抖阴社区

Part 14

464 25 4
                                    

     សាច់រឿងបានកាត់អោយយើងឃើញនូវភាពកខ្វក់ពីបន្ទប់មួយដែលមានសភាពងងឹត គ្មានពន្លឺចេញចូល មានភាពរញ៉េរញ៉ៃដោយមានក្រដាសនិងដបកំប៉ុងស្រាជាច្រលនរាប់មិនអស់នៅក្នុងបន្ទប់នោះ និងលាយជាមួយកន្ទុយបារីទៀតផង. រូបភាពបានកាត់មកដល់ចុងគ្រែដែលយើញមានប្រុសម្នាក់កំពុងអង្គុយអោនមុខចុះយំផងដែល គេមានពុកមាត់ដុះជុំវិញករនិងមាត់របស់គេ សក់គេត្រឹមករ មើលទៅដូចជាចោរ ថែមទាំងមានខ្លិនមិនល្អដូចមិនដែលងូតទឹកទៀតផង...

"រកគេឃើញហើយមេនទេ??"បុរសម្នាក់នោះបាននិយាយដោយសម្លេងត្រជាក់គ្មានអារម្មណ៍ ទៅកាន់កូនចៅរបស់គេដែលចូលមកមិញនេះ

"សុំទោលលោក ខ្ញុំពិតជាគ្មានដំណឹងពិតមេន-ផាំង"មុនទាន់និងនិយាយចប់អ្វីផងសម្លេងកាំភ្លើងបានបន្លឺឡើង ហើយសម្លេងកាំភ្លើងមិញនេះបានធ្វើអោយកូនចៅម្នាក់នោះបានស្លាប់នៅកន្លែងភ្លាមៗក្នុងថ្លុកឈាម...

"ឯងមកយកអាសត្វគ្មានបានការនេះចេញទៅ"បុរសនោះបានស្រែកហៅម្នាក់ទៀតដែលជាកូនចៅខ្លួនដែលនោះអោយមកសម្អាត់សាសពដែលខ្លួនបានសម្លាប់មុននេះ"មនុស្សច្រើនពិតមេនតែគ្មានបានការសូម្បីតែមនុស្សតូចម្នាក់ក៏រកមិនឃើញ"
   គេនិយាយទាំងខឹងឡើងខ្សែភ្នែកឡើងពណ៌ក្រហមទៅហើយ តែនៅពេលដែលកូនចៅគេបានចេញទៅអស់យើងក៏បានឃើញម្នាក់ដែលសម្លាប់មនុស្សមិញនេះ បានហូរទឹកភ្នែកចេញមក

"Pingអូននៅទីណា??បងនឹកអូន អូនដឹងទេ"សម្លេងស្រែកយំបានបន្លឺឡើង គេយំដូចជាមនុស្សឆ្កួតស្រែកផងយំផង ដោយសារនឹកមាសនេហ៍របស់គេ ហើយម្នាក់នោះមិនមេននរណាឆ្ងាយនោះទេ គឺជាmeenរបស់យើងនេះឯង

   មើលទៅគេពេលនេះពិបាកមើលចេញសង្ហារបន្តិចព្រោះ សក់វែងខ្លាំងហើយគេមិនដែលនិងកក់ផង ទឹកគេមិនងូត ពុកមាត់មិនកោគេមិនមើលថែខ្លួនដូចមុន បាយទឹកគេមិននឹក មួយថ្ងៃគេញាុំតែម្ដងគត់ ដោយគេយកលេសថាគេចាំpingមកធ្វើអោយគេ បើនិយាយពីរឿងសម្លាប់មនុស្សវិញគេជាប់លេខមួយហើយ ថាកាលពីមុនទៅគេសម្លាប់មេនតែគេយូរៗសម្លាប់ម្ដងតែឥលូវវិញមួយថ្ងៃចង់បីដងទៅហើយ រហូតកូនចៅគេទាំងអស់ខ្លាចរអា៎ អ្នកខ្លះបានឈប់ធ្វើការទៀតផង...

???????????Where stories live. Discover now