រឿង គំនុំប្រែជាស្នេហ៍
ភាគទី៥៥“ត”
ក្រោយពីជជែកគ្នាស្ងាត់រៀងយូរបន្តិច មួយសន្ទុះក្រោយមកfotក៏បានចាក់សោទ្វាបន្ទប់បន្ទន់ខ្លួនចុះមកក្រោមអង្គុយផ្អែកទៅទ្វាទាំងទឹកភ្នែក។ ដោយgemក៏ដូចគ្នានាយអង្គុយយំនៅពីមុខបន្ទប់ទាំងសភាពពិបាកមើល។
Gemini|«fot បងដឹងថាអូននៅខឹងបងតែបងចង់ប្រាប់អូនថាបងស្រឡាញ់អូនបងមិនចង់បែកពីអូនឡើយ បើសិនជាពេលវេលាអាចថយក្រោយបានបងនិងមិនធ្វើវានោះទេ»នាយនិយាយទាំងបែរទៅរកទ្វាបន្ទប់រៀបរាប់ទាំងទឹកភ្នែក នេះជាលើកទីមួយហើយដែរនាយយំបែបនេះក៏ព្រោះតែនាយស្រឡាញ់ខ្លាំង។
Gemini|«សូមអូនលើកលែងទោសអោយបងម្ដងទៀតបានទេ បងពិតជាខុសៗចំពោះអូនខ្លាំងណាស់ បងនិងសន្យាថាមិនធ្វើបែបនេះម្ដងទៀតទេណាfot»
Fotបានត្រឹមតែអង្គុយសម្រក់ទឹកភ្នែកស្ដាប់ការសូមទោសរបស់ប្ដី នាយតូចពិតជាចង់លើកលែងអោយនាយណាស់តែវាមិនអាចឡើយដោយសាតែនាយក្រាស់ទៅពាក់ព័ន្ធនិងនាងម្នាក់នោះ។នាយតូចក៏បានដើរទៅរើខោអាវពីទូដាក់ក្នុងវ៉ាលីទាំងប្រញ៉ាប់ ពេលរៀបចំរួចរាល់ហើយក៏បានបើកទ្វាចេញមកធ្វើអោយនាយក្រាស់ភ័យឡើងភ្នែកសរអស់ហើយ។
Gemini|«នេះអូនចង់ទៅណា បងមិនអោយអូនទៅទេ»នាយបានទាញយកវ៉ាលីចេញពីដៃរបស់រាងតូច។
Fourth|«បងគ្មានសិទ្ធហ៊ាមអូននោះទេ មើលលែងអូន»នាយតូចបានក្រវៀសដៃចេញបម្រុងនិងដើរចេញទៅតែក៏ត្រូវឈប់មួយកន្លែងដោយសាតែ
Gemini|«អូនមិនចាំទៅទេទុកអោយបងជាអ្នកទៅវិញល្អជាង»នាយនិយាយហើយក៏បានដើរចុះទៅខាងក្រោមទាំងមុខស្ងួតព្រោះតែនាយអស់វិធីលួងនាយតូចហើយមានតែដើរចេញ។
Fotបានឈរសម្លឹងមើលពីលើទាំងទឹកភ្នែកមិនគួរណានាយតូចធ្វើបែបនេះទេហើយណាមួយវាក៏ជាកំហុសរបស់នាយក្រាស់ដែរ។ក្រោយពីឈរសម្លឹងមើលនាយក្រាស់រាងយូបន្តិចក៏បានអូសវ៉ាលីដើរចូលក្នុងបន្ទប់វិញ។
Gemបានបើកឡានក្នុងល្បឿនយ៉ាងលឿនលាយឡំជាមួយទឹកភ្នែកធ្វើអោយនាយមើលផ្លូវសឹងតែមិនឃើញ។

YOU ARE READING
??? ?????????????????"Complete ?"
Teen Fiction??????????? ???????????????????????????????????????????????????????????????????????????????