抖阴社区

?????????

712 13 0
                                    

ពេលវេលាដែលរង់ចាំបានឈានចូលមកដល់

រឿង៖ ចំណងបេះដូងមួយរាត្រី
    ភាគបញ្ចប់

សម្ដីដែលចេញពីមាត់លូហ្ស៊ីង ពាក្យថាស្រឡាញ់មួយម៉ាត់នោះវាហាក់ដូចជាផ្លាស់ប្ដូរនូវអារម្មណ៍ទាំងអម្បាល់ម៉ានដែលនាងមាន ភាពភ័យខ្លាច ភាពមិនច្បាស់លាស់ទៅលើស្នេហាដែលនាងព្យាយាមចុះទុនយ៉ាងខ្លាំងនេះ។
«អ្ហឹក» ម៉ាខេឡាស្រាប់តែកម្សួលខ្លាំងដល់ថ្នាក់ស្រក់ទឹកភ្នែកតក់កាត់ផែនថ្ពាល់ នាងមិនបង្អង់ប្រញាប់លូកដៃស្រវ៉ាអោបចង្កេះលូហ្ស៊ីងជាប់ ហើយនាងក៏គិតថានាងនឹងមិនលែងគេទៅរហូតចាប់ពីពេលនេះតទៅ។
«ហ្អេ៎ នរណាឲ្យយំក្នុងថ្ងៃពិសេសបែបហ្នឹង?» បបូរមាត់លួងលោម ដៃវិញក៏អោបក្រសោបខ្លួនអ្នកដែលខ្លួនធ្លាប់តែហៅថាជាប្អូន តែថ្ងៃខាងមុខក៏នឹងក្លាយជាប្រពន្ធ។
«អូន..អូនសប្បាយចិត្តពេក អ្ហឹក»
«សប្បាយចិត្តនឹងបានបងធ្វើប្តីចឹងរឺ?» លូហ្ស៊ីងជជីកសួរថែម។
ម៉ាខេឡាងើបក្បាលឡើង សំឡឹងមើលទៅផ្ទៃមុខសង្ហារបស់បុរសជាទីស្រឡាញ់ មុននឹងត្រូវគេលូកដៃមកច្បិចចុងច្រមុះនាងតិចៗ។
«ចុះបងមិនសប្បាយចិត្តទេ?»
«បើមិនសប្បាយចិត្ត បងមិនមែននៅឈរស្ងៀមឲ្យអូនអោបដូចជាតុកកែចឹងទេនាងល្អិត»
«បានហើយៗ នេះនៅស្វីតដល់កាលទៀត?»
កាលបើកំពុងតែអោបគ្នា សំឡេងស្រួយស្រៈរបស់មនុស្សម្នាក់ក៏បន្លឺឡើង ដែលសំឡេងនោះនាំឲ្យម៉ាខេឡាងាកមើលសឹងតែបាក់ចង្កេះ។ ភ្នែកនាងក៏រលីងរលោងសារជាថ្មីម្ដងទៀត ព្រោះបានឃើញនឹងដឹងថាមនុស្សម្នាក់នោះជានរណា?
«លោក..លោកស្រីស៊ុងជី?» វត្តមានចាស់ទុំដែលត្រូវជាម្ដាយ កាលបើលឺកូនហៅបែបនេះ គាត់ក៏រៀងអាក់អន់ស្រពន់ចិត្តតិចតួចដែរ តែក៏ព្យាយាមញញឹម ចូលទៅកាន់ក្រសោបដៃកូនស្រីថ្នមៗ តាមបេះដូងជាម្ដាយបានប្រាប់។
«ម៉ាក់សប្បាយចិត្តណាស់ ដែលកូននៅចាំម៉ាក់បាន»
«ចុះ..ហេតុ..ហេតុអីក៏លោកស្រីដឹងថាពួកយើងនៅទីនេះ?»
