抖阴社区

Part 3

343 44 10
                                    

Friends to lovers🖤

HEEJAY

                (តើវាជាសំបុត្រអីទៅ?)

«អត់មានអីទេញ៉ាំទៅប្រយ័ត្នម្ហូបត្រជាក់អស់»សុងហ៊ុន

«ជេយ៍អែងខឹងយើងរឿងអីមែនទេ?»ហ៉ីសុងនាយមើលជេយ៍ទាំងកែវភ្នែកហាក់ចង់ដឹងចម្លើយចេញពីមាត់ជេយ៍

«អត់ទេញ៉ាំទៅ»ជេយ៍ញញឹម

«តែ..»ហ៉ីសុងនាយរកនិងនិយាយតែក៏ត្រូវសុងហ៊ុននិយាយកាត់មុន

«ថាញ៉ាំទៅ...ជេយ៍នេះយើងអោយអែង»សុងហ៊ុនងាកមកថាអោយហ៉ីសុង រួចក៏ងាកទៅរកជេយ៍វិញព្រមទាំងចាប់ម្ហូបដែលជេយ៍ចូលចិត្តអោយទៅជេយ៍ រីអែហ៉ីសុងអែនេះបានត្រឹមតែមើលពួកគេទាំងពីរទាំងនៅមិនសុខក្នុងខ្លួន

«អរគុណហើយ»ជេយ៍តបទាំងញញឹម

«....»ហ៉ីសុងនាយមិនមាត់បានត្រឹមតែញ៉ាំបាយបណ្តើរដៀងភ្នែកមើលពួកគេទាំងពីរបណ្តើរ

*ចេញទៅផ្ទះ*

«ជេយ៍អា៎..អែងចង់ទៅកាហ្វេអង្គុយលេងទេ?»ហ៉ីសុងនាយឈរមុខសាលា3នាក់សុងហ៊ុននុងជេយ៍

«អត់ទេយើងអត់មានលុយទេ»ជេយ៍នាយបដិសេដ

«ចាំយើងអ្នកចេញលុយ»ហ៉ីសុង

«យើងមានការរវល់អែងទៅជាមួយមីនជូទៅ»ជេយ៍នាយនៅតែបដិសេដនិងហ៉ីសុងដដែលមិនមែននាយមិនមានលុយនោះទេតែនាយមិនចង់នៅជិតហ៉ីសុងព្រោះបើនាយនៅតែបន្តនៅជិតហ៉ីសុងនោះនាយមិចនិងអាចកាត់ចិត្តពីហ៉ីសុងបានទៅ?

«ហឹម..ចុះអាហ៊ុន»ហ៉ីសុងក្រោយពីលឺការបដិសេដរបស់ជេយ៍មកនាយក៏ក្រហឹមបន្តិចទាំងមានអារម្មណ៍មិនស្រួលក្នុងខ្លួនព្រោះជេយ៍មិនដែលបែបនេះនោះទេ រាល់ពេលដែលនាយបបួលជេយ៍តែងតែយល់ព្រមជានិច្ចតែម្តងនេះគឺផ្ទុយស្រឡះ

