សំឡេងទឹកសមុទ្រប្រៀបបានឱសថពិសេសដែលជួយលួងលោមអារម្មណ៍ដែលស្មុគស្មាញឲ្យប្រសើរឡើងជាលំដាប់។ថេយ៉ុងយល់ថាខ្លួនឯងបានរស់ឡើងវិញហើយបន្ទាប់ពីឈានជើងមកដល់ទីនេះបានមួយខែ។វារាងពិបាកក្នុងការប្រើប្រាស់អ៊ីនធើណែតបន្តិចប៉ុន្តែគេនៅអាចប្រើប្រាស់វាបានម្ដងម្កាលពេលចង់ទាក់ទងទៅថេហ្វា។ គេមិនដែលបានចួបជុងហ្គុកទេ គេយល់ថាជុងហ្គុកព្យាយាមគេចពីគេច្រើនជាងព្រោះរាល់លើកដែលគេទាក់ទងទៅគឺថេហ្វាជាអ្នកទទួលរហូត។
លោកប៉ាបានប្រសើរឡើងហើយ អ្នកម៉ាក់ក៏ប្រាប់គេថាមិនបាច់បារម្ភដែរពួកគាត់សុខសប្បាយទេ បានឮដូច្នេះគេស្ងប់ចិត្តហើយ។ ថេយ៉ុងញញឹមសម្លឹងមើលទេសភាពមាត់សមុទ្រដែលមានខ្យល់បក់រវិចៗនាំមកនូវក្លិនពិដោរធម្មជាតិ។កែវភ្នែកក្រឡេងទៅឃើញដៃដែលលើកក្រវាសខ្វៃពីក្នុងសមុទ្រធ្វើឲ្យគេស្ទុះសម្ដៅទៅរកសមុទ្រដោយមិនបានគិតអ្វីច្រើនឡើយ។គេមិនពូកែហែលទឹកទេជាពិសេសទឹកសមុទ្រដែលមានខ្យល់បក់បែបនេះផងគឺកាន់តែគ្រោះថ្នាក់។
«ជួយ!ផង!»ថេយ៉ុងហែលសម្ដៅទៅក៏ឃើញថាជាក្មេងស្រីកំពុងតែលង់ទឹក។
«ចាប់ដៃខ្ញុំ!»វាគ្រោះថ្នាក់ណាស់ នេះជាសញ្ញាគ្រោះថ្នាក់របស់សមុទ្រនៅពេលដែលរលកមានលក្ខណៈវិលបញ្រ្ចាសចូលគ្នា វានឹងទាញកាយមនុស្សឲ្យបោកចូលទៅកាន់តែជ្រៅទៅៗ
«លោកគ្រូថេយ៉ុង!ពុក!នោះហើយគាត់កំពុងជួយវីនហើយ!»ក្មេងប្រុសម្នាក់ឈ្មោះដានក៏ស្រែកប្រាប់ព្រោះគេបានឃើញវីនលង់ទឹកក៏ប្រញាប់ទៅប្រាប់ពុកឲ្យនាំគ្នាជួយវីនប៉ុន្តែថេយ៉ុងដែលមិនដឹងស្ថានភាពក្នុងតំបន់សមុទ្រច្បាស់បែរជាប្រថុយជីវិតចូលទៅជួយបែបនេះបើគ្មានអ្នកឃើញទេគេច្បាស់ស្លាប់។
«គ្រប់គ្នាទាញខ្សែរឲ្យជាប់!»ពុករបស់ដានជាមេភូមិហុង ជូ ក៏ចងខ្សែរពួរជាប់ចង្កេះនឹងលុយទឹកចូលទៅដោយមានអ្នកភូមិកាន់បន្តគ្នាចូលទៅរដឹកដើម្បីទប់កម្លាំងទាញរបស់រលក។
«លោកគ្រូ!ហុចដៃ!»ថេយ៉ុងដែលប្រឹងលើកនាងតូចឲ្យផុតទឹកនោះចាប់ផ្ដើមអស់ដៃជើងក៏បានត្រឹមរុញវីនឲ្យចាប់ដៃគាត់ស្របពេលខ្លួនគេក៏ត្រូវរលកអូសចូលទៅក្នុងទឹកបាត់

YOU ARE READING
?????????????????????????(???)
Fanfiction?????????????????????? ?????????????????????????????????? TaeKook fiction Top Kook// Bottom Tae A work of fiction none of this related to reality With a Happy ending!