ងាកមកមេីលអ្នកនៅក្នុងឡានវិញបានត្រឹមស្ងាត់មាត់មិននិយាយអ្វីបន្ដិច ឡានបេីកម៉ាស៊ីនត្រជាក់សោះ តែបែជាបែកញេីសប៉ុនៗណានៃទៅវិញ
"ខ្ញុំ មីន យ៉ុងហ្គី តែប្រហែលជាមីននីស្គាល់ហេីយបានជាហ៊ានមករកខ្ញុំមុនបែបនឹង"ដោយសារតែស្ងាត់ពេកយ៉ុងហ្គីបុរសចំណាស់ក៏ណែនាំខ្លួន ទាំងញញឹម មិនមែនគេមេីលមិនដឹងថាក្មេងម្នាក់នឹងភ័យឯណា
"ល្អ ដឹងចឹងក៏ល្អហេីយ ខ្ញុំធ្វើបែបនេះព្រោះមានរឿងឲ្យលោកជួយ"ដោយសារគេខ្ជិលរញ៉េរញ៉ច្រេីន នៅជិតបុរសម្នាក់នឹងយូរនាំតែខាតកាន់តែច្រេីនទេនិយាយចូលគ្នាឆាប់ចប់ចឹងល្អ
"អ៊ូរ!មេីលទៅគ្រោះថ្នាក់ណាស់ហេីយបាជាមករកខ្ញុំ"
"មិនលេងសេីចទេ លោកក៏ដឹងថាខ្ញុំដឹងថាលោកជាអ្នកណាមិនបាច់មកធ្វេីខ្លាចទេ លោកម៉ាហ្វៀ មីនយ៉ុងហ្គី ហ្គូឈីហ្គា"
"ពិតជាមេីលងាយមិនបានមែន"មែនហេីយ ឈ្មោះមីនយ៉ុងហ្គី ហ្គូឈីហ្គា ជាឈ្មោះដែលគេប្រេីពេលដែលមានការងារធំៗ ហេីយក៏គ្មានអ្នកណាដឹងថាគេមុខបែបណាដែរ គេលាក់ទាំងអស់ដូចជាថេយ៉ុងលេីសផងព្រោះគ្មានអ្នកស្គាល់មុខ ជាម៉ាហ្វៀក្នុងតំបន់នឹងក្រៅប្រទេស គេមកកូរ៉េនេះគេប្រេីឈ្មោះ មីនយ៉ុងហ្គីធម្មតាប៉ុននោះ ដែលគ្រប់គ្នាគិតថាគ្រាន់តែឈ្មោះស្រដៀងគ្នា អំណាចក៏អន់ជាងគ្នា ការរកសុីក៏ខុសគ្នា ទេីបគ្មានអ្នកដឹង (ដូចពាក្យគេថាកាន់តែគ្រោះថ្នាក់កាន់តែសុវត្ថិភាព)តែក្មេងនេះមេីលងាយមិនបានមែន
"មេីលងាយបានបេីសិនជាលោកចង់ តែពេលនេះខ្ញុំគ្រាន់តែចង់មកពឹងលោកឲ្យជួយ"
"រឿងអ្វី មានសំណងទេ ខ្ញុំមិនចូលចិត្តរកសុីខាត"
"លោកចង់បានអ្វីក៏បាន ខ្ញុំធ្វើឲ្យបានគ្រប់យ៉ាងសូម្បីតែលួចទិន្នន័យពីសត្រូវលោក អង្គរក្សលោកក៏បាន តែបេីរឿងលុយគ្នាទេ"មែនហេីយឃេីញជីមីនជាអូនមេហ្គាចឹងកុំច្រលំណា គេចេះទាំងបាញ់ នឹងវៃ ហេីយជំនាញ ហេក(Hacker) ទៀតផង ដែលជុងគុកមកជួយរាល់ដងមកជួយឃាតខ្លាចជីមីនសម្លាប់ពួកនឹងទេ
"ហឹសៗនិយាយសិនមកចង់ឲ្យយេីងធ្វេីអី យេីងនឹងគិតពីផលចំណេញតាមក្រោយទេីបប្រាប់ឯង"
"បង្ហាញថាខ្ញុំជាគូរស្នេហ៍លោក តែ1ខែក៏បាន"យ៉ុងហ្គីលឺហេីយលេីងឆ្ងល់ហេតុអី?ឬចង់យកអំណាចគេទៅធ្វេីអ្វីអ្នកណា
"ហេតុអី?"