«អត់ទេយើងរវល់ដូចគ្នា»សុងហ៊ុន

«ចឹងពួកអែងមិនទៅទេ?»ហ៉ីសុងសួរបញ្ជាក់

«អត់ទេ»ជេយ៍និងសុងហ៊ុនតបព្រមគ្នា

«ដល់ម៉ោងហើយយើងទៅសិនហើយ»សុងហ៊ុននាយក៏ចាប់ដៃជេយ៍ដើម្បីជិះឡានក្រុងទៅផ្ទះ

«..»ហ៉ីសុងនាយមើលពីក្រោយទាំងមិនយល់និងពីរនាក់គេ

*ក្នុងហាងកាហ្វេ*

«បងហ៉ីបងមកយូរម៉េះអូនអង្គុយចាំឡើងយូរហើយ»មីនជូ

«សុំទោសបងមិញមានការរវល់បន្តិច»ហ៉ីសុងតបទៅសង្សារខ្លួនទាំងញញឹម

«ចុះអែណាមិត្តបង2នាក់ទៀតនោះ?»មីនជូងាក់រកនិត្តរបស់ហ៉ីសុងពីរនាកទៀត

«ពួកគេរវល់ហើយមិនបានមកទេ»ហ៉ីសុង

«អូ៎»មីនជូក៏ងក់ក្បាល

«មែនហើយបងសរសេរកិច្ចការអោយហើយសិនព្រោះស្អែកគ្រូយកហើយ»ហ៉ីសុងនាយដកសៀវភៅចេញពីកាបូកយកមកសរសេរក្នុងនោះមានសៀវភៅនាយនិងសៀវភៅជេយ៍ដែលនាយបានខ្ចីយកមកកត់ព្រោះថានាយកត់មិនទាន់

«សរសេរទៅអូនក៏ប្រហែលធ្វើកិច្ចការរបស់អូនដែល»មីនជូនាងក៏ដកកិច្ចការរបស់នាងចេញមកធ្វើដូចគ្នា

ប្រហែលមួយសន្ទុះក្រោយមកហ៉ីសុងនាយក៏សរសេរចប់រួចក៏ឈងដៃទៅយកកាហ្វេនៅនិងមុខខ្លួនយកមកផឹកតែមិនប្រយ័ត្ននាយបានធ្វើអោយក្រពុបកាហ្វេនោះប្រឡាក់សៀវភៅរបស់ជេយ៍

«មីនជូអូនជួយយកក្រដាស់អោយបងបន្តិច»ហ៉ីសុងនាយសុំក្រដាស់មីនជូដើម្បីយកមកជូតកាហ្វេនោះព្រោះតែក្រដាសនោះនៅឆ្ងាយពីនាយទើបនាយយកមិនដល់នាយក៏ពឹងអោយមីនជូជួយយកជំនួស

«នេះ»មីនជូហុចក្រដាស់នោះអោយហ៉ី

«អរគុណ»ហ៉ីសុងនាយបានជូតសៀវភៅរបស់ជេយ៍ដែលប្រឡាក់នោះរួចក៏បើកសន្លឹកជូតម្តងមួយៗដើម្បីអោយឆាប់ស្ងួត ហ៉ីសុងនាយបើកម្តងមួយៗរហូតដល់សន្លឹកមួយនាយបើកក៏ឃើញមានកូនសំបុត្រនៅទីនោះ នាយឃើញបែបនេះក៏យកសំបុត្រនោះដាក់ក្នុងកាបូបខ្លួនព្រោះខ្លាចទទឹកទាំងបុត្រនោះទៀត

«នេះយកថែមទៀតទៅ»មីនជូនាងយកក្រដាសមួយដុំទៀតអោយហ៉ីសុងជូតបន្ថែម

«អរគុណអូនហើយ»ហ៉ីសុងយកក្រដាស់នោះមកជូតងែមទៀត

*skip*

ល្ងាចបន្តិចហ៉ីសុងនាយក៏បានមកដល់ផ្ទះវិញរួចក៏ចូលបន្ទប់ដើម្បីសម្អាតខ្លួននិងសម្រាក ក្រោយពីសម្អាតខ្លួនរួចហ៉ីសុងក៏បានទៅគេងសម្រាកលើគ្រែ គេងបានបន្តិចនាយក៏នឹកឃើញសំបុត្រមួយដែលនាយបើកបានក្នុងសៀវភៅរបស់ជេយ៍

«តើវាជាសំបុត្រអីទៅ?»ហ៉ីសុងដោយឆ្ងល់ពេកនាយបានយកកាតាបខ្លួនដើម្បីយកសំបុត្រនោះយកមកមើល

ទាយមើលសំបុត្រអីទៅន៎រ?ដឹងតែប្រូនិងបើកទៅស្វាង7 យប់7ថ្ងៃម៉ងxd😔ការពិតភាគនិងចង់ដាក់អោយវែងដែលតែបើដាក់វែងពេកខ្លាចគេដឹងសាច់រឿងអស់ចឹងបានតែតិចៗចឹងទេ🫡ចាំស្អែកអោយមួយភាគទៀតបាទ❤️

_Aiēnhė 丽🐧💫

Friends to lovers?(???)Where stories live. Discover now