ភាគបញ្ចប់ : ទីបំផុតរវាងពួកយើង
« វ៉ាងអុីប៉ូបងនៅទីណា? » ចាន់ស្រែកខ្លាំងរកអុីប៉ូដែលបានបាត់ខ្លួន មិនដឹងថាពេលនេះនៅទីណាទៅជាយ៉ាងម៉េចហើយ
« តោះចាន់ប្រញាប់ចុះទៅខាងក្រោមទៅនៅលើនេះគ្មានសុវត្ថិភាពនោះទេ » ហ័រអុីដេីរទៅចាប់ដៃចាន់អោយចុះទៅខាងក្រោមពេលនេះក៏អាណិតចាន់ដែរ បាត់បង់មនុស្សដែលខ្លួនស្រឡាញ់មិនដឹងថាពេលនេះទៅជាយ៉ាងណា។
ពេលនេះក្រុមប៉ូលិសកំពុងតែព្យាយាមស្វែងរកតាមច្រាក់ថ្មដែលអុីប៉ូនឹងលោកជូវសុីងបានធ្លាក់ចុះវាចោតសន្លឹមគួរអោយខ្លាចខ្លាំងក្តីសង្ឃឹមក៏មានតិចថាមនុស្សនឹងនៅរស់
ចាន់វិញឈរដូចមនុស្សគ្មានវិញ្ញាណនៅក្នុងខ្លួនកំពុងតែសម្លឹងមើលក្រុមប៉ូលិសដែលកំពុងតែស្វែងរកមនុស្សក្នុងចិត្តបន់ស្រន់ខ្លាំងណាស់ថាគេមិនកេីតអ្វី
« មនុស្សល្អដូចជាអុីប៉ូព្រះជួយការពារកុំភ័យអី » ហ័រអុីលេីកដៃវៃស្មាចាន់តិចៗ មនុស្សល្អព្រះនឹងការពារមនុស្សល្អមិនអាចគ្រោះថ្នាក់ខ្លាំងនោះទេ
« ហឹុម....សង្ឃឹមអញ្ជឹងចុះ » ចាន់ដកដង្ហើមធំជាច្រើនដងសង្ឃឹមថាពិតដូចពាក្យហ័រអុីនិយាយ ព្រោះពេលនេះមិនទាន់បាត់បង់មនុស្សដែលខ្លួនស្រឡាញ់បាន
ការស្វែងរករបស់ក្រុមប៉ូលិសនៅតែបន្តហើយក៏ស្រាប់តែប៉ូលិសដែលជាមេក្រុមគេបានដេីរមករកចាន់ទាំងទឹកមុខតានតឹង
« លោកប៉ូលិសតេីមនុស្សនៅឯណា? » ចាន់ចាប់ដៃសួរលោកប៉ូលិសទាំងតក់ក្រហល់ នេះមេីលទៅទឹកមុខដូចជាមិនស្រស់បស់សោះ សង្ឃឹមថាទទួលបានចម្លើយល្អ
« សុំទោសផងខ្ញុំព្យាយាមរកហេីយប៉ុន្តែរកមិន
ឃេីញនោះទេ ហើយទីនេះមានច្រាក់ថ្មទៅក្រោមជ្រៅណាស់ប្រសិនបេីមនុស្សរមៀលធ្លាក់ខ្ញុំមិនសង្ឃឹមទេថានឹងរស់ ខ្ញុំពិតជាគ្មានសមត្ថភាពរកបន្តទេ » លោកប៉ូលិសនិយាយទាំងតឹងទ្រូង គាត់ព្យាយាមណាស់ប៉ុន្តែគឺរកមិនឃើញនោះទេទោះបីជាព្យាយាមយ៉ាងណាក៏មិនបានលទ្ធផល« អត់ទេខ្ញុំមិនជឿទេអុីប៉ូមិនបានទៅណាចោលខ្ញុំនោះទេគេមិនដាច់ចិត្តទៅចោលខ្ញុំទេ ~ ហឹុកៗ ~ ហឺ លោកប៉ូលិសខ្ញុំសុំអង្វរជួយស្រែកស្វែករកគេអោយខ្ញុំមក » ចាន់លឺបែបនោះស្ទើរតែប្រេះទ្រូងស្លាប់ភ្លាមៗទឹកភ្នែកហូរប្រដេញស្រក់ចុះមកលេីកដៃសំពះអង្វរលោកប៉ូលិស

YOU ARE READING
??? : ??????????????????????????(???)
Romance?????????? ????????????????????????????????????????????????????? ??????????????????????????????????????????????????????????? ???????? ??????????????????????????????????????????????????????????????????????????????????????????????????????????????? ? ?...