"នៅមានវគ្គមួយទៀតណាប៉ាធំ ជាវគ្គចុងក្រោយ មេច្រេីនណាស់ជុំគ្នានៅទីនោះ"ជុងគុកគ្រាន់តែលឺថេយ៍វីនិយាយលេីងកញ្ច្រោលភ្លាមតែម្ដង នេះមានវគ្គខ្លាំងជាងនេះទៀតហេគេសឹងមិនជឿគេលេងដល់សោះព្រោះធម្មតាពិន្ទុគេក្រោមមិនដល់5នាក់ផង គេខំតែគិតថានៅត្រឹម1ឬ2វគ្គទៀតចប់ តែអត់ទេតាំងពីព្រឹកដល់ស្មេីរនេះគេលេងទេីបនឹងបានអស់
"ល្អៗតោះជួយប៉ាផង"ថារួចឪពុកកូនដែលមិនជាប់សាច់ឈាមគ្នានេះក៏ចូលមកអង្គុយបត់ជេីងវិញយ៉ាងសមសួនមុននឹងលេងបន្ដរស្រែកលេីងពេញផ្ទះ ធម្មតាបេីថេយ៍វីលេងម្នាក់ឯងក៏ស្ងាត់ដែរគេលេងឈ្នះពេកលេីងជាធម្មតាអាចថាពេលទំនេរក៏គ្មានធ្វេីអ្វីក្រៅពីរៀននឹងហ្គេមទេ ទេីបបានក្លាយជាហ្គេមអន់ៗដែលគេសឹងតែភ្លេចទៅហេីយ ណាមួយអ្នកផ្ទះគ្មានអ្នកណាចូលចិត្ត ហេីយមិនចង់រំខានថេយ៍ផងទេីបលេងតែឯង តែពេលឲ្យមកឈរមេីលជុងគុកលេង ចង់ឈ្នះបន្ដិចចាញ់បន្ដិច គេស្រែកប្រាប់លេីងចង់ឈឺក គេសឹងតែរត់ចូលទៅលេងខ្លួនឯងទេ សឹងមិនជឿហ្គេមគេលេងអន់ៗតែមកត្រូវងង្គុយតឹងចិត្តពេលឃេីញអ្នកផ្សេងលេង
"ប៉ាៗនៅក្រោយៗលឿនៗវៃទៅៗ មានមេនៅខាងមុនគិចៗៗ"ថេយ៍វីស្រែកផងភ័យផង គេលេងមិនដែលចាញ់ទេ បេីឲ្យចាញ់ព្រោះតែប៉ាធំគេហេីយបកមកលេងសារជាថ្មី គេយំមិនខានទេ ទេីបប្រឹងសម្លឹងនឹងជួយប្រាប់ទាំងខ្នេីសចិត្តសឹងតែចូលទៅវៃជុងគុកទេលេងភ្លេីៗ
"ងាប់ហេីយៗ យេ៎ក!!"ជុងគុកដែលខំចុចនេះក៏ដូចគ្នាមិនឲ្យចាញ់ទេ គេខំលេងមកទម្រាំតែដល់ ឲ្យចាញ់យ៉ាងមិចគេមិនព្រមទេ ណាមួយបានគ្រូតូចនៅពីក្រោយជួយប្រាប់ចឹងទៀតត្រូវតែឈ្នះ
"យោគ!!ឈ្នះហេីយៗប៉ាធំឈ្នះហេីយ យោគ ជុបៗ"ថេយ៍វីគ្រាន់តែឃេីញជុងគុកឈ្នះភ្លាមក៏ប្រាប់ញ៉ាប់លោតមកអោបក្បាលជុងគុកជាប់នៅថេីបក្បាលនោះមិនឈប់ដូចគ្នា អាចថាលេីកទី1ហេីយដែលរំភេីបព្រោះឈ្នះហ្គេមនោះ តែនេះភ្លេចខ្លួនក៏7យប់ទៅហេីយដូចគ្នា ទេីបមានខ្លាដេីរចូលមកឃេីញធ្វេីឲ្យមិនពេញចិត្តនឹងសកម្មភាពមុននេះភ្លាម
"អេ៎កអេ៎ម!លេងឲ្យដឹងចាស់ទុំផង មិនមែនលេងដល់ថ្នាក់ភ្លេចថាខ្លួនឯងជាអ្វីនោះទេថេយ៍វី"ថេយ៍ដែលចូលមកឃេីញថេយ៍វីចាប់ក្បាលជុងគុកក៏ស្រែកភ្លាម ការពិតគេក៏មិនបានលេីសលួសណាស់ណាដែរគ្រាន់តែចាប់ក្បាលថេីប តែដូចដែលដឹងថេយ៉ុងមិនចូលចិត្តអ្នកណាមិនស្គាល់ចាស់ទុំបានលេងក៏ជ្រុលហួសតួរនាទីទេ

YOU ARE READING
?????????? Kim Teahyung (????)
Random??????????????????30????? ??????????????????????????????18 ?????????????????????????????????????????? ????????????????????????????????????? Taekook Tae Btt 30????? ??????????:??????????????????????????????????? ???????????????????????????12?????????...
?????13:??????????
Start from the beginning