抖阴社区

??????? ; ??????????!!?

Start from the beginning
                                    

“គីមលី! ~លោកឯង!”

“អ្ហា៎....គ្មានមកស្ដីអោយយើងទេ នេះជាកំហុសស្មើគ្នា!” អាប៉ិយ៉ុនវ៉ុនប្រញាប់យកចង្កឹះទៅចាប់ចង្កឹះជីមីនដែលបម្រុងចាប់សាច់ក្នុងចាន។ នេះចង់សងសឹកវិធីដដែលឬ វាមិនអាចទេអាល្អិត។

“ឈប់ទៅបានទេ?”

“បើចង់អោយយើងបញ្ឈប់....ចឹងអោយអ្វីដែលយើងចង់បានមក ធានារថាឯងលែងបានឃើញមុខយើង!” ញញឹមទាំងញាក់ចិញ្ចើមម្ខាងទ្រើតៗឌឺ ជីមីនឃើញហើយសឹងលោតហក់ធាក់។

“លោក! ហ្ហឹម....Ehh! វាជារបស់ខ្ញុំទេណា!” ជីមីន ដកដង្ហើមទាំងហត់ចិត្តនឹងអាប៉ិមុខជ្រុងនេះពិតមែន ប៉ុន្តែក៏ត្រូវស្រែកវ៉ាសព្រោះអាប៉ិនឹងមកចាប់ភ្លៅមាន់បំពង(អាបៀបតូចៗលម្ម ដាក់មួយពីរម៉ាត់)ពីចានខ្លួនយកទៅញ៉ាំយ៉ាងទំនើង។

“អ្ហើម...ហ៊ឺ....មិននឹកស្មានថាវាឆ្ងាញ់អីយ៉ាងនេះទេ! ~ឯងប្រហែលជាមិនញ៉ាំទេត្រូវទេ ចឹងយើងសុំ!” ម្ចាស់គេទាន់ថានឹងអោយផងចាប់យកទៅដាក់ចានខ្លួនឯងអស់បាត់។

ជីមីន ស្ងាត់មាត់ជ្រាប ប៉ុន្តែ កែវភ្នែកកំពុងសម្លក់យ៉ុនវ៉ុនដូចចង់ស៉ីសាច់ទាំងរស់! បើអាករសម្លាប់បានប្រហែលមីនៗមិនទុកទេអាប៉ិនឹង។ ចំណែកឯ សូស៉ី គីមលី ថេយ៉ុង ជីន ពួកគេបួននាក់បានត្រឹមអង្គុយស្ងៀមៗប៉ុណ្ណោះ។

ប៉ុន្តែ កុំសួរបាត់កូនចៅអាប៉ិកំពូលឌឺនឹងទៅណា ពួកគេគ្មានទៅណា គឺអង្គុយញ៉ាំបាយនឹងហើយតែឆ្ងាយពីល្បងពួកគេ! ព្រោះបើនៅក្បែរល្បងធំខ្លាចថាមិនបានញ៉ាំបាយទេ បើលែងតាមញ៉ោះកូនគេម្ល៉ឹងៗនោះ។

“សុំរួមចំណែកអង្គុយផងបានទេ!?” ស៊ូបីន បន្លឺសួរឡើងយ៉ាងសមគួរ តែកុំមើលល្បងមិត្តបីនាក់នោះមកដល់ដាក់ខ្លួនអង្គុយធ្វើប្រងើយ។

ដោយជុងគុក ទៅអង្គុយជិតថេយ៉ុង ពីព្រោះម្នាក់នឹងជាមនុស្សពិសេស។ យ៉ូនហ្គីអង្គុយក្បែរជីមីន បើសួរថាបាត់ជីននីទៅណា! យាយប៉ិនឹងដកខ្លួនទៅអង្គុយជិតគីមលី។ រីឯហូស៊ុក ដាក់ខ្លួនអង្គុយចុងតុខាងយ៉ុនវ៉ុនអង្គុយ។

“សិស្សច្បង! ហិហិ អញ្ជើយអង្គុយមក តុទំនេរគ្រប់គ្នាល្មម!” ឃើញស៊ូបីនគិតតែពីឈរធ្មឹង គីមលីក៏និយាយឡើង។ ស៊ូបីនញញឹមបន្ដិចទើបដាក់ខ្លួនអង្គុយចន្លោះកណ្ដាលរវាងហូស៊ុកនិងយ៉ុនវ៉ុន ទាំងក្នុងចិត្តសែនគ្រឺតល្បងមិត្ត។

??? ?!!??????????????????????????!!?Where stories live. Discover now