抖阴社区

                                    

*ថ្ងៃថ្មី*(ក្នុងថ្នាក់)

ហ៉ីសុងនាយបានដើរចូលមកក្នុងថ្នាក់អង្គុយតុខ្លួនដែលមានសុងហ៊ុននៅអង្គុយកណ្តាលដូចម្សិលមិញ តែនាយមិនហ៊ានប្រសព្វភ្នែករឺនិយាយជាមួយជេយ៍ឡើយព្រោះតែនាយនៅចងចាំសំបុត្រដែលបានអានកាលពីល្ងាចមិញ

«ជេយ៍ល្ងាចនេះទំនេរទេ?»សុងហ៊ុនសួរទៅកាន់ជេយ៍

«ហឹមមានអីមែន?»ជេយ៍

«ទៅដើរលេងជាមួយគ្នាអត់»សុងហ៊ុនញញឹម

«ទៅដើរនៅណា?»ជេយ៍

«ណាក៏បានអោយតែអែងចង់ទៅ»សុងហ៊ុន

«ចឹងទៅមើលកុនលេងទៅចឹង»ជេយ៍នាយក៏រើសថាទៅមើលកុនណាមួយនាយក៏បានកំសាន្តអារម្មណ៍ផងដែល

«អឹម..ចុះហ៉ីអែងទៅទេ»សុងហ៊ុនងាកមកសួរហ៉ីសុង

«អឺ..អត់ទេ»ហ៉ីសុងនាយប្រកែកភ្លាមព្រោះតែពេលនេះនាយហាក់មានអារម្មណ៍ចង់រក្សារគម្លាតជាមួយនិងជេយ៍ព្រោះតែនាយនៅមិនទាន់ទទួលយកបានទេថាមិត្តនាយម្នាក់នេះបានលួចស្រឡាញ់ខ្លួន

«អូចឹងយើងទៅតែ2នាក់ជេយ៍ហើយចឹងហ៎រ»សុងហ៊ុន

«អឹមអែងទៅពីរនាក់អែងទៅយើងជាប់រវល់ហើយ»ហ៉ីសុង

*ចេញទៅផ្អះ*

«ហ៉ីសុង»សម្លេងស្រែកហៅពីក្រោយ ហ៉ីសុងនាយងាកទៅនៅពេលដែលមាននរណាម្នាក់បានស្រែកហៅឈ្មោះនាយពីក្រោយ

«មីនជូអូនកុំរត់ប្រយ័ត្នដួល»ហ៉ីសុងឃើញថាសង្សារខ្លួនកំពុងតែរត់មកពីក្រោយយ៉ាងលឿនចូលមកអោបដៃខ្លួន ទើបនាយប្រាប់មីនជូទាំងបារម្ភខ្លាចនាងដួលធ្វើអោយមានរបួស

«អូនមិនដួលទេកុំបារម្ភអី»នាងញញឹមយ៉ាងស្រស់ដាក់ហ៉ីសុង

«តោះយើង»ជេយ៍ដែលឈរមើលនៅក្បែរនោះមកជាយូរក៏បាននិយាយឡើងរួចក៏ដើរទៅមុខជាមួយសុងហ៊ុនមុនហ៉ីសុងនិងមីនជូ

«បងទៅផ្ទះហើយមែនទេ?»មីនជូសួរបណ្តើរអោបដៃហ៉ីសុងបណ្តើរ

«ហឹម!!មិចអូនមានអីមែន?»ហ៉ីសុងងាកមើលមុខសង្សារខ្លួន

«អូនចង់ដើរលេងបងជូនអូនទៅបន្តិចបានទេ?»មីនជូ

«បាទបានចាំបងជូនទៅ»ហ៉ីសុងអង្អែលក្បាលនាង

«ហ៉ីសុងយើងទៅមុនហើយណា»សុងហ៊ុននាយថាចប់ក៏ចាប់ដៃជេយ៍ដើរទៅកន្លែងឡានក្រុង
ជេយ៍និងសុងហ៊ុនពួកគេទាំងពីរបានទៅដើរលេងជាមួយគ្នារហូតដល់ល្ងាចពួកគេក៏បានទៅមើលកុនជាមួយគ្នា