«គឺបងជាអ្នកអញ្ជើញគាត់» អ្នកដែលជាមេគំនិត លែងអោបប្រពន្ធយកតែសុខខ្លួនឯងទៀតហើយ បែរជាប្ដូរមកជាការដឹកដៃនាងចូលក្នុងចំណោមអ្នកគ្រប់គ្នាដែលរាប់ចូលថាជាគ្រួសារឯណោះវិញ។ ខេនបញ្ជូនស្នាមញញឹម កាលបើឃើញម៉ាខេឡានាងធ្វើមុខមីងមាំងៗ នេះរៀបគម្រោងស៊ុបប្រាយអឺឈីង តែខ្លួនឯងក៏បែរជាត្រូវគេស៊ុបប្រាយវិញដូចគ្នាដែរ។
«កុំរំខានចិត្តនឹងវត្តមានរបស់ម៉ាក់អី ម៉ាក់មិននៅរំខានកូននឹងអ្នកគ្រប់គ្នាយូរទេ ព្រោះម៉ាក់មកនេះ ម៉ាក់មានបំណងចង់យករបស់ម៉្យាងមក—» អ្នកជាម្ដាយលូកទាញកាបូបមក មានបំណងចង់យកអ្វីម៉្យាងចេញមកឲ្យកូន តែក៏ត្រូវនាងចាប់ដៃគាត់ជាប់ ឃាត់គាត់វិញដោយស្នាមញញឹម។
«បើលោកស្រីជ្រុលជាមកហើយ នៅមើលឈុតជាមួយខ្ញុំសិនទៅ ខ្ញុំអត់ធ្លាប់មានម៉ាក់ដែលជិតស្និត អ៊ីចឹងខ្ញុំអត់ដឹងថាអារម្មណ៍ដែលរើសឈុតក្នុងថ្ងៃពិសេសជាមួយម៉ាក់ វាមានអារម្មណ៍បែបណាខ្លះទេ»
តក់!
សម្ដីស្ដាប់មើលទៅដូចជាពាក្យត្អូញត្អែរចេញពីមាត់របស់ម៉ាខេឡា នាំឲ្យអ្នកជាម្ដាយរលីងរលោង ស្រក់ទឹកភ្នែកច្រោកៗទប់មិនជាប់។ គាត់រហ័សអង្អែលដៃកូនស្រាលៗ ព្យាយាមស្រូបអារម្មណ៍អួលណែនហើយជំនួសដោយអារម្មណ៍រំភើបរីករាយវិញ។
«ម៉ាក់..ម៉ាក់សប្បាយចិត្តខ្លាំងណាស់កូន ម៉ោះចាំម៉ាក់ទៅជួយរើសណា កូនចង់បានឈុតបែបណា បែបអឺរ៉ុប.. មែនទេ?»
«អត់ទេ ខ្ញុំចង់រៀបការតាមបែបប្រពៃណីចិន...ម៉ាក់» ទីបំផុតសព្វនាមដែលខ្លួនចង់លឺ វាក៏ចេញពីមាត់កូន។ លោកស្រីស៊ុងជីញញឹមខ្ជឹប ខណៈដឹកដៃនាងតូចដែលនៅតែជាកូនក្មេងក្នុងក្រសែភ្នែកគាត់ទៅខាងក្នុងឯណោះបាត់ លូហ្ស៊ីងនឹងអ្នកគ្រប់គ្នាក៏ញញឹម រួចចូលទៅតាមក្រោយពួកគេដូចគ្នា នៅសល់តែខេន ដែលដើរបានតែប៉ុន្មានជំហាន ក៏ស្រាប់តែរវាសភ្នែកឃើញវត្តមានមនុស្សម្នាក់។
«បង?!» អឺឈីងគោះស្មាហៅស្វាមីតិចៗ មុននឹងបែរភ្នែកមើលក៏ឃើញវត្តមានមនុស្សម្នាក់នោះដូចជាស្វាមីដែរ។
