«និយាយនៅនិងអត់បានទេទៅៗយើងហៅសុងហ៊ុនទៅដែលបានគ្នាទុកប្រាប់រឿងនិងអោយពួកអែងភ្ញាក់ផ្អើល»ហ៉ីសុង
«ក៏បាន»ជេយ៍តបទាំងមុខស្មើររួចក៏ងាកមកធ្វើលំហាតតាមធម្មតាវិញ
*skip*
«អាហ៊ុននៅទីនោះ»ហ៉ីសុងនាយចង្អុលទៅសុងហ៊ូនរួចក៏ទាញដៃជេយ៍ដើរទៅកន្លែងដែលសុងហ៊ុនអង្គុយនោះ
«អែងហៅយើងមកមានរឿងអី?ថ្ងៃនិងយើងជាប់រវល់ផង»សុងហ៊ុនពេលឃើញហ៉ីសុងនិងជេយ៍មកដល់នាយក៏សួរ
«ចាំតិចទៅមកឡូវហើយ»ហ៉ីសុងនាយតបទាំងភ្នែកមើលទៅផ្លូវដើរដូចរងចាំនរណាគេម្នាក់មកយ៉ាងអញ្ជឹង
«យាយថាថីបានអែងអត់មករៀន?»ជេយ៍នាយងាកសួតសុងហ៊ុន
«ថ្ងៃនិងយើងរវល់ជូនប្អូនស្រីយើងឡើងយន្តហោះទៅរៀននៅប្រទេសចិន»សុងហ៊ុន
«អ៎រចឹងតើបានមិនឃើញមក»ជេយ៍
«អេ៎មកហើយៗ»ហ៉ីសុងគ្រាន់តែឃើញអ្នកដែលដើរចូលមកភ្លាមនាយក៏បានងើបទៅកាន់ដៃគេអោយមកអង្គុយចិត្តខ្លួន
«ចាំអូនយូរទេ?»អ្នកដែលដើរចូលមកនោះគឺជាសង្សាររបស់ហ៉ីសុងនាងមានឈ្មោះថាមីនជូ
«មិនយូរទេបងទើបតែមកមិញដែលទេ»ហ៉ីសុងចាប់ទាញថ្ពាល់សង្សារដ៎គួរអោយស្រឡាញ់របស់ខ្លួន ដែលទិដ្ឋភាពទាំងអស់នេះបានធ្វើអោយមនុស្សម្នាក់ដែលកំពុងមើលមកហាក់ដូចជាមានកំបិតជាច្រើនហោះចូលមកទម្លោះបេះដូងយ៉ាងអញ្ជឹង
«តើអែងមិនអីទេ?»សុងហ៊ុនពេលឃើញហ៉ីសុងបែបនេះនាយដឹងភ្លាមតែម្តងមុននិងអោនទៅខ្សឹបសួរក្បែរត្រចៀកជេយ៍
«អត់អីទេ»ជេយ៍ញញឹមទៅសុងហ៊ុនទាំងក្នុងចិត្តមានចិត្តប្រច័ណ្ឌមួយដែលកំពុងតែធ្វើអោយបេះដូងនាយឈឺខ្ទោកៗ
*jay pov*
ខ្ញុំដឹងថាវាខុសក៏ប៉ុន្តែខ្ញុំមិនចង់លាក់បាំងអារម្មណ៍របស់ខ្ញុំទេដែលខ្ញុំបានលួចលង់ស្រឡាញ់លើមិត្តភក្តិជិតស្និតរបស់ខ្លួនអែងម្នាក់ ហើយម្នាក់នោះគ្មានអ្នកណាឆ្ងាយពីលី ហ៉ីសុងនោះទេ!!ខ្ញុំបានលង់ស្រឡាញ់គេចាប់តាំងតែពីថ្នាក់ទី12មកម្លេះ តែក្រោយមកនៅពេលឆ្នាំទីមួយខ្ញុំក៏ដឹងថាគេមានសង្សារខ្ញុំឈឺចិត្តណាស់ ក៏ប៉ុន្តែខ្ញុំមិនអាចធ្វើអ្វីបាននោះទេក្រៅពីក្តាប់ដៃយំច្រណែននិងនាងដែលបានគេធ្វើសង្សារ ហើយមិត្តខ្ញុំម្នាក់នេះក៏ល្ងង់ណាស់ដែលខ្ញុំបានសារភាពស្នេហ៍របស់ខ្ញុំតាមរយៈកាយវិការតែគេមិនដែលមើលឃើញសោះ ឯរឿងទាំងនេះគ្មានអ្នកណាគេដឹងទេក្រៅពីមិត្តម្នាក់របស់ខ្ញុំគឺផាក សុងហ៊ុន
«ខ្សឹបគ្នារឿងអីនិង?»ហ៉ីសុងក៏បានសួរនៅពេលដែលឃើញពួកគេទាំងពីរខ្សឹបគ្នា
«អត់អីទេ តែថាអែងមានរឿងអីអោយប្រាកដទៅ?»សុងហ៊ុន
«គឺថានេះ...»ហ៉ីសុងនាយមិននិយាយនោះទេដោយនាយបានលើកដៃរបស់ខ្លួននិងដៃរបស់មីនជូឡើងលើដែលអាចអោយឃើញចញ្ចៀនមួយគូរពាក់នៅអែនាងដៃរបស់អ្នកទាំងពីរ
«នេះ..?ពួកអែងភ្ជាប់ពាក្យហើយ?»សុងហ៊ុននាយគាំងជាខ្លាំងពេលដែលឃើញបែបនេះ
សុំផុសរឿងHeejay មុនHeehoon ហើយព្រោះរឿងfriends to lover និងមានតែប៉ុន្មានភាគទេខ្ញុំអាចនិងផុសចប់ត្រឹមអាទិត្យក្រោយតែបើរឿងHeehoon វិញជារឿងមានភាគវែងចឹងហើយចាំផុសក្រោយគេវិញ❤️ចាំស្អែកចាំខ្ញុំផុសអោយ1ភាគទៀតកុំភ្លេចជួយspp និងfollow ម្នាក់មួុយផងណាបាទ ហើយបើខ្ញុំសរសេរខុសរឺភ្លាវកន្លែងណាអាចcm ប្រាប់បានខ្ញុំនិងខំប្រឹងកែសម្រួលសារជាថ្មី🫡❤️
_Aiēnhė 丽🐧💫

YOU ARE READING
Friends to lovers?(???)
Random?????????????????????????????????????????????????????????????????????? __________________ ????????????????????????????????????????????? __________________ ?????????????????????????????????????????????? ???????????????????????????????????????????????...
Part 1
Start from the beginning