抖阴社区

EP:4(??????????????????????????)

367 37 5
                                    


    Dunk's room

   Dunknatachai Thawong អាយុ 25 ឆ្នាំជាកូនរបស់អ្នកស្រី Mila woranit និងលោក Henry Thawong ដោយកាលមុនពេលដែលអ្នកស្រី Mila មានផ្ទៃពោះនោះគឺលោក Henry បានរៀបការជាមួយនិងអ្នកស្រី Susa ដែលជាម្ដាយរបស់ Emily ជិតមួយឆ្នាំជាងទៅហើយខណៈពេលដែលដឹងថាអ្នកស្រី Mila មានផ្ទៃពោះដោយខ្លាចថាគ្រួសារត្រកូល Thawong ត្រូវបាក់មុខទើបលោកស្រី Nara និង លោក liam ដែលជាឪពុកម្ដាយលោក Henry ទទួលយកអ្នកស្រី Mila មកនៅជាមួយក្នុងឋានៈជាប្រពន្ធចុង ក្រោយពេល Dunk មានអាយុ 7ឆ្នាំអ្នកស្រី Mila ដោយឈឺចាប់រឿងស្វាមីនិងឪពុកម្ដាយក្មេកធ្វើបាបមើលងាយទាំងផ្លូវកាយ ផ្លូវចិត្តពេក ទ្រាំលែងបានអ្នកស្រី Mila ក៏សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងដោយទុកនៅក្មេងប្រុសម្នាក់ដែលមានអាយុ7ឆ្នាំម្នាក់ត្រូវរស់នៅជាមួយគ្រួសារត្រកូល Thawong នេះ។

"តើជីវិតខ្ញុំវាអាក្រក់ណាស់មែនទេ ហេតុអ្វីមនុស្សគ្រប់គ្នាតែងតែធ្វើបាបខ្ញុំម៉្លេះ ហេតុអ្វីខ្ញុំត្រូវទទួលរឿងបែបនេះដែរ ម៉ាក់កូននឹកម៉ាក់ណាស់ ម៉ាក់ដឹងទេថាកូនឯកាណាស់បើសិនជាអាចខ្ញុំចង់ទៅនៅជាមួយម៉ាក់ណាស់កូនចង់អោបម៉ាក់ ហ្អឹក.ៗ...." Dunk ចូលមកដល់ក្នុងបន្ទប់ភ្លាមក៏បានយំស្រែកយកតែម្ដងព្រោះពេលនេះគេទ្រាំលេងចង់បានទៀតហើយវាឈឺលើសពីឈឺទៅទៀតពេលនេះ គេបានយំរហូតទាល់តែទន់ខ្លួនហើយក៏អោបក្បាលជង្គង់គេងលក់បាន់ទៅ។

  Skip + Archen group

  នៅក្នុងក្រុមហ៊ុនពេលនេះពិតជាមានភាពអ៊ូអរខ្លាំងណាស់ដោយសារតែបុគ្គលិកម្នាក់ៗទទួលបានការអញ្ជើញចូលរួមនៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ម្ចាស់ក្រុមហ៊ុនដែលវាលឿនហួលពីអ្វីដែលគេរំពឹងទុកទៅទៀតព្រោះកម្មវិធីធ្វើឡើងនៅថ្ងៃស្អែកនេះតែម្ដង

" ឯងគិតដូចយើងដែរទេវាមិនលឿនពេកទេមែនទេដែលលោកប្រធានគាត់ធ្វើកម្មវិធីទាំងតក់ក្រហល់បែបនេះ " បុគ្គលិកទី1

" មែនហើយយើងថាណាលោកប្រធានច្បាស់ជាមានរឿងអ្វីមិនខាន់ទេ " បុគ្គលិកទី2 បានបន្ដតែពេលនោះក៏មានសម្លេងមួយបាននិយាយកាត់

" នេះពួកនាងលែងចង់ធ្វើការងារនៅទីនេះហើយមែនទេបានជាមានពេលមកនិយាយដើមចៅហ្វាយបែបនេះ?" Julian ដែលជាជំនិតរបស់ប្រធានក្រុមហ៊ុនបានបាននិយាយឡើងធ្វើឲពួកនាងរហ័សឆ្លើយតវិញយ៉ាងលឿន

You've reached the end of published parts.

? Last updated: Sep 24, 2024 ?

Add this story to your Library to get notified about new parts!

?????????????????● Alternative marriage.?? Where stories live. Discover now