ ក្នុងចិត្តរបស់នាងកំពុងតែខឹងគុំគួនស៊ាវចាន់ស្ទេីរតែចង់ហែកសាច់ទៅហេីយ
" បងស្រី! "
" លេងដៃកង្វក់របស់អែងចេញទៅ " នាងសម្លក់មុខរាងតូចស្ទេីរលានគ្រាប់ភ្នែក និងដេីរចាកចេញទៅបាត់ទាំងប្រញាប់ ប្រសិនបើនៅយូរប្រាកដជាត្រូវរាងក្រាស់សម្លាប់ចោលមិនខាន
" ស៊ាវចាន់! តោះទៅផ្ទះរបស់យើងវិញ " រាងក្រាស់មិនចង់អោយរាងតូចនៅឈរយូរព្រោះប្រញាប់នាំរាងតូចទៅផ្ទះដេីម្បីលាងរបួសជេីង
" ហ្ហឹម... " រាងតូចងក់ក្បាល
" អ្ហឹប~~ហ្ហា...លោកធ្វើអីនឹង?? " ចាន់មានការភ្ញាក់ផ្អើលនូវពេលដែលអីុបូចាប់បីខ្លួន
" គឺបីអូនទៅផ្ទះនឹងហេីយ " អីុបូបញ្ចេញស្នាមញញឹមដ៏ស្រស់ដែលមិនធ្លាប់ឃេីញទៅកាន់ចាន់ ធ្វើអោយចាន់មានអារម្មណ៍ថារំភេីបចិត្តយ៉ាងចម្លែក ចំណែកឯបេះដូងវិញនោះក៏ចេះតែលោតញាប់ទៅៗ ហឺុយ...ពិបាកបរិយាយណាស់🥲❤️
Tobe Continue....💗

???? : ????????????????????!
Start from the beginning