"ខ្ញុំមានរឿងដែលត្រូវខ្ចីលោក កុំភ័យមិនបានខ្ចីអំណាចលោកយកទៅសម្លាប់អ្នកណាទេ"
"ហេតុអី មិនធ្វើគូស្នេហ៍គ្នាតែម្ដងទៅ នឹងមិនចាំបាច់មានអ្នកណាខាត"ជីមីនឃេីញស្នាមញញឹមនេះហេីយលែងទុកចិត្តភ្លាម តែសម្រាប់អ្នកដែលញញឹមគឺពេញចិត្តណាស់ ព្រោះគេចង់បានក្មេងម្នាក់នេះពេញទំហឹងហេីយ
"តេីខ្ញុំនឹងបានអ្វីខ្លះទៅ?ស្នេហាដែលបោកប្រាស់ឬ មិនចង់បាន ខ្ញុំគ្រាន់តែត្រូវការបណ្ដេីរលោក2_3ដងប៉ុនោះ លោកចង់បានអ្វីខ្ញុំនឹងឲ្យតែគ្មានថ្ងៃបានក្ដីស្រលាញ់ពិតទេមិនសប្បាយ"មែនហេីយទោះជាស្រលាញ់ក៏ត្រូវតែហាមខ្លួនឯងដែរគេមិនអាច មិនអាចស្រលាញ់បុរសម្នាក់នេះបានទេ បុរសដែលគេយកមកធ្វេីឈ្នាន់ដេីម្បីឈ្នះ
"ក្រែងចង់ខ្ចីយេីងមែនទេ ចំណេញទាំងអស់គ្នាតា៎"មែនហេីយ ចំណេញ ចំណេញណាស់គេចង់បានក្មេងម្នាក់នេះខ្លាំងៗ
"ចឹង3ខៃបានហេីយ ខ្ញុំជឿថាលោកក៏ទទួលបានវាយ៉ាងពេញចិត្ត ខ្ញុំក៏ប្រហែលជាធ្វេីការខ្ញុំបានសម្រាច់ដូចគ្នា"យ៉ុងហ្គីលឺហេីយអត់ខ្វល់មិនបានសោះ មិនមែនមិនដឹងថាគេចង់បានខ្លួនជីមីនឯណា ហេតុអីជីមីននៅតែហាន តេីការងារដែលធ្វេីនេះសំខាន់ប៉ុន្នាទៅ?
"ការងារអ្វី តេីយេីងពិតជាអាចធ្វេីអ្វី យកអ្វីក៏បានពីឯងមែនហេ?"
"ផុត3ខែនេះយេីងក៏អ្នកដ៏ទៃ ហេីយប្រាប់លោកទុកមុនចុះថា លោកគ្មានសិទ្ធដឹងរឿងខ្ញុំទេ យេីងមិនលូកដៃក្នុងរឿងគ្នាទេ លោកមានស្រីឯណាក៏បាន ខ្ញុំ...ក៏នឹងបម្រេីលោកតែថ្ងៃ សៅរ៍អាទិត្យដែរ ព្រោះចន្ទដល់សុក្រខ្ញុំរៀន"យ៉ុងហ្គីគេសឹងតែមិនជឿសោះថាក្មេងដែលមេីកទៅអាយុ17_18ឆ្នាំបែជាហាននិយាយរឿងនេះជាមួយគេ នៅលក្ខខណ្ឌទៀត
"ឯងមិនសួរយេីងសិនទេឬថាយេីងព្រម ឬអត់?"
26/04/2024
Luna WanotoriJimin:សុំអង្វរព្រមទៅ😴🖕🏻

YOU ARE READING
?????????? Kim Teahyung (????)
Random??????????????????30????? ??????????????????????????????18 ?????????????????????????????????????????? ????????????????????????????????????? Taekook Tae Btt 30????? ??????????:??????????????????????????????????? ???????????????????????????12?????????...
?????16: ????????
Start from the beginning