«សុងហ៊ុនអែងរើសរឿងទៅ»ជេយ៍ចង្អុលទៅរូបភាពរឿងដែលមានក្នុងរោងកុនថ្ងៃនេះ

«អែងអ្នករើសទៅចង់មើលរឿងអី»សុងហ៊ុននាយអោយសិទ្ធិជេយ៍ជាអ្នករើសរឿង

«រឿងអីក៏បានដែលអែងរើសទៅ»ជេយ៍

«ចឹងមើលរឿងកំប្លែងនេះទៅចឹង»សុងហ៊ុនចង្អុលទៅរឿងកំប្លែងដែលនៅក្នុងរោងកុននេះ

«ស្អីមកមើលកុនមកមើលរឿងកំប្លែងចឹងមិនទៅមើលនៅផ្ទះវិញម៉ងទៅ»ជេយ៍សន្លក់សុងហ៊ុន

«....»សុងហ៊ុនមិននិយាយអីទាំងអស់បានត្រឹមតែធ្វើមុខស្មើរនិងសន្លក់ទៅកាន់ជេយ៍វិញដូចគ្នា នាយមិនយល់ពីការគិតរបស់ជេយ៍ទេ មិញនេះជេយ៍ថាមើលអ្វីក៏បានតែពេលដែលនាយរើសបែរជាថាអោយនាយទៅវិញ

«បងយករឿងនេះមួយនៅជួរE លេខ12និង13» ជេយ៍នាយទិញសំបុត្រកុនពីរដែររឿងដែលនាយនិងរើសយកមកមើលនោះគឺជារឿងខ្មោចដ៏គួរអោយខ្លាចមួយ

«តោះទៅទិញpopcorn និងទឹកក្រូច»ជេយ៍កៀកកសុងហ៊ុនទៅកន្លែងលក់popcorn

«យករួសជាតិអី?»សុងហ៊ុនសួរជេយ៍

«អីក៏បានដែល»ជេយ៍តបទាំងញញឹម

«បាច់..បាច់ទិញទេអាអីក៏បាននិងហ៎រតោះទៅមើលរឿងម៉ងទៅបាច់popcorn ស្អីទេ»សុងហ៊ុនគ្រាន់តែលឺពាក្យអីក៏បានភ្លាមនាយអូសជេយ៍ដើរចេញតែម្តង នាយរៀងហើយអាពាក្យអីក៏បាននិង និយាយតែចឹងក៏ប៉ុន្តែពេលនាយរើសគឺសុតតែខុសមិនត្រូវចិត្តជេយ៍ទាំងអស់

«អេ៎..ឈប់សិនកើតស្អីអែងនិង?»ជេយ៍នាយអូសដៃសុងហ៊ុនមកកន្លែងដើមវិញ

«យើងមិនកើតអីទេអែងនិងហើយជាអ្នកដែលកើតអីនោះ»សុងហ៊ុន

«ហាស៎?គ្រាន់អោយអែងរើសរួសជាតិតើចង់ថាយើងកើតអី?»ជេយ៍សួរទាំងមិនយល់

«បានហើយឈប់និយាយទៅរើសរសជាតិទៅតិចទៀតរឿងលេងហើយ»សុងហ៊ុន

«អែងចង់យករសជាតិអី?»ជេយ៍

«អែងយកអីយើងញ៊ាំនិងរើសទៅកុំសួរច្រើន»សុងហ៊ុន

«សួរតិចសោះក៏មិនបាន»ជេយ៍ថាចប់នាយងាកមកកម្មងpopcorn និងកូកា2កែវសម្រាប់នាយនិងសុងហ៊ុន


Idk វគ្គនិងភ្លាវក៏អត់ដឹងត្រឹមថាភាគនិងខ្ញុំអានឡើង3-4ដងហើយ ហើយក៏កែសម្រួលច្រើនដងហើយដែរ🫡តែថាបើភាគនិងបាន10vote ត្រឹមម៉ោង6ចាំសង្សារហ៉ីសុងម្នាក់នេះចេញអោយមួយភាគទៀតនៅពេលយប់ណាបាទ🫦❤️Thank you 감사합니다🤙

_Aiēnhė 丽🐧💫

Friends to lovers?(???)Where stories live. Discover now