" សុំទោសៗ!! បងនឹងថ្នមវា " អុីបូពោលពាក្យសុំទោសទៅកាន់ចាន់យ៉ាងប្រញាប់
រាងក្រាស់បានចាប់ផ្ដេីមលាបរបួសនៅលេីជេីងរបស់ចាន់យ៉ាងយកចិត្តទុកដាក់ហេីយថ្នមដៃបំផុត ហៃយ៉ា...មេីលចុះ ទាំងសកម្មភាពនិងកាយវិការបែបនេះធ្វើអោយបេះដូងរបស់រាងតូចលោតឌុកដាក់ស្ទេីរតែផ្ទុះចេញមកក្រៅទៅហេីយ ពេលនេះ វេលានេះ រាងតូចចាប់ផ្ដើមចាប់ភ្លឹកសម្លឹងមុខរបស់រាងក្រាស់នូវស្នាមញញឹមដោយមិនដឹងខ្លួនហេីយ ( តិចលួចស្រលាញ់កូនពូទៅ🌚)
#ផ្ទះត្រកូលសៀន
តុក~តុក~
" អ្នកម៉ាក់!!! " ស្រីក្រមុំរូបស្រស់បានគោះទ្វាស្រែកហាវអ្នកជាម្ដាយទាំងក្នុងខ្លួនមានកំហឹង
ក្រាក~
" មកវិញហើយឬ! នេះកូនកេីតអ្វី មិចក៏សក់ក្បាលទៅជាបែបនេះ " ចាវលូបេីកទ្វាបន្ទប់ភ្លាមក៏ប្រទះភ្នែកឃេីញសក់ក្បាលរបស់កូនស្រីសំពីងសំពោងឡេីងដូចសំបុកមាន់ អាចនិយាយបានថា ដូចមានអ្នកណាចាប់បោចសក់ចឹង
" ....... " ហ័រមុីមិននិយាយ នាងគិតតែពីរឈរសម្លឹងទៅកាន់មុខម្ដាយទាំងទឹកមុខក្រញ៉ូវ
តាមការពិតទៅ គ្មាននរណាមកបោចសក់នាងនោះទេ គឺមកពីរនាងដោយខ្លួនអែង ក៏ព្រោះតែខឹងស៊ាវចាន់ហេីយនិងអុីបូ ដែលខ្លួនធ្វើអ្វីទៅលេីគេមិនបាន នាងក៏សម្រេចចិត្តបោចសក់ខ្លួនឯងដេីម្បីរំសាយកំហឹង
" កូនមុី!!តេីកូនកេីតអ្វី អ្នកណាធ្វើអីទៅលេីកូនហា៎ស ប្រាប់ម៉ាក់ភ្លាមមក ម៉ាក់នឹងទៅចាត់ការវា " ចាវលូ
" ម៉ាក់ត្រូវតែកំចាត់វាអោយកូន អ្ហាយ~~កូនស្អប់វាណាស់ ប្រាវ~" ហ័រមុីពេលនេះប្រៀបដូចជាមនុស្សបាត់បង់សតិយ៉ាងចឹង ស្រែកជំទាលលឺៗពេញផ្ទះ ព្រមទាំងក្រវែងថូផ្កាដែលនៅជិតនឹងឡេីងបែកថែមទៀត
" មិនថាអ្នកណាក៏ដោយ អោយតែធ្វើអោយកូនស្អប់ ម៉ាក់នឹងកំចាត់វាចោលអោយអស់ កូនកុំបារម្ភ " ចាវលូនិយាយទាំងប្រាកដប្រជា និងចូលទៅអោបលួងលោមកូនស្រីដេីម្បីអោយនាងរំងាប់ចិត្ដ

????? : ????????????????????????? ????????????!
Start from the beginning