抖阴社区

                                    

"ហ្យុង! ឃើញជុនដែរទេ?"ដោយសារតែបាត់សង្សារបណ្តូលចិត្តបុមឃ្យូក៏សួរទៅស៊ុងហ៊ូនដែលទើបតែមកដល់ក្រោយគេជាមួយស៊ុននូ

"អត់ទេ! ក្រែងគេនៅជាមួយឯងហេសម៉េចមិនដឹងថាគេទៅណា?"ស៊ុងហ៊ូនតបវិញ ហើយទាញកៅអីឲ្យស៊ុននូអង្គុយរួចទើបចូលអង្គុយតាមក្រោយ

"ខ្ញុំចូលបន្ទប់ទឹកហើយក៏ឲ្យគេមកមុនតែមកដល់ក៏មិនឃើញ"

"ប៉ាឃើញគេដើរទៅនិយាយទូរស័ព្ទ ប្រហែលជាមានការអីហើយឆាប់ញុាំបាយទៅតែតិចគេមកវិញហើយ"អ្នកជាប៉ាក៏លូកមាត់និយាយ ព្រោះឃើញកូនដូចជានៅមិនសុខបាត់មុខមិនបានសោះហើយ

"បាទលោកប៉ា"បុមឃ្យូក៏ងាកមកអង្គុយត្រង់ខ្លួនហើយបន្តញុាំបាយ ឃើញថានៅតុបាយនេះមានភាពផ្អែមល្ហែមខ្លាំងណាស់ទាំងមនុស្សចាស់និងក្មេងៗលើកលែងតែបុមឃ្យូម្នាក់ដែលបាត់សង្សារទៅណាមិមដឹង គេបាត់ទៅយ៉ាងយូររហូតដល់ពួកគេញុាំបាយរួចហើយនៅតែមិនឃើញមកវិញទៀត

"អេ!! អាហ៊ូនហា៎ អាជុនវាមានរឿងអីទេដឹងបាត់ទៅយូរម្ល៉េះ"ហ្យុនជីនិយាយទៅកាន់មិត្តដែលអង្គុយទល់មុខ

"យើងម៉េចនឹងដឹងទៅ អង្គុយជាមួយគ្នាសោះហ្នឹង!"

"មកទៅតាមរកវា"

"អឺតោះ"

"ឈប់សិន! ពួកបងមិនបាច់ទៅរកទេគាត់ផ្ញើរសារមកខ្ញុំហើយគាត់មានការបន្តិចបន្តួច យប់បន្តិចទើបរួច"បុមឃ្យូនិយាយ

"អឹម អាមិត្តម្នាក់នេះទៅណាមិនប្រាប់សោះ"

"គេអាចនឹងមានការបន្ទាន់ក៏ថាបានដែរ"ថេហ្យុងដែលស្ងាត់ជាយូរក៏ហារមាត់និយាយ

"បើអញ្ចឹងពួកយើងទៅដើរលេងសិនទៅល្អទេ?"ជុងហ្គុក

"ល្អ! ពួកយើងទៅដើរលេងសិនទៅទម្រាំយ៉ុនជុនគេមកវិញ"ជីមីន ពួកគេក៏នាំគ្នាដើរលេងតាមមាត់ឆ្នេរជាគូៗយ៉ាងត្រសងដោយមិនខ្វល់ពីបុមឃ្យូដែលក្រៀមក្រំតែម្នាក់ឯងសោះ សូម្បីតែលោកប៉ានិងប៉ាតូចរបស់គេ

ដោយមិនចង់នៅទើសទាល់គេស្វីត កាយតូចក៏ដើរចេញទៅម្ខាងតែម្នាក់ឯង គេចេះតែដើរៗក៏បានឃើញដូចជាមានអ្នករៀបចំអ្វីម្យ៉ាងគេក៏ដើរទៅមើល។ ចំណែកប៉ុន្មានគូឯណេះវិញគ្រាន់តែរាងតូចដើរទៅបាត់ក៏មកជួបជុំគ្នាស្រែកហ៊ោព្រោះគម្រោងការជោគជ័យ ការពិតទៅពួកគេបានរួមគំនិតគ្នាជាមួយយ៉ុនជុនដើម្បី surprise Beomgyu តែថារឿងអ្វីនោះមិនទាន់ដឹងទេយ៉ុនជុនគ្រាន់តែប្រាប់ថាចង់ surprise តែមិនប្រាប់ថា surprise រឿងអ្វីប៉ុន្តែមិនប្រាប់ក៏គ្រប់គ្នាអាចទាយដឹងថាជាអ្វីដែរ

?????????????????????Where stories live. Discover now