“អឹកអឺក.....ខ្ញុំ....ខ្ញុំ លែងមើស៎!” ជីមីន ភ្ញាក់ព្រឺតរហ័សកញ្ជ្រោលរើខ្លួនចេញ! ពេលនាយក្រាស់ចាប់ថើបថ្ពាល់គេម្ដងទៀត និងយកមេដៃអង្អែលតិចៗទាំងប្រើពាក្យសម្ដីលឹងផ្អែមរលួយ។ តែគិតឬថាបានសម្រេចមានតែអ្នកប្រុសតួឯកនឹងទាញចង្កេះមកអោបថែម។
“អត់ទេ! ឯងមិនបានក្ដៅខ្លួន ចឹងឬក៏ឯងអៀនយើង! ត្រូវហើយថ្ពាល់កាន់តែក្រហមបែបនេះ ឯងកំពុងអៀន?”
“ឆ្កួតទេហ្ហែស! ខ្ញុំអៀនលោកធ្វើស្អី!? លង់នឹងខ្លួនឯងមែនលោកឯងនេះ!”
“ប្រាកដ?!?” លើកចិញ្ចើមសួរ? តាមពិតដឹងថាគេអៀនហើយតែធ្វើពើរដើម្បីបានគេងចំណេញលើគេ ល្បិច9លោកប្រុសតួឯក។
“នឹងហើយ!!” ឆ្លើយទាំងងាកទៅមើលអីផ្សេងដែលមិនជាអ្នកប្រុសតួឯក ព្រោះជ្រេញមុខ។
“អត់ជឿ! បែរមកសំឡឹងមុខរបស់យើងសិនមកបានយើងព្រមជឿ!”
“ខ្លាចអីនឹងមើ....! លោក...លោកចង់ធ្វើស្អីរបស់លោក?” ងាកខ្វាច់ យ៉ូនហ្គីបង្ខិតមុខមកជិតល្មម ទើបរហ័សរុញមុខនាយចេញមុនសួរ។
“ចង់រំលោកឯងទេដឹង! (ជុប៎..ស៉ឺត)! មានរបស់ចង់អោយ! លើកដៃមក!” មិនបានថើបថ្ពាល់តែក៏បានថើបថ្ងាស់ និយាយទៅនាយនេះចំណេញរហូត ទោះជីមីនខំសម្លក់មុខក៏សុខចិត្តធ្វើពើរមើលមិនឃើញ មុននិយាយបង្វែរដាន។
“អោយស្អី? មិនយកនោះទេ! ថើបនោះថើប នៅជិតលោកលើកណាមិនដែរចំណេញទេ! មានតែខាតហើយនឹងខាត! ស្រួលមិនស្រួលរបស់ដែលចង់អោយនឹងមានសំណងផងក៏មិនដឹង!?” មាត់ថាអោយគេតែដៃវិញលើកទៅជូតថ្ងាស់ខ្លាចជាប់ទឹកមាត់ប្រុសព្រាន(ថើបថ្ពាល់អត់ជូត ថើបថ្ងាស់ជូត☹️)ធ្វើឱ្យអ្នកខ្លះជិតនឹងឃើញហើយក្ដៅចិត្តភាយមុខដូចគេយកទៅបាញ់ចោល គេខឹងហ្ហ៎។
“លើកដៃ!”
“អត់!”
“ជី មីន! ព្រមតាមសម្រួលឬក៏ចង់---!” និយាយដោយសង្កត់សំឡេងមួយៗ! កែវភ្នែកមិនស្រទន់មុខមាំ។ តែគិតថាជីមីនខ្លាចឬ?! គឺប្រាកដជាអត់នឹងហើយ តិចអត់ស្គាល់ផាកជីមីន។
“ហ្ហ៎កណេះ! ចង់ធ្វើស្អីក៏ធ្វើទៅ!” ឃើញហ្ហែស!? គេមិនបានខ្លាចទេ គឺពិតជាមិនបានខ្លាចពិតមែន គ្រាន់តែមានអារម្មណ៍ គិតមិនចង់ឈ្លោះជាមួយនាយម្នាក់នេះប៉ុណ្ណោះ។

YOU ARE READING
??? ?!!??????????????????????????!!?
Random??? ?!!??????????????????????????!!? ????????????????????????????????????????????????????????????????? ?????????????????????????????????????????? ============================= [??????????????? ??????????????????????????????????? ??????????????????...
??????? ; ?????????????!!
Start from the beginning