« ត្រូវហើយ!អោយលោកធ្វើអង្គរក្សរបស់ខ្ញុំទៀតក៏មិនបានដែរលោកអាចសញ្ញេលេីក្រដាសដេីម្បីលាឈប់បាន ព្រោះចាប់ពីនេះលោកនឹងមានសេរីភាពវិញ » ចាន់ហុចក្រដាសទៅអោយអីុប៉ូដែលជា
ក្រដាសសញ្ញេបញ្ចប់ការឈប់ធ្វេីការជាអង្គរក្សព្រោះអស់តួនាទី« អោយតែអោយលោកអគ្គនាយកសប្បាយចិត្តខ្ញុំព្រមធ្វើទាំងអស់ » អុីប៉ូយកក្រដាសនោះមកកាន់ហើយក៏មេីលនឹងសេីចបន្តិច នាយមិនចង់ឃ្លាតពីចាន់ទេប៉ុន្តែដេីម្បីធ្វេីតាមការសម្រេចរបស់ចាន់ប៉ុណ្ណោះ
អុីប៉ូសញ្ញេក្រដាសទាំងខំប្រឹងទប់ទឹកភ្នែកប៉ុន្តែទប់មិនជាប់ឡើយ ឯចាន់វិញក្តាប់ដៃយ៉ាងមាំធ្វើទឹកមុខស្មើធេងដែលមិនអាចទាយដឹងពីចិត្តរបស់ចាន់បានឡើយ
« ចាប់ពីពេលនេះលែងមានអង្គរក្សឈ្មោះថាវ៉ាងអុីប៉ូនៅជិតទៀតហើយអគ្គនាយកត្រូវតែថែរក្សាខ្លួនអោយបានល្អពេលដែលលែងមានខ្ញុំនៅជិតសង្ឃឹមថាលោកអគ្គនាយករស់នៅដោយសប្បាយចិត្ត » អុីប៉ូខំប្រឹងសម្រួលអារម្មណ៍និយាយពីពេលនេះនាយលែងបាននៅជិតចាន់ទៀតហេីយមានតែពាក្យផ្តែផ្តាំ
« មិនបាច់អោយលោកមកប្រាប់ឡើយខ្ញុំជាមនុស្សធំអាចធ្វើអ្វីបានដោយខ្លួនឯងហេីយក៏ចេះមេីលថែខ្លួនឯងដែរ » ចាន់បែរមុខទៅម្ខាងនិយាយខំប្រឹងទប់ទឹកភ្នែករស់នៅជិតគ្នាយ៉ាងល្អប៉ុន្តែបែរជាមានថ្ងៃនេះទៅវិញ
អុីប៉ូដេីរចេញទៅចាន់ក៏សម្រក់ទឹកភ្នែកទន់ខ្លួនបង្ហាញភាពទន់ខ្សោយចេញមកមនុស្សមិនមែងរឹងមាំរហូតនោះទេ
« ហឹុក ~ ហឹុក » ចាន់យកដៃញែកសក់ខ្លួនឯងទឹកភ្នែកហូរដូចបាក់ទំនប់ នឹកឃើញដល់អនុស្សាវរីយ៍កន្លងមកវាពិតជាច្រើនណាស់អ្នកណាដែលងាយបំភ្លេចបានងាយៗនោះ?
« មានតែធ្វើបែបនេះទេទេីបបានបងចេញឆ្ងាយពីអូន អូនគ្មានជម្រើសទេវ៉ាងអុីប៉ូ ~ ហឹុក » ធ្វើទាំងបង្ខំវាឈឺចាប់ខ្លាំងណាស់មនុស្សកំពុងតែស្រឡាញ់គ្នាហើយបែកគ្នាភ្លាមៗបែបនេះគឺកាត់ចិត្តលឿនវាពិបាកខ្លាំងណាស់។
អុីប៉ូមកសំងំក្នុងបន្ទប់ទឹកនាយសម្រក់ទឹកភ្នែកដែល
ខំទប់នោះចេញមក នាយក៏ព្រមសញ្ញេក្រដាសនោះទាំងមិនចង់ដែរ ប៉ុន្តែបេីចាន់ត្រូវការបែបនោះហើយនាយមានតែធ្វេីតាមបំណង

YOU ARE READING
??? : ??????????????????????????(???)
Romance?????????? ????????????????????????????????????????????????????? ??????????????????????????????????????????????????????????? ???????? ??????????????????????????????????????????????????????????????????????????????????????????????????????????????? ? ?...