" គឺ....ថា ខ្ញុ...ខ្ញុំងងុយគេងហើយ " ចាន់ចាប់ផ្ដើមធ្វើអ្វីលេងត្រូវក៏ប្រញាប់ទាញដៃអីុបូចេញពីចង្កេះរបស់ខ្លួន រួចក៏ទាញភួយមកក្រលំជិតក្បាលឆឹងព្រោះតែអៀននឹងអុីបូ
" ចាន់ចាន់ហ្ហា!! " អុីបូបានបង្អូសសម្លេងហៅឈ្មោះចាន់តិចៗដូចកូនក្មេង
" ..... " ចាន់មិនបានតបនឹងអុីបូឡេីយ នាយនៅតែក្លុំភួយគ្របក្បាលជិតដដែល ព្រោះតែអៀនចំពោះរឿងអម្បាញ់មិញដែលបានជ្រុលខ្លួនទៅថេីបអុីបូ
" សុំមួយខ្សឺតទៀតមកតេីបានទ? " អុីបូអោនក្បាលមកជិតភួយរាងតូច រួចអោនខ្សិបនៅកៀនត្រចៀក
" ខ្ញុំងងុយគេងហើយ " ចាន់មិនហ៊ានបេីកភួយចេញមកទេក៏ព្រោះតែខ្មាស់នឹងរាងក្រាស់ សុខចិត្តសំងំក្នុងភួយដេីម្បីអោយអុីបូគេងសិនទេីបហ៊ានបេីកភួយ
" ចឹងក៏បាន បងគេងហើយ " អុីបូនឹកឃើញល្បិច ក៏លេចចេញនូវស្នាមញញឹមឡេីងមក រួចក៏ធ្វើពុតជានិយាយថាគេង និងសម្ដែងធ្វើជាបិទភ្នែកដេីម្បីអោយនាយតូចទុកចិត្តថាខ្លួនបានគេងលក់
កន្លងទៅមួយសន្ទុះមក ដោយស្ងាត់សម្លេងហេីយ ចាន់ក៏សម្រេចចិត្តបេីកភួយចេញ និងបែមុខមកសម្លឹងអុីបូទាំងទឹកមុខញញឹម
" ហៃយ៉ា...លោកគេងហេីយ!! " ចាន់សម្លឹងទៅកាន់ផ្ទៃមុខរាងក្រាស់ទាំងញញឹម មិនតែប៉ុណ្ណោះថែមទាំងលូកដៃទៅស្ទាបប៉ះអង្អែលថ្ពាល់អុីបូថែមទៀត
" ហិហិ...ថ្ពាល់អីក៏ទន់ម្ល៉េះ អ្ហាយយ~~ " កំពុងតែស្ទាបអង្អែលហើយសរសើរសុខៗ ស្រាប់តែត្រូវបានម្រាមដៃមាំក្រាស់ ចាប់ទាញរាងកាយនាយតូចមកផ្អិបជាប់នឹងដេីមទ្រូងដោយមិនបានត្រៀមខ្លួន
" នេះ??លោក!! លោក មិនទាន់គេងទេ " ចាន់ភ្ញាក់ផ្អើលជាខ្លាំង គិតៗទៅអុីបូពិតជាល្បិចពិតមែន លួចសម្ដែងធ្វើជាគេងលក់ដេីម្បីអោយចាន់យល់ច្រលំអីណា
" អោយបងគេងមុនមិចនឹងកេីត បេីកូនទន្សាយតូចរបស់បងមិនទាន់គេងផង " អុីបូ
" លោកថាអ្នកណាជាកូនទន្សាយតូច! ខ្ញុំមិនមែនជាកូនទន្សាយតូចរបស់លោកតេ៎ស " ចាន់ធ្វើជានិយាយទាំងងាកភ្នែកចេញ ដូចមនុស្សកំពុងងរងក់
" អីលូវមិនបាច់និយាយច្រើនតេ! ថេីបថ្ពាល់បងតែមួយខ្សឺតមក បងគេងហេីយ " អុីបូញាក់ចិញ្ចើមម្ខាងទៅកាន់ចាន់ទាំងទឹកមុខព្រាន
" ពិតអត់ " ចាន់
" បាទ គឺពិត មិនប្រឌិត " អុីបូ
" ជុប😘~ ពិននឹង គេងបានឬនៅ " ចាន់បានថេីបថ្ពាល់អុីបូមួយខ្សឺតភ្លាមៗដោយមិនលាក់លៀម
" ដូចជា....ខ្វះបន្តិចទៀត " អុីបូដូចជាមនុស្សញៀនថេីបយ៉ាងចឹង នាយនៅមិនទាន់អស់ចិត្តទេពេលរាងតូចថេីបតែម្ដងបែបនេះ មានអារម្មណ៍ថាមិនស្រណុកចិត្ត ចង់បានមួយខ្សឺតទៀត
" ជុប~ជុប~ " រាងតូចដោយដឹងចិត្តក៏អោនទៅថេីបអុីបូ 2ខ្សឺតទៀតដោយមិនរងចាំ
" យ៉ាងមិចហើយ! ពេញចិត្តហើយឬនៅប្រុសឆ្គួត "
" ពេញចិត្តខ្លាំងៗ " អុីបូស្រដីទៅចាន់វិញដោយសម្ដីមហាសែនផ្អែម
( ហុឺយ....មួយភាគនេះឡេីងជាតិស្កអ្នកអានហើយ😭)
" ហឹម......សឺត~គេងទៅ បងលេងរំខានអូនហើយ រាត្រីសួស្តីកូនទន្សាយតូចរបស់បង "
បន្ទាប់ពីផ្អែមល្ហែមជាមួយគ្នាទម្រាំតែអស់ចិត្តហេីយ រាងក្រាស់និងរាងតូចក៏បានគេងអោបគ្នាពេញមួយយប់រហូតទល់ភ្លឺ ធ្វើអោយពេញយប់មួយនេះ ជាយប់ដែលមានសេចក្តីសុខបំផុតរវាងអ្នកទាំងពីរ💗
Tobe Continue......💖

????? : ????????????????????????? ????????????!
Start from the beginning