«លោកស្រីម័រហ្គេន?» ខេនឧទានហៅម្ដាយដោយប្រើសព្វនាមឆ្ងាយគ្នាដដែល គេមើលទៅគាត់ ស្របនឹងដៃលូកកាន់ប្រអប់ដៃប្រពន្ធជាប់ ហាក់ប្រាប់មនុស្សចាស់ដែលធ្លាប់ធ្វើបាបនាងថា គេនឹងមិនឲ្យគាត់ធ្វើបែបនោះទៀតទេ។
លោកស្រីម័រហ្គេន, ម្ដាយដែលគ្មានសិទ្ធក៏បានតែញញឹមស្ងួត រួចបែរខ្នងចាកចេញវិញ ទាំងអស់ចិត្ត ព្រោះបំណងដែលមកគឺចង់មកមើលកូនទាំងពីរនាក់ដែលលឺល្ហៀងៗថាមកមើលឈុត ទោះជាមិនទាន់បានចូលទៅមើលកូនផ្ទាល់ ឃើញត្រឹមតែកូនទាំងពីរមានក្ដីសុខជាមួយដៃគូជីវិត គាត់ក៏សប្បាយចិត្តណាស់ទៅហើយ។
លោកស្រីម័រហ្គេនងាកបែរក្រោយ គិតថានឹងចាកចេញ តែក៏បែរជាទទួលដឹងដល់ដៃនរណាមិនដឹង ត្រជាក់ៗទន់ៗចូលមកកាន់ប៉ះដៃរបសគាត់ ទើបគាត់ងាកបែរទៅវិញ។
«អា..អាឈីង?» គាត់ភ្ញាក់ថាមានអ្នកមកកាន់ដៃ កាន់តែភ្ញាក់ខ្លាំងទៀត ពេលងាកមកម្ចាស់ដៃនោះជាអឺឈីង។
«ជ្រុលជាមកទៅហើយ លោកស្រីមិននៅជួយរើសឈុតពួកខ្ញុំសិនទេ? ណាមួយខ្ញុំមិនសូវជាជំនាញរើសឈុតបុរសឲ្យបងខេនទេ ខ្ញុំគិតថាលោកស្រីជាម្ដាយអាចនឹងដឹងច្រើនជាងខ្ញុំ»
«អឺម» ទឹកភ្នែកដែលប្រឹងទប់ពេលនេះក៏ស្រក់ចុះ គាត់លើកខ្មងដៃម្ខាងមកជូតវាចេញ ខណៈអឺឈីងដែលឈរកាន់ដៃគាត់ឯណោះក៏ញញឹម។ ទំនាក់ទំនងរវាងគាត់នឹងនាង ផ្ដើមដំបូងអាចនឹងមានការរកាំរកូស ឈឺចាប់ខ្លាំង តែនាងក៏មិនអាចអោបកំហឹង នឹងភ្លើងគំនុំជាប់គ្នារហូតដែរ ព្រោះបើនាងធ្វើបែបនោះ ខេន, ស្វាមីនាងក៏នឹងបាត់បង់វត្តមានមនុស្សសំខាន់ម្នាក់ ជាអ្នកដែលទោះបីជាសាងកំហុសប៉ុណ្ណាក៏គេមិនអាចខឹងស្អប់គាត់បានដែរ ព្រោះគាត់ជាម្ដាយ ជាអ្នកមានគុណខ្លាំងណាស់។ នាងសង្ឃឹមថាការទម្លាក់ចុះនូវរឿងឈឺចាប់លើកនេះ អាចជួយនាងឲ្យផ្សះផ្សាទំនាក់ទំនងម្ដាយកូនទាំងពីរនាក់នេះបាន។

You've reached the end of published parts.

? Last updated: Sep 04, 2024 ?

Add this story to your Library to get notified about new parts!

???????????????????Where stories live. Discover now