Pond|«អ៎ុះ អូនមកវិញហើយហេស៎»នាយបានងាកទៅក៏ឃើញនាយតូចដើរមករកទាំងទឹកមុខញ៉ូវតែម្ដង។
Phuwin|«តើអ្នកនាងខាងនេះជានរណា?»នាយតូចមិនបានឆ្លើយនិងនាយក្រាស់នោះទេមានតែសួរទៅនាយវិញ។
Pond|«នេះជាអ្នកនាង Vang sujinជាកូនម្ចាស់ក្រុមហ៊ុន Sujin groupដែលនាងមកថ្ងៃនេះគឺចង់មកដាក់ភាគហ៊ុនជាមួយក្រុមហ៊ុនប៉ាបង»នាយក៏បានរៀបរាប់ប្រាប់ទៅរាងតូចអោយបានដឹង តាំងពីដើមឡើយនាយក្រាស់មិនដែរជានិយាយជាមួយមនុស្សស្រីនោះទេនេះជាលើកទីមួយហើយក៏ព្រោះតែនាងជាកូនរបស់លោកSujinដែរជាមិត្តភក្ដិរបស់លោកWinfariដែរជាប៉ារបស់នាយ។
Vang Sujin|«សួស្ដី នេះមែនទេជាប្រពន្ធរបស់លោកនោះមើលទៅគេស្អាតណាស់»នាងបាននិយាយរាក់ទាក់ទៅphuwinដោយនិយាយសរសើរពីសម្រស់របស់នាយតូចថែមទៀត។
Pond|«បាទ នេះហើយជាប្រពន្ធរបស់ខ្ញុំ»នាយបានចូលទៅអោបចង្កេះរបស់នាយតូច ឯនាយតូចមុននេះខឹងទេតែបែជាមកញញឹមខ្ចឹបទៅវិញក៏ព្រោះតែនាយក្រាស់បានប្រាប់ទៅនាងថាខ្លួនជាប្រពន្ធ។
Phuwin|«សួស្ដីបាទ»នាយតូចនិយាយតបទៅនាងវិញទាំងញញឹមឯនាងក៏បានញញឹមដាក់នាយតូចវិញ។
Vang Sujin|«ចា៎ ចឹងប្រហែលជាអាទិត្រក្រោយខ្ញុំនិងមកនិយាយពីរឿងនេះម្ដងទៀតខ្ញុំសូមទៅវិញសិនហើយ»
Pond|«បាទ»ពេលដែរនាយក្រាស់និយាយតបទៅនាងវិញនាងក៏បានញញឹមដាក់ពួកគេបន្តិចមុននិងដើរចេញទៅដោយមានកូនចៅដើរតាមពីក្រោយ។
Phuwin|«មិញនេះអូនស្មានតែបងលួចមានស្រីតាស៎»ពេលដែលនាងចេញផុតនាយតូចក៏បានងាកមកនិយាយទៅរាងក្រាស់ដោយភ្ជាប់ជាមួយនិងទឹកមុខឆ្មាមកជាមួយផងដែរ។
Pond|«មានណា បងណាទៅធ្វើចឹងដាក់អូននោះបើអូនស្អាតម្លឹងៗនែក៎ សឺត»នាយក្រាស់ប្រកែកយ៉ាងលឿនព្រោះតែនាយមិនចង់អោយនាយតូចខឹងទាន់តែថាអោយនាយមានស្រីយ៉ាងមិចទៅបើរាល់ថ្ងៃនេះនាយស្រឡាញ់នាយតូចស្ទើរលែបទៅហើយ ហើយនៅពេលដែរនិយាយចប់នាយក៏បានថើបថ្ពាល់របស់នាយតូចមួយខ្សឺតធ្វើអោយអ្នកដែរនៅទីនោះនាំគ្នាញញឹមបិទម៉ាត់មិនជិតឡើយ។
Phuwin|«បងធ្វើអីនិង មិនចេះខ្មាស់បុគ្គលិកទេឬ?»នាយតូចបានងាកទៅមើលពួកគេទាំងខ្មាស់អៀន។
Pond|«ខ្មាស់អ្នកណា មើលពួកឯងមិញមានឃើញយើងថើបគ្នាអត់»នាយក្រាស់ក៏ស្រែកសួរទៅពួកគេទាំងមិនខ្មាស់អៀន ដោយនាយតូចបើកភ្នែកធំៗហួសចិត្តនិងទង្វើរបស់នាយក្រាស់។
បុគ្គលិក|«បាទ/ចាស៎ អត់ឃើញទេលោកប្រុស»ពួកគេបានឆ្លើយមកវិញទាំងអស់គ្នាដោយញញឹមឡើងខ្ចឹបតែម្ដងព្រោះថាឆម្លើយដែរពួកគេឆ្លើយនេះគឺមិនពិតនោះទេ។
Pond|«ឃើញអត់ពួកគេមានឃើញណា»នាយក្រាស់ក៏បែរមកនិយាយជាមួយនាយតូចវិញទាំងទឹកមុខគ្មានអ្វីកើតឡើងសោះឡើយ។
Phuwin|«បានហើយ តោះទៅខាងលើវិញ»នាយតូចក៏បានដើរទៅមុននាយក្រាស់ទាំងអៀនខ្មាស់ ឯនាយក្រាស់ក៏បានដើរទៅតាមពីក្រោយ។
To Be Continued
Byy~kã Natawat
គ្មានខមិនគ្មានភាគត🙂

YOU ARE READING
??? ?????????????????"Complete ?"
Teen Fiction??????????? ???????????????????????????????????????????????????????????????????????????????
part39:??????????
Start from the beginning