抖阴社区

??????? ; ?????!?

Start from the beginning
                                    

“គឺ--!” ឈរអេះក្បាលអេះអុយៗទាំងសើចមិនសម ព្រោះមិនដឹងគួរឆ្លើយថាម៉េច។

“នំCookie អាទន្សាយសាច់ដុំ(ជុងគុក)ឃើញច្រណែនទៀតមិនខាន! ណ្ហើយ...អាស៊ុនតស់”

“ហឹសហឹ! ~ម៉ែដោះខ្ញុំទៅហើយ!” នាយស៊ុន ឮរហស្សនាមថ្មីរបស់អ្នកប្រុសទី២ហើយចាប់អស់សំណើច តែមិនបាននៅសើចយូរ ព្រោះប្រញាប់រត់ទៅតាមចៅហ្វាយ។

“ចាស៎!”

“គ្រួសារចៅហ្វាយកាន់តែប្លែក!”

“តែឃើញចឹងពិតជាក្ដីសុខណាស៎ បងណាស៉ី!” អ្នកបម្រីឈរជិតនោះជួយបន្ថែមទាំងញញឹម។

“ចង់អោយបែបនេះយូរៗ ហិហិ!”

“នែ៎! យើងគិតថា ភូមិគ្រឹះនេះប្រសិនជាមានម្ចាស់ស្រីម្នាក់ទៀត ប្រហែលជាល្អហ្ន៎?!”

“ឯងចង់អោយមានម្ចាស់ស្រី ព្រោះចង់អោយទីនេះមានក្មេងមែនទេ?”

“ត្រូវហើយ ពេលនោះច្បាស់ជាមានក្មេងតូចៗរត់លេង សើចសប្បាយកំដរអផ្សុកក្នុងភូមិគ្រឹះមិនខាន ត្រឹមគិតក៏រំភើបដែរ ប៉ុន្តែថា....!”

“អ្នកប្រុសធំ តើគាត់កាលយកប្រពន្ធ?” សំណួរឆ្ងល់ទាំងហ្វូង នាំអោយអ្នកបម្រើស្រីមកឈរផ្ដុំគ្នាដើម្បីស៉ីត្រាវចៅហ្វាយមើលមុខគ្នាព្រាត។

“ចៅហ្វាយចេញផុតមិនទាន់! នាំគ្នាមកផ្ដុំក្បាលគ្នានិយាយដើមចៅហ្វាយលឹងឆ្ងុយហ្ន៎! ពួកនាងបែបចង់អត់ប្រាក់ខែហើយមើលទៅ!”

“ម៉ែដោះ!”

“ទៅធ្វើការ!”

“ហឹកក! ចាស៎!” ណាស៉ី ឆ្លើយទាំងធ្វើមុខស្អុយ ទាន់បានយាយអីផង ដេញអោយទៅធ្វើការបាត់ រកតែស៉ីត្រាវចៅហ្វាយតិចមិនបាន! យ៉ាប់ហាស់ម៉ែដោះធ្វើបាបក្មេងតូច។

+សាលា!!

តាមផ្លូវដើរកាត់តាមសួនច្បារធំៗ ក្នុងនោះក៏មានក្មេងប្រុសពីរនាក់កំពុងដើរជជែកគ្នាយ៉ាងរីករាយ ព្រោះមើលតែតាមទឹកមុខក៏ដឹងច្បាស់។

បន្ទាប់ពីរៀនអស់រយៈពេល២ម៉ោងរួចមកនោះក៏ដល់ពេលចេញលេង បើនិយាយពីថ្នាក់ផ្សេងវិញ ថ្នាក់ខ្លះចេញ ថ្នាក់ខ្លះទៀតនៅមិនទាន់ចេញ។

??? ?!!??????????????????????????!!?Where stories live. Discover now